191 Views(ក្រុងស៊ីដនី)៖ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទនាំចូលហេរ៉ូអ៊ីនជាងមួយគីឡូក្រាម (២.២ ផោន) ចូលទៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបស្ពាយ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី៣០ ខែមិថុនានេះ។ ស្ត្រីអាយុ ២៦ ឆ្នាំរូបនេះ ដែលកំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិថៃអ៊ែរវ៉េ (THAI.BK) នៅពេលដែលនាងមកដល់អាកាសយានដ្ឋានមែលប៊ន នៅថ្ងៃទី២៥ ខែមិថុនា មានកាបូបស្ពាយចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។ បន្ទាប់មកបានរកឃើញហេរ៉ូអ៊ីន ដែលលាក់ទុកក្នុងថង់តូចៗ មានតម្លៃប្រមាណ ៥០០,០០០...
167 Views (ម៉ានីល)៖ មនុស្សជិត ១លាននាក់នៃនិកាយសាសនាដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការប៉ុនប៉ងចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ដែលជាសមាជិកជាន់ខ្ពស់នៃព្រះវិហាររបស់ពួកគេ គឺលោក Rodante Marcoleta ជុំវិញការចោទប្រកាន់ពីបទពុករលួយរឿងលាក់បាំងថវិកាឃោសនាបោះឆ្នោតប្រមាណ ១.២លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០មិថុនានេះ។ អ្នកនាំពាក្យប៉ូលិសតំបន់ លោកស្រី Hazel Asilo បានឱ្យដឹងថា គិតត្រឹមព្រឹកនេះចំនួនហ្វូងមនុស្សមានប្រហែល ៨,០០០នាក់ ដែលបានចេញមកតវ៉ានៅតាមដងផ្លូវ និងកំពុងបន្តកើនឡើងថែមទៀត ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។...
225 Viewsយោធាអ៊ីស្រាអែល យ៉ាងហោចណាស់ជិត១០០០នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាម ដែលអ៊ីស្រាអែលបានប្រកាសចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលដែលក្រុមហាម៉ាស បានបើកការវាយឆ្មក់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សជាង១២០០នាក់ និងចាប់ពង្រត់មនុស្សជាង២៤០នាក់។ បើយោងតាមបណ្តាញសង្គម Israel Today បានបង្ហោះរូបភាពនៃការស្មិងស្មាធិ៍ របស់ក្រុមនៃឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីស្រាអែល ដើម្បីរៀបចំសន្និសីទរយៈពេល១០០០ថ្ងៃនៃសង្គ្រាមចាប់តាំងពីការចាប់ផ្តើមវាយលុកចូលតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ ការអង្គុយស្មិងស្មាធិ៍ (moment of silence) គឺសម្រាប់ទាហាន៩៦៤នាក់ដែលបានពលីជីវិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ យោងតាមនាយសេនាធិការចម្រុះនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល Eyal Zamir បានឱ្យដឹងថា «យើងបច្ចុប្បន្ននេះស្ថិតនៅចំណុចរបត់យុទ្ធសាស្រ្តដ៏សំខាន់ក្នុងយុទ្ធនាការយោធា។...
156 Views ភូមិភាគស្វយ័តវៃវ៉ូអឺស៊ីនជាំង មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន វាជាទឹកដីដ៏ធំទូលាយ និងមានសណ្ឋានដីប្លែកៗ បូករួមទាំងភ្នំហិមៈ បឹងបួរ វាលស្មៅ និងវាលខ្សាច់ជាដើម។ តំបន់ស៊ីនជាំងមានទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យ និងទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែប នៃក្រុមជនជាតិភាគតិច ដែលធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់និងល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ស៊ីនជាំងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនៃការរួមបញ្ចូលគ្នានូវវប្បធម៌ និងទេសចរណ៍ ដោយធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្តម្ភឧស្សាហកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃបណ្តាញគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងកន្លែងទេសចរណ៍ វិស័យទេសចរណ៍និងវប្បធម៌របស់តំបន់ស៊ីនជាំងបានវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដោយបានទទួលភ្ញៀវទេសចរចំនួន ៣២៣...
146 Views នាពេលថ្មីៗកន្លងទៅនេះ ផ្លែទុរេនថៃនិងដូងវៀតណាមប្រមាណ ១៣៥ តោនបានត្រូវដឹកជញ្ជូនមកដល់កំពង់ផែផ្លូវដែកអន្តរជាតិទីក្រុងណាននីង ភូមិភាគស្វាយ័តក្វាងស៊ីប្រទេសចិនតាមរថភ្លើងខ្សែសង្វាក់ផ្លែឈើត្រជាក់ឆ្លងដែនពិសេសរបស់អាស៊ាន ។ តាមរបាយការណ៍ថាបានឱ្យដឹងថា ភូមិភាគស្វាយ័តក្វាងស៊ីបានបង្កើតច្រកបៃតងសម្រាប់ផ្លែឈើនាំចូល។ តាមរយៈវិធានការដូចជាការសម្អាតគយដែលបានរៀបចំទុកជាមុន ការគ្រប់គ្រងជាលំដាប់ និងការលើកលែងតាមលក្ខខណ្ឌ ពេលវេលាត្រួតពិនិត្យផ្លែឈើត្រូវបានកាត់បន្ថយ ៤០% ហើយប្រសិទ្ធភាពសម្អាតគយទាំងមូលបានកើនឡើងជាង ៣០% ដើម្បីធានាថាផ្លែឈើអាស៊ានទៅដល់អ្នកប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រមទាំងរក្សាបាននូវភាពស្រស់ថ្លានិងគុណភាពរបស់ផ្លែឈើ ។ ភូមិភាគស្វាយ័តក្វាងស៊ី គឺជាបង្អួចសម្រាប់ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនទៅកាន់អាស៊ាន និងជា“មជ្ឈមណ្ឌលច្រកទ្វារ”សម្រាប់ផ្លែឈើអាស៊ាននាំចូលទៅក្នុងប្រទេសចិន ។ យោងតាមទិន្នន័យពាក់ព័ន្ធបានបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភា...
165 Views នៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មន្ត្រីពាក់ព័ន្ធម្នាក់មកពីក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញថា សហគ្រាសបរទេសជិត ៤០០០ បានបង្កើនការវិនិយោគ នៅក្នុងប្រទេសចិនក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។ មន្ត្រីរូបនេះបានបញ្ជាក់ថា បើយោងតាមស្ថិតិមិនពេញលេញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ សហគ្រាសបរទេសជាង៨០០០បានបន្ថែមការវិនិយោគនៅក្នុងប្រទេសចិន គឺកើនឡើងជាង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ លោកLingJi អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងជាអនុប្រធានតំណាងពាណិជ្ជកម្មអន្តរជាតិចិនបានលើកឡើងថា ទំហំនៃការវិនិយោគបរទេសដែលទាក់ទាញដោយប្រទេសចិននៅតែរក្សាលេខរៀងទីមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ចាប់ពីពេលនេះតទៅ យើងនឹងធ្វើតាមការរៀបចំនៃគម្រោង “ផែនការប្រាំឆ្នាំទី១៥” ដោយផ្តោតសំខាន់ទៅលើការអនុញ្ញាតឱ្យចូលទីផ្សារសេវាកម្មនិងវិស័យបើកចំហរ បន្តពង្រីកការបើកចំហរ ដើម្បីបង្កើតបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរសម្រាប់ការវិនិយោគពីបរទេស៕
176 Views (ការ៉ាកាស)៖ ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតពីការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាក្នុងសប្តាហ៍នេះ ដោយមានសញ្ញានៃការរស់រានមានជីវិតនាំមកនូវការធូរស្បើយម្តងម្កាលចំពោះដំណើរស្វែងរកដ៏លំបាកមួយ ដើម្បីកាត់បន្ថយបញ្ជីមនុស្សរាប់ម៉ឺននាក់ដែលបាត់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីពីរលើកកាលពីថ្ងៃពុធបានកើនឡើងដល់ជិត ១៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងរដ្ឋ La Guaira ជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដែលជាប់គាំងជាយូរមកហើយនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ អគាររាប់សិបខ្នងបានដួលរលំទៅជាគំនរខ្សាច់ និងកម្ទេចកម្ទីនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងជើងនៃការ៉ាកាស។ យោងតាមលោក...
209 Views លោក មីន អ៊ុងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានផ្តល់បទសម្ភាស៍ផ្តាច់មុខជាមួយកម្មវិធី «កិច្ចសម្ភាសន៍ជាន់ខ្ពស់» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ាមក ។ លោកបានសម្តែងការរំពឹងទុកខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-មីយ៉ាន់ម៉ានាពេលអនាគត។ លោក មីន អ៊ុង ឡាំង បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ា និងចិន គឺជា «បងប្អូន» ដែលមានឈាមជ័រដូចគ្នា។ លោកបានទៅទស្សនកិច្ចប្រទេសចិនជាងដប់ដងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលទំនើបកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ តាមទស្សនៈរបស់លោក...
178 Views (ក្រុងស៊ីដនី)៖ ប្រទេសអូស្ត្រាលីនឹងដាក់ចេញច្បាប់ថ្មីនៅថ្ងៃទី២៩មិថុនានេះ ដើម្បីពង្រឹងការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ និងផ្តល់អំណាចបន្ថែមទៀតដល់និយតករអ៊ីនធឺណិត ដើម្បីតាមចាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួន ដែលមិនអនុលោមតាមច្បាប់។ ចលនានេះធ្វើឡើងបន្ទាប់ពីរកឃើញថា កុមារនៅតែអាចចូលប្រើវេទិកាទាំងនោះបាន។ បើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះថាលោកនាយករដ្ឋមន្ត្រី Anthony Albanese បានលើកឡើងថា នៅតែមានកុមារច្រើនពេកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រុមហ៊ុនបច្ចេកវិទ្យាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីអនុវត្តតាមច្បាប់នោះទេ។ លោកបានព្រមានក្រុមហ៊ុនទាំងនោះថា «យើងកំពុងបញ្ឈប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះ ហើយកំពុងបង្កើនការផ្លាស់ប្តូរដែលយើងបានធ្វើ និងថាយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើវា»។ លោកបន្តថា «យើងនឹងចេញច្បាប់នៅរសៀលនេះ ដើម្បីធានាថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់កុមារអាយុក្រោម...
158 Views ការវាយប្រហាររបស់ប៉ាគីស្ថាននៅក្នុងខេត្តភាគខាងកើតចំនួនបីនៃប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់ជនស៊ីវិលចំនួន ៣៦ នាក់និងរបួស ១៦៣ នាក់កាលពីយប់ថ្ងៃទី២៨មិថុនានេះ។ យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់លោក Hamdullah Fitrat បានឱ្យដឹងថា «ការវាយប្រហារដែលបានធ្វើឡើងកាលពីយប់មិញបានបណ្តាលឱ្យជនស៊ីវិលចំនួន ៣៦ នាក់ស្លាប់ រួមទាំងស្ត្រី និងកុមារ ខណៈដែល ១៦៣ នាក់ផ្សេងទៀតបានរងរបួស។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើង និងគ្រឿងផ្ទុះបានកំណត់គោលដៅទីស្នាក់ការកណ្តាលតំបន់នៃកងអនុសេនាធំយោធាប៉ារ៉ាហ្គាយនៅក្នុងទីក្រុងកំពង់ផែការ៉ាជីភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ទាហានបីនាក់។ កងកម្លាំងសន្តិសុខបានសម្លាប់ខ្មាំងកាំភ្លើងបីនាក់ និងចាប់ខ្លួនម្នាក់ ដែលជាជនជាតិអាហ្វហ្គានីស្ថាន៕