4 Views អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើងបានលើកឡើងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា ការបង្កើនកម្លាំងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ្វីដែលលោកហៅថាជាសម្ព័ន្ធភាពនុយក្លេអ៊ែរដែលកំពុងពង្រីកខ្លួនរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ គឺជាហេតុផលដ៏ត្រឹមត្រូវបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើន និងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។ ថ្លែងនៅក្នុងវេទិកា Beijing Xiangshan ដែលជាសន្និសីទសន្តិសុខអន្តរជាតិដ៏សំខាន់របស់ប្រទេសចិន អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Kang Il បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន ហើយលោកបានប្តេជ្ញាថានឹងបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អនុរដ្ឋមន្ត្រីការពារជាតិបន្តថា...
10 Views (ទីក្រុងសេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្កោលទោសកិច្ចប្រជុំមហាសន្និបាតរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយលោកស្រីបានហៅកិច្ចប្រជុំនោះថាជា «ការជជែកវែកញែកដ៏ល្ងង់ខ្លៅដែលធ្លាប់តែឮដដែលៗ»។...
64 Viewsកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកប្រហែល ១០០នាក់ទៅប្រកួតប្រជែងលើកីឡាចំនួន ១៤ប្រភេទ នៅឯព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសជប៉ុននៅខែក្រោយ ដោយមានគោលបំណង «នាំមកនូវសេចក្តីរីករាយដល់សេនាប្រមុខ គីម ជុងអ៊ុន»។ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះបានផ្អាកការចូលរួមប្រកួតកីឡាអន្តរជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ប៉ុន្តែបានវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនក្នុងឆ្នាំ ២០២៣ ហើយក៏បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសផងដែរ។ លោក Ko Chol Ho អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានបញ្ជាក់ថា ក្រុមសម្រាប់ព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅណាហ្គោយ៉ា និងតំបន់អៃឈី រួមមានជនជាតិកូរ៉េពីរនាក់ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលប្រកួតប្រជែងក្នុងវិស័យបាល់ទាត់នារី និងការ៉ាតេ។លោក Ko បានបន្តថា «គណៈប្រតិភូកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកជាង...
80 Viewsយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រ នៅថ្ងៃទី២០ ខែសីហានេះ។នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងនោះ «ពីតំបន់ព្យុងយ៉ាងរបស់ខ្លួន»។ នៅមុននេះ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន និងឆ្មាំល្បាតឆ្នេររបស់ប្រទេសនេះ ក៏បានប្រាប់ផងដែរថា ពួកគេបានរកឃើញការបាញ់មីស៊ីលដែលមិនដឹងប្រភេទច្បាស់លាស់។ហេតុការណ៍នេះបានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅចុងឆ្នាំនេះ។ហើយជាមួយគ្នានេះ...
59 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
60 Views ក្រុម hacking របស់កូរ៉េខាងជើងមួយក្រុមបានបង្កើតឧបករណ៍គំរូភាសាធំៗ និងប្រមូលកម្មវិធីដែលអាចជួយស្វ័យប្រវត្តិកម្មការវាយប្រហារតាមអ៊ីនធឺណិត វិភាគសម្ភារៈលួច និងបង្កើតយុទ្ធនាការ phishing ដែលគួរឱ្យជឿជាក់ជាងមុន នេះបើយោងតាមក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថ្ងៃទី១០ ខែសីហានេះ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Genians បានឱ្យដឹងថាខ្លួនបានរកឃើញភស្តុតាងដែលថាក្រុម Kimsuky ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានបង្កើតឧបករណ៍សម្រាប់ដំណើរការ និងគ្រប់គ្រងគំរូ AI នៅក្នុងស្រុក រួមទាំង Ollama, GPT4All និង Msty...
