81 Views សហរដ្ឋអាម៉េរិកបានធ្វើការវាយប្រហារថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលធ្វើឲ្យសង្គ្រាមរយៈពេលប្រាំខែដែលកំពុងពង្រីកហួសពីរណសិរ្សសំខាន់ៗរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យប្រទេសជាច្រើនជុំវិញតំបន់នេះកាន់តែស្មុគស្មាញ និងរងហានិភ័យកាន់តែធ្ងន់ធ្ងរ។ បើយោងតាមយោធាអាម៉េរិកបានបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា «កងកម្លាំងអាម៉េរិកបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៨:០០យប់។ ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបដ៏មានឥទ្ធិពលចំពោះការវាយប្រហារដែលអ៊ីរ៉ង់បានប៉ុនប៉ងកាលពីម្សិលមិញលើកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ មុននេះបន្តិចមុននឹងប្រកាសការវាយប្រហារនេះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាផ្ទុកឧស្ម័នដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិកនៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេហ្ស៊ីប ខណៈពេលដែលកងកម្លាំងអាមេរិក និងអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលទៅលើកងទ័ពអាម៉េរិកនៅហ្ស៊កដានី។ ការវាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអេហ្ស៊ីបបានគំរាមកំហែងទាញប្រទេសមជ្ឈិមបូព៌ាជាច្រើនទៀតចូលទៅក្នុងជម្លោះ បន្ទាប់ពីក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនកាលពីសប្តាហ៍មុនបានប្រកាសបិទផ្លូវកងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ២៩កក្កដា បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់...
95 Viewsកងកម្លាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានវាយប្រហារគ្នាដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកយ៉ាងធ្ងន់ធ្ងរ ដោយទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាម៉េរិកនៅក្នុងរដ្ឋនានាទូទាំងឈូងសមុទ្រនៅថ្ងៃអាទិត្យ និងប្រកាសថាខ្លួនបានបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ម្តងទៀត។ អំពើហិង្សាដែលបានកើតឡើងជាថ្មីនេះបានបង្កើតការសង្ស័យបន្ថែមទៀតលើអនាគតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីខែមុន ដែលមានគោលបំណងបើកច្រកសមុទ្រឡើងវិញ និងបញ្ចប់សង្គ្រាមបន្ទាប់ពីការចរចារយៈពេល ៦០ ថ្ងៃបន្ថែមទៀត។ បើតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដានេះបានឱ្យដឹងថា ការវាយប្រហារទាំងនេះគឺជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងវដ្តនៃការវាយប្រហារ និងការតបតវិញ ខណៈដែលអ៊ីរ៉ង់កំពុងព្យាយាមអះអាងការគ្រប់គ្រងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការវាយប្រហាររបស់អ៊ីរ៉ង់បានពង្រីកដល់ប្រទេសកាតា និងអារ៉ាប់រួម ដែលជាអ្នកសម្របសម្រួលក្នុងការចរចាបទឈប់បាញ់ ដែលមិនត្រូវបានវាយប្រហារចាប់តាំងពីខែមេសា។ កាលពីយប់ម៉ិញនេះ យោធាសហរដ្ឋអាម៉េរិកបានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារនាវិកស៊ីវិល និងនាវាពាណិជ្ជកម្មដែលឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ...
103 Viewsអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។ លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក...
104 Viewsកងកម្លាំងអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ចំនួនបីគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស នេះបើយោងតាមការផ្សាយរបស់AFPនៅថ្ងៃទី៨ ខែកក្កដានេះ។ យោងតាមបញ្ជាការកណ្តាលអាម៉េរិកបានបង្ហោះសារមួយនៅលើទំព័រ X ថា «ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកប៉ាល់ពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស» ហើយនឹង «ដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។ ដោយបន្ថែមថា «ការឈ្លានពានរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់»។ គូសបញ្ជាក់ថា ឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការវាយប្រហារម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហារលើកប៉ាល់ដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់។ ការវាយប្រហារនៅថ្ងៃនេះ គឺជាការវាយប្រហារលើកដំបូងដោយកងកម្លាំងអាម៉េរិកលើអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់៕
162 Viewsមេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើហ៊ានលួចវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងកាន់ទុក្ខរៀបចំសម្រាប់ពិធីបុណ្យសពរដ្ឋរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ នេះបើយោងតាមការផ្សាយដោយរ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya បានបញ្ជាក់ច្បាស់ៗថា «យើងព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាម៉េរិក និងរបប Zionist (អ៊ីស្រាអែល) ឱ្យជៀសវាងការគិតខុសណាមួយ និងគិតអំពីការសងសឹកដ៏ឃោរឃៅដែលកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងធ្វើចំពោះការគំរាមកំហែង...
146 Views(អ៊ីរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៦ ពាន់លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នកាន់កាប់នៅក្នុងប្រទេសកាតា នឹងត្រូវបានបញ្ចេញ និងប្រគល់ជូនប្រទេសអ៊ីរ៉ង់វិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។ លោក Masoud Pezeshkian បានបញ្ជាក់ថាទំហំនៃទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កកក្នុងប្រទេសកាតា មានចំនួន ១២ ពាន់លានដុល្លារអាម៉េរិក លោកថាការតាមដានចាំបាច់កំពុងត្រូវបានធ្វើឡើងដើម្បីប្រគល់មូលនិធិដែលនៅសល់ទៅប្រទេសអ៊ីរ៉ង់វិញ។ ប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា...
186 Views ថ្នាក់ដឹកនាំប្រទេសជាង ៣០ នឹងមកចូលរួមពិធីបុណ្យសព របស់អតីតមេបញ្ជាការកំពូលអ៊ឺរ៉ង់ Ayatollah Ali Khamenei ដែលត្រូវអាម៉េរិក-អ៊ីស្រាអែលសម្លាប់ ក្នុងការវាយប្រហារអាកាស អំឡុងពេលផ្ទុះសង្គ្រាម នៅដើមខែមិនា។ បើតាមការផ្សាយរបស់ Xinhua នៅថ្ងៃទី១ ខែកក្កដានេះ បានឱ្យដឹងថា ក្រៅពីថ្នាក់ដឹកនាំ និងមន្ត្រី មកពីជាង ៣០ប្រទេសនេះ ក៏នៅមានមេដឹកនាំសាសនាមកពីជាង ៩០ប្រទេសផងដែរ នឹងមកចូលរួមក្នុងពិធីបុណ្យសព ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី៣កក្កដា នៅសប្តាហ៍នេះ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប មិនត្រូវបានអញ្ជើញឡើយ ព្រោះពួកគេមិននៅខាងអ៊ីរ៉ង់ ពេលផ្ទុះសង្គ្រាម។ គូសបញ្ជាក់ថាលោក Ayatollah បានដឹកនាំសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អស់រយៈពេល ៣៧ឆ្នាំ ក្នុងនាមជាមេដឹកនាំកំពូល កាន់តំណែងយូរបំផុតលំដាប់ទីពីរ របស់ប្រទេសនេះ។ ចាប់តាំងពីអាម៉េរិកធ្វើឃាត សពរបស់លោក ត្រូវបានតម្កល់ទុក ឲ្យសាធារណជនគោរពវិញ្ញាណក្ខន្ធ។ ការរៀបចំផ្នែកភស្តុភារ ក៏ជួបភាពរាំងស្ទះជាបន្តបន្ទាប់ ដោយសារតែជម្លោះ ផ្ទុះឡើងមិនទាន់ឈប់។ យ៉ាងណា ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងខែមេសា និងការចរចារវាងទីក្រុងវ៉ាស៊ីនតោន ជាមួយតេហេរ៉ង់ មន្ត្រីនានាសង្ឃឹមថា ស្ថានភាពអំណោយផលនេះ អាចពិធីបុណ្យនឹងអាចប្រព្រឹត្តទៅដោយសុវត្ថិភាពបំផុត៕