98 Viewsរដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា...
78 Viewsត្រឹមតែរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១ ២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១ ៩៤៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០% ដោយចំនួនអ្នកស្លាប់កើន ៧៩នាក់ ស្មើ ១១% និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តាមរបាយការណ៍ក្នុងចំណោមករណីគ្រោះថ្នាក់ទាំងនោះ...
62 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
65 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
74 Viewsអាជ្ញាធរប៉ូលិសក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃ៤សីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនអ្នករត់ម៉ូតូឌុបចំនួន ៥នាក់ ពីបទចោទប្រកាន់ថាតាមប្លន់យកប្រាក់ប្រមាណ ២១ ដុល្លារអាម៉េរិក ពីអ្នកទេសចរជាតិដាណឺម៉ាក ២នាក់ នៅក្នុងទីក្រុងបុរាណហយអាន (Hoi An)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិសវៀតណាម បានប្រមូលភស្តុតាង និងកត់ឈ្មោះពួកគេជាផ្លូវការក្នុងសំណុំរឿងប្លន់នេះ។ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣សីហាឆ្នាំ២០២៣...
111 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សេចក្ដីស្រឡាញ់ ភក្ដីភាព និងកាតព្វកិច្ចសីលធម៌ គឺជាគ្រឹះដ៏មានឥទ្ធិពលដែលតម្រង់ទិសទំនាក់ទំនងមនុស្សជាតិ។ នៅពេលដែលគំនិតនេះត្រូវបានលើកយកមកពិចារណាក្នុងវិសាលភាពដ៏ទូលំទូលាយ មិត្តភាពលែងនៅត្រឹមតែជាចំណងបុគ្គលរវាងមនុស្សនិងមនុស្សទៀតហើយ ប៉ុន្តែវាបានក្លាយជា «ស្ថាបត្យកម្មសាកល» ដែលសម្រេចវាសនារបស់គ្រួសារ ស្ថាប័ន និងសូម្បីតែទំនាក់ទំនងអន្តររដ្ឋ។ នៅក្នុងដំណើរនៃការស្វែងយល់ពីខ្លឹមសារនេះ ទស្សនវិជ្ជាបុរាណរបស់ អារីស្តូត បានចាត់ទុកមិត្តភាពដ៏ខ្ពង់ខ្ពស់បំផុតថាជាមិត្តភាពដែលឈរលើមូលដ្ឋាននៃគុណធម៌។ មិត្តល្អមិនមែនត្រឹមតែជាបុគ្គលដែលផ្ដល់ភាពសប្បាយរីករាយ ឬផលប្រយោជន៍ក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ។ ក្នុងន័យនេះ...
116 Viewsច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។ លោកស្រី នង បូរ៉ាវី បានពន្យល់ថា...
133 Viewsព្យុះទីហ្វុង Bavi បានវាយប្រហារ កោះ Sakishima ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយបង្កជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះនេះកំពុងបក់បោកឆ្ពោះទៅកោះតៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដី។នៅលើកោះ Ishigaki ដែលជាផ្នែកនៃខេត្ត Okinawa ប្រឈម នឹងខ្យល់ និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរបានចេញការព្រមានអំពីខ្យល់បក់ខ្លាំងរហូតដល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ជើងហោះហើរ និងសេវាកម្មស្រឡាងឆ្លងកាត់កោះ...
109 Viewsហ្សឺណែវ៖ ជារៀងរាល់ឆ្នាំ វេទិកា WSIS ទទួលស្គាល់គំនិតផ្ដួចផ្ដេីមដែលចូលរួមអនុវត្តទិសដៅការងារទាំង១៨នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមពត៌មាន។ ឆ្នាំនេះ ថ្នាល Education Broadcasting Cambodia ត្រូវបានទទួលស្គាល់ជា Champion មួយក្នុងចំណោមជ័យលាភីទាំង៥ សម្រាប់ទិសដៅការងារលេខ C7៖ ក្រុមការសិក្សាអនឡាញ (E-Learning)។ កម្មវិធី Education Broadcasting Cambodia រៀបចំ និងប្រមូលផ្ដុំមេរៀន មាតិកាស្វ័យសិក្សា និងមាតិកាអប់រំបណ្ដុះបណ្ដាលនានា...
152 Viewsតើអ្នកជឿទេថា “ពងទាមួយគ្រាប់” អាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់បាន? វីដេអូនេះនាំអ្នកទៅស្គាល់ប្រវត្តិតស៊ូដ៏ជូរចត់របស់ម្ចាស់កសិដ្ឋានចិញ្ចឹមទា ដែលចាប់ផ្តើមពីដើមទុនដ៏តូចបំផុត។ ឆ្លងកាត់ការបរាជ័យ ការលំបាក និងការខិតខំមិនបោះបង់ រហូតអាចសាងភាពជោគជ័យ និងក្លាយជាប្រភពចំណូលសម្រាប់គ្រួសារ។ បើអ្នកកំពុងបាក់ទឹកចិត្ត ឬកំពុងចាប់ផ្តើមអាជីវកម្មតូចៗ វីដេអូនេះអាចជាកម្លាំងចិត្តមួយសម្រាប់អ្នក។ #ប្រវត្តិជោគជ័យ #កសិកម្ម #ចិញ្ចឹមទា #ជីវិតតស៊ូ #មេរៀនជីវិត #អាជីវកម្ម #ជោគជ័យ #khmerstory #cambodia #motivationkhmer #inspirationalstory #successstory...