138 Viewsទោះបីជាបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នាអាចធ្វើបានយ៉ាងងាយតាមមធ្យោបាយឧបករណ៍អេឡិចត្រូនិច ក៏ប៉ុន្តែការជួបដោយផ្ទាល់គឺពិតជាផ្សារភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅ និងកក់ក្តៅជាង។ខាងក្រោមនេះជាសារផ្ញើទៅមក បន្ទាប់ពីការជួបសួរសុខទុក្ខផ្ទាល់រវាងគ្រូ និងសិស្ស បង្ហាញនូវការ គោរព និងដឹងគុណ ៖ សិស្ស ៖ «ថ្ងៃនេះពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកគ្រូបានអនុញ្ញាតអោយពួកយើង ជួបសួរសុខទុក្ខលោកគ្រូដោយផ្ទាល់។ លើសពីនេះទៅទៀត លោកគ្រូបានឲ្យកាដូដ៏ពិសេសមួយដែលជាសៀវភៅសរសេរ និងចងក្រងដោយលោកគ្រូផ្ទាល់ បូករួមការណែនាំ និងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកគ្រូ។សិស្សជូនពរលោកគ្រូឲ្យ មានសុខភាពល្អរឹងមាំ និងទេវតាតាមថែឲ្យមានក្ដីសុខ ដើម្បីអោយលោកគ្រូបន្តកិច្ចការងារប្រទេសជាតិយើងទៅទៀត។» គ្រូ ៖«សូមអរគុណ”ប្អូន!ប្អូនៗៗៗៗៗៗ ទាំងអស់ដែលបាននឹករលឹកដល់លោកគ្រូ!!!!!លោកគ្រូសែនរំភើបក្នុងចិត្តខ្លាំងណាស់!!!ដែលប្អូនៗទាំងឡាយ...
138 Viewsនៅក្នុងដំណើរការនៃការចិញ្ចឹមបីបាច់និងអប់រំកូនចៅ មាតាបិតានិងអ្នកអប់រំតែងតែជួបប្រទះនូវភាពទាល់ច្រកមួយរវាងការទូន្មានកូនមិនឱ្យប្រៀបធៀបកូនរបស់ខ្លួនឯងនឹងអ្នកដទៃ និងការណ៍ពិតនៃសង្គមប្រកួតប្រជែងដែលទាមទារឱ្យមានខ្នាតវាស់ស្ទង់ច្បាស់លាស់។ តើការប្រៀបធៀបជា «ថ្នាំពុល» ឬជា «ឱសថ» សម្រាប់កុមារ? ការពិចារណាដោយការគិតម៉ត់ចត់ បង្ហាញថា ទស្សនៈទាំងពីរនេះមិនមែនជាបដិបក្ខដាច់ខាតដែលត្រូវជ្រើសរើសយកមួយចោលមួយនោះទេ ប៉ុន្តែវាជាឧបករណ៍អប់រំដ៏មានឥទ្ធិពល ដែលត្រូវចេះប្រើប្រាស់ឱ្យចំពេលវេលានិងបរិបទ។ ១. ឫសគល់ចិត្តវិទ្យា៖ ហេតុអ្វីការប្រៀបធៀបខាងក្រៅអាចបំផ្លាញកុមារ? អ្នកចិត្តវិទ្យាអភិវឌ្ឍន៍ឈានមុខគេ ដូចជា Alfred Adler និង Carl Rogers បានរកឃើញថា ការយកកូនរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកដទៃ...
144 Viewsឧបករណ៍ «វ៉ែនតាឆ្លាតវៃ» កំពុងទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាយ៉ាងខ្លាំង ជាពិសេសក្នុងរដូវកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំចេញបម្រាមហាមឃាត់ដាច់ខាតមិនឱ្យយកចូលមណ្ឌលប្រឡងឡើយ។ ប៉ុន្ដែម្សិលម៉ិញនេះ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) បានរកឃើញវែនតាឆ្លាតវៃ នៅមណ្ឌលប្រឡងក្នុងខេត្តស្វាយរៀង។ តើវ៉ែនតាឆ្លាតវៃនេះ មានសមត្ថភាពអ្វីខ្លះទើបធ្វើឱ្យមានការហាមឃាត់បែបនេះ ហើយវាជះឥទ្ធិពលល្អ ឬអាក្រក់? យោងតាមក្រុមហ៊ុន Meta វ៉ែនតាឆ្លាតវៃ គឺជាការបោះជំហានដ៏ធំមួយនៃបច្ចេកវិទ្យា។ បើមើលពីសំបកក្រៅ វាមានរូបរាងសាមញ្ញដូចវ៉ែនតាការពារពន្លឺព្រះអាទិត្យធម្មតា ឬវ៉ែនតាអានសៀវភៅទូទៅ ប៉ុន្តែវាត្រូវបានបង្កប់ដោយកាមេរ៉ាខ្នាតតូចដ៏ច្បាស់ដែលអាចថតរូប និងវីដេអូបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើចុងម្រាមដៃប៉ះ ឬបញ្ជាតាមសំឡេង។ ជាងនេះទៅទៀត វ៉ែនតាឆ្លាតវៃស៊េរីថ្មីៗមានភ្ជាប់ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិត...
107 Viewsស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថាជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយផ្អែកលើស្ថិតិនិងរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃដែលបានបង្ហាញយ៉ាងច្បាស់ថា ទាំងចំនួនករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលមានការផ្អាក ឬបន្ធូរបន្ថយការរឹតបន្តឹងការអនុវត្តការផាកពិន័យ។ បញ្ហាគ្រោះថ្នាក់នេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មដ៏មានតម្លៃ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលដែរ។ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែការខ្វះស្មារតីទទួលខុសត្រូវ និងការមិនគោរពច្បាប់ ដែលធ្វើឱ្យអ្នកបើកបរមួយចំនួនធំបាត់បង់វិន័យស្ទើរតែលែងគោរពច្បាប់ចរាចរណ៍ទៅហើយ ព្រមទាំងការបើកបរលើសល្បឿនកំណត់ ការបើកបរពេលស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពគន្លងផ្លូវ ការវ៉ាជែងមិនត្រឹមត្រូវ និងការមិនគោរពភ្លើងព្រមទាំងផ្លាកសញ្ញាចរាចរណ៍...
164 Viewsគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺករណីមួយចំនួនមិនត្រឹមតែបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកបើកបរបានបន្តរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយមិនផ្តល់ជំនួយដល់ជនរងគ្រោះ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ បាតុភូត «បុកហើយរត់» បានក្លាយជាបញ្ហាដែលប៉ះពាល់ទាំងការអនុវត្តច្បាប់ សីលធម៌សង្គម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ ករណីដែលបានកើតឡើងថ្មីៗនេះ ដែលអ្នកបើកបររថយន្តស៊េរីទំនើបបុកប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់ហើយបន្តរត់គេចខ្លួន មុនពេលសមត្ថកិច្ចឃាត់ខ្លួនបាន បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍និងជជែកវែកញែកយ៉ាងទូលំទូលាយ។ ទោះបីជាករណីនីមួយៗត្រូវរង់ចាំការស៊ើបអង្កេត និងការសម្រេចរបស់តុលាការតាមនីតិវិធីក៏ដោយ ក៏បាតុភូតនៃការរត់គេចបន្ទាប់ពីបង្កគ្រោះថ្នាក់ បានបង្កការព្រួយបារម្ភថា វាអាចជំរុញឱ្យមានវប្បធម៌គេចវេះពីការទទួលខុសត្រូវ ប្រសិនបើមិនមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនិងស្មើភាព។ ការរត់ចេញពីកន្លែងកើតហេតុ មិនត្រឹមតែធ្វើឱ្យជនរងគ្រោះខកខានឱកាសទទួលបានជំនួយសង្គ្រោះទាន់ពេលប៉ុណ្ណោះទេ...
210 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាការគម្រប់ខួបមួយឆ្នាំពេញនៃការឈ្លានពាននិងការបំពានយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ពីភាគីថៃ មកលើដែនអធិបតេយ្យ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ត្រូវបានសម្រេចឡើងក៏ដោយ ក៏ភាពឃោរឃៅ និងការគឃ្លើនរបស់ភាគីថៃមិនបានថយចុះឡើយ ដោយពួកគេបានឆ្លៀតឱកាស និងបំពានកិច្ចព្រមព្រៀងនោះយ៉ាងជាក់ស្តែងជាបន្តបន្ទាប់។ ១. ពុតត្បុតនិងល្បិចកលទុច្ចរិតរបស់ថៃក្នុងរយៈពេល១ឆ្នាំកន្លងមក ក្នុងរយៈពេលមួយឆ្នាំនេះ មេដឹកនាំនយោបាយ ក្រសួងការបរទេស និងកងទ័ពថៃ...
152 Views«ស៊ូរួមគ្នាឡើង យើងមិននៅអញ្ចឹងរហូតទេ…» សាររបស់លោក ម៉ែន គឹមសេង បានបង្ហាញពីការឈឺចាប់ និងក្តីសង្ឃឹមចំពោះស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ លោកក៏បានសម្ដែងការកោតសរសើរចំពោះភាពអត់ធ្មត់ និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងកងកម្លាំងការពារជាតិ ដែលកំពុងប្រឈមនឹងការលំបាក។ វីដេអូនេះចែករំលែកសុន្ទរកថា និងទស្សនៈដែលជំរុញឱ្យមានសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងក្តីសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើង។ #ម៉ែនគឹមសេង #កម្ពុជា #ព្រំដែនកម្ពុជា #សាមគ្គីភាព #មាតុភូមិ #ខ្មែររួមគ្នា #cambodia #cambodiannews...
227 Viewsតើជាតិខ្មែរមានដើមកំណើតពីណា? តើពាក្យ «ខម» និង «ខ្មែរ» មានទំនាក់ទំនងគ្នាដូចម្តេចក្នុងប្រវត្តិសាស្ត្រ? វីដេអូនេះនាំអ្នកស្វែងយល់អំពីប្រភពនៃជាតិខ្មែរ និងការប្រើប្រាស់ពាក្យ «ខម» និង «ខ្មែរ» តាមទស្សនៈប្រវត្តិសាស្ត្រ និងឯកសារដែលត្រូវបានសិក្សាដោយអ្នកស្រាវជ្រាវ។ គោលបំណងគឺដើម្បីលើកទឹកចិត្តឱ្យមានការយល់ដឹង និងការពិភាក្សាដោយផ្អែកលើភស្តុតាង និងប្រភពដែលអាចផ្ទៀងផ្ទាត់បាន។ #ប្រវត្តិសាស្ត្រខ្មែរ #ខ្មែរ #ខម #អរិយធម៌ខ្មែរ #អាណាចក្រខ្មែរ #អង្គរ #ចំណេះដឹង #khmerhistory #cambodia...
246 Viewsការអភិវឌ្ឍប្រទេសមិនអាចពឹងផ្អែកលើថ្នាក់ដឹកនាំតែម្ខាង ឬពលរដ្ឋតែម្ខាងបានទេ។ បណ្ឌិត ហ៊ឹម សុភី លើកឡើងថា ប្រទេសជាតិអាចរីកចម្រើនបាន លុះត្រាតែថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ មានទស្សនៈរួម គិតគូរពីផលប្រយោជន៍សាធារណៈ លះបង់ការគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្លួន។ តើការកសាងស្មារតីទទួលខុសត្រូវរួម និងការដាក់ប្រយោជន៍ជាតិជាអាទិភាព អាចជួយឱ្យកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាពដែរឬទេ? 👉 សូមទស្សនាវីដេអូនេះ រួចចែករំលែកមតិរបស់អ្នកដោយការគោរពគ្នាទៅវិញទៅមក។ #ហ៊ឹមសុភី #កម្ពុជា #ប្រទេសជាតិ #ការអភិវឌ្ឍ #សង្គមខ្មែរ #ថ្នាក់ដឹកនាំ...
222 Views(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរ អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការជា Centre d’excellence endiabetologie ទី១ នៅកម្ពុជា។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីប្រធាននាយកមន្ទីរពេទ្យ, សាស្ត្រាចារ្យ ទីប្រឹក្សា អគ្គនាយករង មន្ទីរពេទ្យកាល់ម៉ែត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពជាច្រើនរូបទៀត។...