ព័ត៌មានអន្តរជាតិ8 hours ago
ក្រុមហ៊ូទីប្រាប់អាម៉េរិកថា មិនវាយប្រហារនរណាទាំងអស់ លើកលែងតែអារ៉ាប៊ីសាអូឌីត
14 Views ក្រុមហ៊ូទីបានប្រាប់អាម៉េរិកនៅក្នុងប្រទេសអូម៉ង់កាលពីចុងសប្តាហ៍នេះថា ខ្លួនមិនវាយប្រហារប្រទេសណាទាំងអស់រួមទាំងអស់សហរដ្ឋអាម៉េរិក រឺអ៊ីស្រាអ៊ែល លើកលែងតែអារ៉ាប៊ីសាអូឌីតមួយតែប៉ុណ្ណោះ។ ការអះអាងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រមួយនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម (Red Sea) នៅក្នុងប្រតិបត្តិការវាយលុកដ៏ធំមួយ ដែលបានធ្វើឱ្យកងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបរាជ័យយ៉ាងធ្ងន់ធ្ងរ។ យោងតាមប្រភពចំនួន ៣ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចប្រជុំដែលមិនត្រូវបានប្រកាសជាសាធារណៈនេះ បានធ្វើឡើងនៅស្ថានទូតអាមេរិកក្នុងទីក្រុង Muscat។ ប្រភពចំនួន ២ បន្ថែមទៀតបាននិយាយថា រដ្ឋាភិបាលអូម៉ង់ ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។ យ៉ាងណាក៏ដោយយ រដ្ឋបាលរបស់លោក Trump...