ព័ត៌មានអន្តរជាតិ2 hours ago
អ៊ីរ៉ង់ជំរុញសមភាគីអឺរ៉ុប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រតិបត្តិការរបស់អាមេរិក
1 Viewsប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។ លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos...