ព័ត៌មានអន្តរជាតិ11 hours ago
យន្តហោះចម្បាំង NATO ហោះចេញល្បាតភ្លាមៗ ខណៈមីស៊ីលរុស្ស៊ីផ្ទុះនៅប្រទេសប៉ូឡូញ
9 Viewsយន្តហោះចម្បាំងរបស់សម្ព័ន្ធយោធា NATO បានហោះចេញប្រញាប់ប្រញាល់ ខណៈមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានចូលដែនអាកាសរបស់ប្រទេសប៉ូឡូញ ហើយធ្លាក់នៅទីនោះ។មីស៊ីល ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃទី៣១ខែកក្កដានេះ គឺជាផ្នែកមួយនៃការបាញ់ស្រោចមីស៊ីលបាលីស្ទីក និងយានដ្រូនរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីពេលយប់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨នាក់ រួមមានទាំងកុមារ និងរងរបួសជាង៥០នាក់។ ការព្រួយបារម្ភពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនប្រឈមភាពស្មុគស្មាញរវាងរដ្ឋNATO ដែលនៅជិតខាង កំពុងកើនឡើង។ ប្រទេសប៉ូឡូញ ជាសមាជិកសម្ព័ន្ធមិត្តមួយក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តជាច្រើនដែលប្រឈមហានិភ័យយានដ្រូន និងមីស៊ីលរេខុសគោលដៅដដែលៗ។ ឧប្បត្តិហេតុបែបនេះបានក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើគ្នាទៅវិញទៅមក។អ្នកនាំពាក្យ បាននិយាយថា សមាជិកណាតូ រួមទាំងប្រទេសប៉ូឡូញ បានចេញយន្តហោះ F-16...