85 Viewsតើ “សៀម” កើតមកពីណា? ហើយហេតុអ្វីបានជាទំនាក់ទំនងរវាងសៀម និងខ្មែរ មានទាំងការទូត ពាណិជ្ជកម្ម ការប្រកួតប្រជែង និងសង្គ្រាមក្នុងប្រវត្តិសាស្ត្រ? 🤔 ប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍បង្ហាញថា រដ្ឋសៀម និងអាណាចក្រខ្មែរបានប្រឈមមុខគ្នាជាច្រើនសម័យ។ នៅក្នុងវីដេអូនេះ លោក ម៉ៅ វុត្ថា នឹងពន្យល់អំពី៖ 📌 ដើមកំណើត និងន័យប្រវត្តិសាស្ត្រនៃពាក្យ “សៀម”📌 ទំនាក់ទំនងរវាងសៀម និងខ្មែរ📌 មូលហេតុ...
80 Viewsជាក់ស្តែង រូបភាពបុរាណរបស់ខ្មែរនាចន្លោះឆ្នាំ ១៨៧០-១៩៣០ ដូចជារូបថតស្ត្រីកាត់សក់ជ្រងផ្កាថ្កូវ និងបុរសស្លៀកសំពត់ក្បិនលែងខ្លួនទទេ ដែលថតដោយជាងថតរូបបារាំង (ដូចជា Émile Gsell និង John Thomson) គឺមានភស្តុតាងប្រវត្តិសាស្ត្រ និងសិល្បៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័នបញ្ជាក់យ៉ាងច្បាស់លាស់។ ប៉ុន្តែ ភាគីថៃបែរជាចេញមកអះអាងថាជារូបភាពរបស់ដូនតាគេ និងចោទថាខ្មែរចម្លងពីគេទៅវិញ។ នេះគឹជាខ្លឹមសារសំណេររបស់លោក ឈួរ សុបញ្ញា នៅថ្ងៃទី២២ កញ្ញានេះ។ លោកបន្តថា នេះគឺជាយុទ្ធសាស្ត្រ...
126 Viewsអាពាហ៍ពិពាហ៍ គឺជាអន្តរកាលជីវិតដ៏ឧត្តុង្គឧត្តមមួយ ដែលតំណាងឱ្យការរួមរស់បង្កើតគ្រួសារថ្មី ក្តីស្រឡាញ់ និងការបន្តពូជពង្ស។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងបរិបទសង្គមទំនើបនាពេលបច្ចុប្បន្ន «ពិធីមង្គលការ» បានប្រែប្រួលពីពិធីសាសនានិងប្រពៃណីដ៏សាមញ្ញនិងថ្លៃថ្នូរ ទៅជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវភាព សម្ភារនិយម និងការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់។ សម្រាប់យុវជនឬកូនចៅដែលកើតចេញពីគ្រួសារមានជីវភាពខ្វះខាតឬ«កូនអ្នកក្រ» អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាការសម្រេចចិត្តលើផ្នែកបេះដូងនោះទេ ប៉ុន្តែវាបានក្លាយជា«ជញ្ជាំងដែក»នៃភារកិច្ចហិរញ្ញវត្ថុ និងជាសម្ពាធសង្គមដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវខិតខំទម្លុះនិងពុះពារឆ្លងកាត់យ៉ាងវេទនា។ ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅចំពោះឫសគល់នៃបញ្ហានេះ ឧបសគ្គនៃការរៀបការរបស់កូនអ្នកក្រមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ដើមចេញពីការប្រែប្រួលតម្លៃប្រពៃណីទៅជា«សម្ភារនិយម» ថ្លៃបណ្ណាការ ដែលដើមឡើយជាសញ្ញានៃការដឹងគុណចំពោះឪពុកម្តាយខាងស្រី និងជាសិរីមង្គលតំណាងឱ្យការតាំងចិត្ត ឥឡូវនេះបានប្រែប្រួលបន្តិចម្តងៗទៅជា«តម្លៃទីផ្សារ» ឬជញ្ជីងវាស់វែងកិត្តិយសរបស់គ្រួសារទៅវិញ។ ទន្ទឹមនឹងនេះដែរ...
102 Views ស៊ីដនី (ស៊ីនហួ)៖ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលមានការពេញចិត្ត និងជាប់ចិត្តខ្លាំងចំពោះម៉ាកយីហោអាហាររហ័ស (fast-food) និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ អាចមានទម្លាប់ទទួលទានអាហារមិនសូវល្អសម្រាប់សុខភាព ទោះបីជាមានការព្រមានអំពីបញ្ហាកង្វះអាហារូបត្ថម្ភក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្មីៗនេះដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (UTS) របស់ប្រទេសអូស្ត្រាលី ការសិក្សានេះបានរកឃើញថា ភាពស្មោះស្ម័គ្រខាងផ្លូវចិត្តចំពោះម៉ាកយីហោអាហាររហ័ស គឺជាកត្តាដ៏សំខាន់មួយដែលអាចព្យាករណ៍ពីកម្រិតនៃការទទួលទានជាតិខ្លាញ់ឆ្អែត និងជាតិស្កររបស់មនុស្ស។ បន្ថែមពីនោះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាចំនួនពីរដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយវាយតម្លៃលើអាកប្បកិរិយារបស់ពួកគេចំពោះម៉ាកយីហោអាហាររហ័ស និងភេសជ្ជៈ ការយល់ឃើញរបស់ពួកគេអំពីគុណភាពសុខភាពនៃផលិតផលទាំងនោះ និងទម្លាប់នៃការទទួលទានអាហារជារួម។...
137 Views (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការលក់អាវយឺត ដែលមានពាក្យថាពាក្យអសុរោះជាច្រើន។ យោងតាមក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ...
162 Views អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។ សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក...
143 Viewsអំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។ អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ...