ព័ត៌មានអន្តរជាតិ16 hours ago
ក្រុងព្យុងយ៉ាង ព្រមានថាសង្គ្រាមឧបទ្វីបកូរ៉េ នឹងកើតឡើងក្នុងពេលណាមួយ
5 Views ក្រុងព្យុងយ៉ាង បានប្រកាសចំៗថា សង្គ្រាម ឬការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងមុននិងក្រោយតែប៉ុណ្ណោះ ពោលគឺវាច្បាស់នឹងកើតឡើង គ្រាន់តែអាស្រ័យលើពេលវេលាថាយូរឬក៏ឆាប់។ យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះថា ការប្រកាសរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចពង្រីកសមត្ថភាព និងបន្ថែមមន្ត្រីជំនាញនៅទីបញ្ជាការកងទ័ពអាម៉េរិកប្រចាំប្រទេសជប៉ុន។ ទិដ្ឋភាពនេះ កូរ៉េខាងជើងបានចោទប្រកាន់វ៉ាស៊ីនតោនថា ការពង្រីកទីបញ្ជាការកងទ័ពនៅជប៉ុននេះ គឺជាការប្រែក្លាយទីតាំងនេះឱ្យទៅជា «ទីបញ្ជាការសង្គ្រាមពេញលេញ» ក្នុងគោលបំណងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន ឱ្យត្រៀមខ្លួនធ្វើសង្គ្រាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមមេបញ្ជាការកងទ័ពអាម៉េរិកប្រចាំជប៉ុន លោកឧត្តមសេនីយ៍ទោ...