139 Viewsសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ ង្វៀន ថាញ់ណាម (Nguyen Thanh Nam ) ដែលបានសរសេររៀបរាប់ពីជីវិតតស៊ូរបស់លោក ហូ ជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ប៉ូលីសទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរចោទប្រកាន់អ្នកនិពន្ធរូបនេះ ពីបទប្រឆាំងនឹងរដ្ឋ។លោក ង្វៀន ថាញ់ណាម ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍យក្ស FPT របស់វៀតណាម បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង...
143 Viewsអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។ លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក...
125 Viewsលោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ខែកក្កដានេះ បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ក្រោយភាគីទាំងពីរមានភាពរកាំរកូស និងមិនចុះសម្រុងគ្នាទាល់តែសោះ ពាក់ព័ន្ធវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចំណាយនៅអង្គការណាតូ។ ថ្លែងក្នុងសន្និសីទកាសែត ជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកត្រាំ ហៅអេស្ប៉ាញថាជា «ដៃគូដ៏អាក្រក់បំផុត» នៅក្នុងសម្ព័ន្ធភាពយោធា។ លោកបានគូសបញ្ជាក់ថា «អេស្ប៉ាញ គឺជាដៃគូដ៏អាក្រក់បំផុត នៅក្នុងអង្គការណាតូ។ ពួកគេមិនចូលរួម ហើយពួកគេក៏មិនព្រមបង់ប្រាក់ដែរ។ ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអេស្ប៉ាញ ហើយត្រូវកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ រួមទាំងការធ្វើទស្សនកិច្ចផងដែរ កុំនិយាយជាមួយពួកគេ។ ពួកគេ គឺជាមនុស្សដែលគ្មានសង្ឃឹម និងមិនមែនជាមនុស្សល្អឡើយ»។ លទ្ធផលដ៏អាក្រក់មួយនេះ ដោយសារលោក ត្រាំ មិនសប្បាយចិត្តជាមួយនឹងប្រទេសអេស្ប៉ាញទេ ព្រោះនាយករដ្ឋមន្ត្រី Pedro Sánchez បានសម្រេចបិទមិនឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងជើងទឹករបស់ខ្លួន ដូចជាមូលដ្ឋានទ័ព Rota និង Morón...
141 Viewsនៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី ដោយពលរដ្ឋថៃរំពឹងថានឹងលើកយកបញ្ហាការបិទទីផ្សារបង្គាថៃ និងសុំឲ្យជួយដោះស្រាយអំពើហិង្សានៅភាគខាងត្បូង ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ តាមការផ្សាយរបស់ Amarin TV បានឱ្យដឹងថា លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។ ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យប្រទេសថៃស្រឡាំងកាំង រហូតព្យាយាមជាច្រើនលើកច្រើនសារទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បើកទីផ្សារបង្គាឱ្យប្រទេសវិញ។ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបើកភ្លើងក្រហមសម្រាប់ចរចារជាមួយថៃ។ មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ...
145 Viewsក្រុមអ្នកជួយសង្គ្រោះបានព្យាយាមរុករកតំបន់លិចទឹកនៃប្រទេសចិន ដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីព្យុះបានសម្លាប់មនុស្ស ១៧ នាក់ និងបណ្តាលឱ្យទន្លេរាប់សិបហៀរចេញ និងទំនប់អាងស្តុកទឹកបានបាក់ ខណៈមន្ត្រីបានព្រមានពីភ្លៀងធ្លាក់បន្ថែមទៀត។ បើតាមការផ្សាយរបស់ AFP នៅថ្ងៃទី៨កក្កដានេះថា អាកាសធាតុអាក្រក់បានបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូង និងកណ្តាលនៃប្រទេសចិន ដោយមានព្យុះទីហ្វុងដ៏ធំមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តភាគខាងកើតនៅចុងសប្តាហ៍នេះ។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្សប្រាំមួយនាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ១៣០.០០០ នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរពីព្យុះទីហ្វុងម៉ៃសាក់។ ទឹកភក់ដែលហូរលឿនបានហូរចូលច្រាំងទន្លេ និងផ្លូវទឹកចំនួន ៤០ នៅក្វាងស៊ី...
140 Viewsនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកទៅឱ្យប្រទេសទួរគីនឹង «បំផ្លាញ» តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា។ ការព្រមានរបស់លោកបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងពិចារណាលើវិធានការលក់យន្តហោះចម្បាំង ខណៈអាម៉េរិកបានដកទណ្ឌកម្មប្រទេសទួរគីចេញពីកម្មវិធី F-35 ក្នុងឆ្នាំ ២០១៩ ដោយសារតែការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយលោក Netanyahu ហាក់បង្ហាញការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការលក់សព្វាវុធដ៏ទំនើបចុងក្រោយនេះ ខណៈសង្គ្រាមជុំទិសមិនទាន់បញ្ចប់នៅឡើយ ដោយលោកនិយាយថា...
152 Views(អង់ការ៉ា/ទួរគី)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា កោះគ្រីនឡែនគួរតែត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក មិនមែនដោយប្រទេសដាណឺម៉ាកទេ ដោយបញ្ជាក់ជាថ្មីនូវជំហរមួយដែលបានបង្កឱ្យមានភាពតានតឹងក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ខណៈពេលដែលមេដឹកនាំនៃសម្ព័ន្ធមិត្តបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយនៅប្រទេសទួរគី។ ការអះអាងរបស់លោក ត្រាំ ថាសហរដ្ឋអាម៉េរិកត្រូវតែទទួលបាន ឬគ្រប់គ្រងកោះគ្រីនឡែន ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក ដែលជាសមាជិកស្ថាបនិកណាតូទាំងពីរ មានភាពតានតឹងជាយូរមកហើយ និងទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយអឺរ៉ុបកាន់តែខ្លាំងឡើង។ បញ្ហានេះបានផ្លាស់ប្តូរទៅជាផ្លូវទូតចាប់តាំងពីពេលនោះមក។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែកក្កដានេះ។ ប៉ុន្មានម៉ោងក្រោយមក ដោយថ្លែងនៅទីក្រុងអង់ការ៉ាផងដែរ នាយករដ្ឋមន្ត្រីដាណឺម៉ាក...
144 Viewsកងកម្លាំងអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ចំនួនបីគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស នេះបើយោងតាមការផ្សាយរបស់AFPនៅថ្ងៃទី៨ ខែកក្កដានេះ។ យោងតាមបញ្ជាការកណ្តាលអាម៉េរិកបានបង្ហោះសារមួយនៅលើទំព័រ X ថា «ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកប៉ាល់ពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស» ហើយនឹង «ដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។ ដោយបន្ថែមថា «ការឈ្លានពានរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់»។ គូសបញ្ជាក់ថា ឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការវាយប្រហារម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហារលើកប៉ាល់ដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់។ ការវាយប្រហារនៅថ្ងៃនេះ គឺជាការវាយប្រហារលើកដំបូងដោយកងកម្លាំងអាម៉េរិកលើអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់៕
220 Viewsប្រទេសឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាសទៅអាកាសម៉ាក Astra ដល់ប្រទេសឥណ្ឌូណេស៊ី ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ទៅកាន់ទីក្រុងហ្សាកាតា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ ខែកក្កដានេះថា កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៦៣០លានដុល្លារ ទំនងជានឹងត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Modi ។ គួរឱ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីវៀតណាមនិងហ្វីលីពីន ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទីបី...
155 Viewsស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា រឹតតែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសាហាវទៅៗ។ ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែក ជាង ៣០គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។ នេះបើយោងតាមការផ្សាយរបស់អង្គភាពAmarin TV នៅថ្ងៃទី៦ ខែកក្កដានេះ។ យន្តហោះ Y-12 របស់មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើបន្ទាយក្រុមការ៉ែន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ Thicha Lae នៃឃុំ Wa Lae Mai ស្រុក Myawaddy ចម្ងាយប្រហែល ៣គីឡូម៉ែត្រពី ភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។...