49 Viewsការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។ជាមួយគ្នានេះ ការិយាល័យរបស់លោក Netanyahu ក៏បានបដិសេធផងដែរនូវរបាយការណ៍ ដែលថា អ៊ីស្រាអែលបានយល់ព្រមឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ នៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែជាប់គាំង ទោះបីជាមាននូវអ្វីដែលមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបានពិពណ៌នាកាលចុងខែកក្កដាថា...
57 Viewsអ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភារបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «បរាជ័យក្នុងការសម្រេចបាន» គោលដៅណាមួយរបស់ខ្លួននៅក្នុងសង្គ្រាមថ្មីៗនេះប្រឆាំងអ៊ីរ៉ង់ ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់ បានទទួលជ័យជម្នះ។ លោក Qalibaf បានគូសបញ្ជាក់ថា «ខ្ញុំសូមប្រកាសដោយស្មោះថា យើងបានឈ្នះសង្គ្រាមនេះ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងសង្គ្រាមដ៏អយុត្តិធម៌ដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអេល ប្រទេសរបស់យើងបានឈរនិងប្រយុទ្ធយ៉ាងក្លាហាន»។ការថ្លែងលើកឡើងរបស់លោក...
68 Viewsខណៈអ៊ីស្រាអែលប្រឈមនឹងការរិះគន់កាន់តែខ្លាំងពីក្រុមប្រឹក្សាសន្តិភាពចំពោះការវាយប្រហារជាបន្តរបស់ខ្លួនលើហ្កាហ្សា ទោះបីជាក្រុមហាម៉ាសបានចុះហត្ថលេខាថ្មីៗនេះលើផែនការរំសាយអាវុធដែលគាំទ្រដោយសហរដ្ឋអាមេរិកក៏ដោយ អ្នកនាំពាក្យជាន់ខ្ពស់របស់អ៊ីស្រាអែលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី៣ ខែសីហានេះថា ផែនទីបង្ហាញផ្លូវនេះពុំឆ្លុះបញ្ចាំងពីជំហររបស់អ៊ីស្រាអែល និងផ្ទុយស្រឡះពីការពិតបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា។ក្រុមគ្រូពេទ្យសង្គ្រោះបឋមនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានៅថ្ងៃទីពីរជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ទី ២ ខែសីហា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៩ នាក់។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ៣ សីហា ថា ខ្លួនបានសម្តែងការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិកអំពីផែនការបញ្ចប់សង្គ្រាមហ្កាហ្សាដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Donald Trump ខណៈខ្លួនបានបន្តវាយប្រហារលើទឹកដីប៉ាឡេស្ទីន។បន្ថែមលើការរិះគន់នោះ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីខ្សែបន្ទាត់បច្ចុប្បន្ននៅហ្កាហ្សាទេ ហើយនឹងបន្តលុបបំបាត់ការគំរាមកំហែងណាមួយដល់ពលរដ្ឋ និងទាហានរបស់ខ្លួន។...
81 Viewsមានគម្លាតគួរឱ្យកត់សម្គាល់ក្នុងអ្វីដែលកំពុងត្រូវបានប្រកាសទាំងផ្នែកនយោបាយ និងផ្នែកការទូត និងអ្វីដែលពលរដ្ឋប៉ាឡេស្ទីនកំពុងជួបប្រទះនៅលើដែនដីតំបន់ហ្កាហ្សា។ជាការពិត បទឈប់បាញ់កាលពីខែតុលាឆ្នាំមុនមិនបានបកស្រាយទៅជាវឌ្ឍនភាពណាមួយនៅលើដែនដីនៅទីនោះក្នុងតំបន់ហ្កាហ្សាឡើយ ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីននៅតែបន្តរស់នៅក្រោមការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីស្រាអែល។មានអ្នកស្លាប់និងរងរបួសច្រើន ត្រូវបានរាយការណ៍ពីទូទាំងតំបន់ផ្សេងៗគ្នានៃតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ។ សម្រាប់ប្រជាជនប៉ាឡេស្ទីនសម័ញ្ញ បញ្ហាកាន់តែបន្ទាន់គឺថា តើពេលណាពួកគេនឹងមានអារម្មណ៍រីករាយអំពីឥទ្ធិពលនៃសេចក្តីប្រកាសរបស់លោក Trump និងអ្នកផ្សេងទៀត?ប្រជាជនប៉ាឡេស្ទីនចង់ឃើញការបញ្ចប់អំពើហិង្សា។ ពួកគេចង់ធ្វើដំណើរដោយសេរី និងត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដែលភាគច្រើនត្រូវបានបំផ្លាញ។ ពួកគេគិតថា សង្គ្រាមនេះពិតជានឹងឈានដល់ទីបញ្ចប់៕
76 Views នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាលោកមិនខ្លាចក្នុងការដើរចូលនៅក្នុងប្រទេសដែលនឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ (ICC)។ លោកអះអាងថាមានកងកម្លាំងពិសេសតាមការពាររូបលោកជានិច្ចជាពិសេសអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកថែមទាំងរិគន់ ICC ថាកំពុងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ លោកចាត់ទុកស្ថាប័ន ICC មិនបានបោះឆ្នោតជ្រើសរើសពិតប្រាកដឡើយ។ ក្នុងបទសម្ភាស៍ជាមួយអ្នកព័ត៌មាន FOX NEWS នៅពេលដែលសួរថាតើលោកខ្លាចដីកា ICC រឺទេនៅពេលដែលលោកហោះហើរឆ្លងកាត់ប្រទេសដែលអនុវត្តតាមដីកា ICC ក្នុងការចាប់ខ្លួនលោក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកមានកងកម្លាំងពិសេសក្នុងការតាមការពារលោកជាប់រហូត ហើយក្រុមការពារជំនាញនេះតាមលោកអស់រយៈពេលជាង...
76 Views ជនជាតិឥណ្ឌូនេស៊ីប្រាំបួននាក់ត្រូវបានឃុំខ្លួនក្នុងចំណោមសកម្មជនសកលផ្សេងទៀត ខណៈកំពុងយកជំនួយទៅហ្គាហ្សាក្នុងខែឧសភា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃទី៣១ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ តាម AFP បានផ្សាយថា បុរសទាំងនោះគឺជាផ្នែកមួយនៃកងនាវា Global Sumud ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់ និងឃុំខ្លួនរួមជាមួយសកម្មជនជាង ៤០០ នាក់ផ្សេងទៀត។ ក្រុមនេះបានស្នើសុំឱ្យអគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ីស៊ើបអង្កេតអ៊ីស្រាអែលចំពោះបទល្មើសរួមទាំងចោរសមុទ្រនៅសមុទ្រ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រុមនេះថា ក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូនេស៊ីផ្តល់ឲ្យតុលាការរបស់ប្រទេសនូវ «យុត្តាធិការសកល» លើករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅក្រៅព្រំដែនរបស់ប្រទេស។...
99 Views សភាអ៊ីស្រាអែល បានប្រកាសនៅទី១២ ខែកក្កដានេះថា ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ កាលនេះត្រូវបានគេមើលឃើញថាជាការស្ទង់មតិមួយលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់ហ៊ូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា រហូតមកដល់បច្ចុប្បន្ន។លោក នេតាន់យ៉ាហ៊ូ វ័យ៧៦ឆ្នាំ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយលោកក៏បានប្រកាសពីបំណងក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតដែរ។លោកថា មានបំណងចង់ឈ្នះ ការបោះឆ្នោតនេះ ហើយការបោះឆ្នោតប្រកួតប្រជែងនេះអាចជាចំណុចរបត់សម្រេចជោគវាសនានៃជីវិតនយោបាយរបស់លោក។យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឱ្យលោកចុះចេញពីតំណែង ខណៈដែលអតីតប្រមុខយោធា លោក ហ្កាឌី...