83 Viewsលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមាននៅថ្ងៃពុធ ទី៥សីហានេះថា ទីក្រុងព្យុងយ៉ាងនឹងអនុម័ត «ជម្រើសយោធាបន្ថែម» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅជាមហាអំណាចយោធា បន្ទាប់ពីទីក្រុងតូក្យូបានសាកល្បងមីស៊ីលបញ្ជាទិស Tomahawk ដែលផលិតនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់អង្គភាពរ៉យទ័រ។ លោកស្រី គីម យ៉ូជុង បានចោទប្រកាន់ប្រទេសជប៉ុនថា បានផ្លាស់ប្តូរហួសពីឥរិយាបថការពារ និងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកម្លាំងដែលមានសមត្ថភាពវាយប្រហារជាមុន និងប្រតិបត្តិការយោធានៅក្រៅប្រទេស។ លោកស្រីបានលើកឡើងពីការសាកល្បង Tomahawk ថ្មីៗរបស់ប្រទេសជប៉ុនពីនាវាពិឃាត...
71 Viewsកូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាម្ហូបញាំដើម្បីការពារប្រឆាំងនឹងកំដៅរដូវក្តៅដែលកំពុងតែផ្ទុះឡើងក្នុងប្រទេសកូរ៉េខាងជើង ខណៈកាសែត Rodong Sinmun ដែលជាកាសែតគណបក្សពលករកំពុងកាន់អំណាច បានផ្តល់គន្លឹះសម្រាប់ទប់ទល់នឹងរលកកំដៅ និងការណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលអាចកើតមានឡើងដោយសារតែកម្តៅក្តៅខ្លាំង។វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យទូទៅព្យុងយ៉ាង បានឱ្យដឹងថា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីតលើសអាចកាន់តែអាក្រក់ទៅៗដោយសារតែអស់កម្លាំងដោយសារកំដៅ និងដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ។ ការអំពាវនាវរបស់វេជ្ជបណ្ឌិតប្រទេសកូរ៉េខាងជើងធ្វើឡើងកំឡុងពេលដែលកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងកំដៅដ៏ក្តៅគគុក និងអកាសធាតុប្រែប្រួលមិនធ្លាប់មាននាពេលយប់ ដោយតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលរសៀលកើនឡើងដល់ ៤០ អង្សាសេ។ វេជ្ជបណ្ឌិតដដែល បានណែនាំអាហារត្រជាក់ដូចជាឪឡឹក សណ្តែកបៃតង និងត្រសក់ រួមជាមួយនឹងអាហារដែលមានជីវជាតិខ្ពស់រួមទាំងស៊ុបសាច់ឆ្កែ បបរត្រី និងបបរសណ្តែកក្រហម។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង Rodong...
77 Viewsកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថាកំពុងព្យាយាម «ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ» របស់រដ្ឋកុម្មុយនិស្ត បន្ទាប់ពីពួកគេបានព្រមានប្រឆាំងនឹងការជួលបុគ្គលិក IT របស់ខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៣ ខែសីហានេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ី និងអឺរ៉ុបចំនួន ១០ កាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា កូរ៉េខាងជើងកំពុងប្រើប្រាស់កម្មករជំនាញក្រោមអត្តសញ្ញាណក្លែងក្លាយ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ អ្នកនាំពាក្យម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានច្រានចោលការព្រមានរួមគ្នានេះថាជា «ការចោទប្រកាន់នយោបាយដែលមានគោលបំណងអាក្រក់ដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋយើង»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «វាមិនសមហេតុផលទេដែលសហរដ្ឋអាម៉េរិក ដែលបានកាន់កាប់...
94 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីលរបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិមួយរបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៦នាក់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅថ្ងៃទី៣១ ខែកក្កដានេះថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីលរាប់សិបគ្រាប់ និងយានដ្រូនរាប់រយគ្រឿងក្នុងការវាយប្រហារកាលពីពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ នៅពេលដែលយោធាអ៊ុយក្រែនកំពុងទប់ទល់ជាមួយនឹងកង្វះយុទ្ធោបករណ៍យ៉ាងខ្លាំងក្នុងការការពារដែនអាកាសកម្រិតខ្ពស់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។មន្ត្រីបាននិយាយថា...