អន្តរជាតិ2 months ago
ប្រទេសកុងហ្គោ៖ ករណីមេរោគអេបូឡា បណ្តាលឱ្យមនុស្សស្លាប់កើនលើស ១៣០នាក់ និងឆ្លងជាង ៥០០ករណី
124 Views ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ឈានដល់ទាញសញ្ញាអាសន្ន ព្រោះតែការផ្ទុះជំងឺអេបូឡា នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ តួលេខមនុស្សស្លាប់ដោយសារជំងឺនេះ ត្រូវគេរាយការណ៍ថា កើនឡើងយ៉ាងគំហុកដល់ ១៣១នាក់ ជាមួយករណីឆ្លងជាង ៥០០ករណី។ ទោះបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba មិនទាន់បញ្ជាក់ទេថា តើចំនួនករណីដ៏ច្រើននេះ ពិតជាពាក់ព័ន្ធជំងឺអេបូឡាទាំងអស់មែនឬក៏អត់។ យ៉ាងណាក៏ដោយ ការផ្ទុះអេបូឡាថ្មីនេះ គឺបង្កឡើងវីរុសពូជ Bundibugyo ដែលជាប្រភេទកម្រ មិនទាន់មានវ៉ាក់សាំងចាក់ និងការព្យាបាលជាក់លាក់។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ជំងឺអេបូឡា នៅកុងហ្គោ ជាភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ខណៈស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្នជំងឺរាតត្បាតជាសកលនៅឡើយទេ។ គួរជម្រាបថា ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារអេបូឡា។ រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង...