150 Viewsក្រុមអ្នកជួយសង្គ្រោះបានព្យាយាមរុករកតំបន់លិចទឹកនៃប្រទេសចិន ដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីព្យុះបានសម្លាប់មនុស្ស ១៧ នាក់ និងបណ្តាលឱ្យទន្លេរាប់សិបហៀរចេញ និងទំនប់អាងស្តុកទឹកបានបាក់ ខណៈមន្ត្រីបានព្រមានពីភ្លៀងធ្លាក់បន្ថែមទៀត។ បើតាមការផ្សាយរបស់ AFP នៅថ្ងៃទី៨កក្កដានេះថា អាកាសធាតុអាក្រក់បានបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូង និងកណ្តាលនៃប្រទេសចិន ដោយមានព្យុះទីហ្វុងដ៏ធំមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តភាគខាងកើតនៅចុងសប្តាហ៍នេះ។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្សប្រាំមួយនាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ១៣០.០០០ នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរពីព្យុះទីហ្វុងម៉ៃសាក់។ ទឹកភក់ដែលហូរលឿនបានហូរចូលច្រាំងទន្លេ និងផ្លូវទឹកចំនួន ៤០ នៅក្វាងស៊ី...
145 Viewsនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកទៅឱ្យប្រទេសទួរគីនឹង «បំផ្លាញ» តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា។ ការព្រមានរបស់លោកបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងពិចារណាលើវិធានការលក់យន្តហោះចម្បាំង ខណៈអាម៉េរិកបានដកទណ្ឌកម្មប្រទេសទួរគីចេញពីកម្មវិធី F-35 ក្នុងឆ្នាំ ២០១៩ ដោយសារតែការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយលោក Netanyahu ហាក់បង្ហាញការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការលក់សព្វាវុធដ៏ទំនើបចុងក្រោយនេះ ខណៈសង្គ្រាមជុំទិសមិនទាន់បញ្ចប់នៅឡើយ ដោយលោកនិយាយថា...
157 Views(អង់ការ៉ា/ទួរគី)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា កោះគ្រីនឡែនគួរតែត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក មិនមែនដោយប្រទេសដាណឺម៉ាកទេ ដោយបញ្ជាក់ជាថ្មីនូវជំហរមួយដែលបានបង្កឱ្យមានភាពតានតឹងក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ខណៈពេលដែលមេដឹកនាំនៃសម្ព័ន្ធមិត្តបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយនៅប្រទេសទួរគី។ ការអះអាងរបស់លោក ត្រាំ ថាសហរដ្ឋអាម៉េរិកត្រូវតែទទួលបាន ឬគ្រប់គ្រងកោះគ្រីនឡែន ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក ដែលជាសមាជិកស្ថាបនិកណាតូទាំងពីរ មានភាពតានតឹងជាយូរមកហើយ និងទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយអឺរ៉ុបកាន់តែខ្លាំងឡើង។ បញ្ហានេះបានផ្លាស់ប្តូរទៅជាផ្លូវទូតចាប់តាំងពីពេលនោះមក។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែកក្កដានេះ។ ប៉ុន្មានម៉ោងក្រោយមក ដោយថ្លែងនៅទីក្រុងអង់ការ៉ាផងដែរ នាយករដ្ឋមន្ត្រីដាណឺម៉ាក...
148 Viewsកងកម្លាំងអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ចំនួនបីគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស នេះបើយោងតាមការផ្សាយរបស់AFPនៅថ្ងៃទី៨ ខែកក្កដានេះ។ យោងតាមបញ្ជាការកណ្តាលអាម៉េរិកបានបង្ហោះសារមួយនៅលើទំព័រ X ថា «ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកប៉ាល់ពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស» ហើយនឹង «ដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។ ដោយបន្ថែមថា «ការឈ្លានពានរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់»។ គូសបញ្ជាក់ថា ឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការវាយប្រហារម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហារលើកប៉ាល់ដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់។ ការវាយប្រហារនៅថ្ងៃនេះ គឺជាការវាយប្រហារលើកដំបូងដោយកងកម្លាំងអាម៉េរិកលើអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់៕
227 Viewsប្រទេសឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាសទៅអាកាសម៉ាក Astra ដល់ប្រទេសឥណ្ឌូណេស៊ី ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ទៅកាន់ទីក្រុងហ្សាកាតា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ ខែកក្កដានេះថា កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៦៣០លានដុល្លារ ទំនងជានឹងត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Modi ។ គួរឱ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីវៀតណាមនិងហ្វីលីពីន ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទីបី...
156 Viewsស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា រឹតតែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសាហាវទៅៗ។ ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែក ជាង ៣០គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។ នេះបើយោងតាមការផ្សាយរបស់អង្គភាពAmarin TV នៅថ្ងៃទី៦ ខែកក្កដានេះ។ យន្តហោះ Y-12 របស់មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើបន្ទាយក្រុមការ៉ែន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ Thicha Lae នៃឃុំ Wa Lae Mai ស្រុក Myawaddy ចម្ងាយប្រហែល ៣គីឡូម៉ែត្រពី ភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។...
290 Viewsអភិបាលកិច្ចល្អជាស្នូល នៃរដ្ឋបាលសាធារណៈ អភិបាលកិច្ចល្អ គឺជាគោលការណ៍សំខាន់មួយក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ គោលការណ៍នេះតែងតែភ្ជាប់ជាមួយតម្លាភាព គណនេយ្យភាព ការចូលរួមរបស់ប្រជាពលរដ្ឋ ការអនុវត្តនីតិរដ្ឋ និងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។ នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់អំពី៖ វីដេអូនេះមានគោលបំណងចែករំលែកចំណេះដឹង និងជំរុញការយល់ដឹងអំពីគោលការណ៍នៃការគ្រប់គ្រងសាធារណៈ ដោយមិនមានគោលបំណងសំដៅលើបុគ្គល ឬស្ថាប័នណាមួយឡើយ។ #អភិបាលកិច្ចល្អ #រដ្ឋបាលសាធារណៈ #ការគ្រប់គ្រង #ការអប់រំ #សង្គមខ្មែរ #goodgovernance #publicadministration #leadership #cambodia...
218 Views**បញ្ហាប្រឈមការបាត់បង់ទម្រង់សិល្បៈបុរាណ និងការមិនផ្តល់តម្លៃ** សិល្បៈបុរាណខ្មែរ ជាពិសេសរបាំប្រពៃណី គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ ប្រាជ្ញា និងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ។ នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពីបញ្ហាប្រឈមដែលសិល្បៈបុរាណកំពុងជួបប្រទះ ដូចជា ការខ្វះការចាប់អារម្មណ៍ ការផ្លាស់ប្តូររបៀបរស់នៅ និងការមិនផ្តល់តម្លៃគ្រប់គ្រាន់ពីសង្គម។ ជាមួយគ្នានេះ យើងក៏ស្វែងរកគំនិត និងដំណោះស្រាយដែលអាចជួយអភិរក្ស និងបន្តមរតកដ៏មានតម្លៃនេះទៅកាន់មនុស្សជំនាន់ក្រោយ។ វីដេអូនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ខ្មែរ។ #របាំបុរាណខ្មែរ #សិល្បៈខ្មែរ #វប្បធម៌ខ្មែរ #អភិរក្សវប្បធម៌...
152 Viewsកីឡាករអាម៉េរិក Folarin Balogun ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីការប្រកួតនៅពេលដែលសហរដ្ឋអាម៉េរិក បានយកឈ្នះក្រុមជម្រើសជាតិបូស្នៀ ដោយលទ្ធផល ២-០ នៅវគ្គ ៣២ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។ យោងតាមច្បាប់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កីឡាករដែលទទួលបានក្រហម ត្រូវជាប់ពិន័យមិនអាចលេងបាន ១ ប្រកួត ឬ ២ ប្រកួតបន្ទាប់ អាស្រ័យទៅលើស្ថានទម្ងន់នៃការទទួលបានកាតក្រហម។ សូម្បីតែកីឡាករទទួលបានកាតលឿន ២...
194 Viewsបញ្ហាបង្គាថៃនៅតែមិនទាន់ចប់នៅឡើយ ក្រោយម៉ាឡេស៊ីប្រកាសហាមនាំបង្គារបស់ប្រទេសថៃចូលតាំងពីថ្ងៃទី១ ខែមិថុនា ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសម៉ាឡេស៊ីនឹងលុបចោលបម្រាមនោះ ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែភាគីម៉ាឡេស៊ីបានឆ្លើយតបភ្លាមៗថានៅត្រូវការពន្យារពេលបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៥ ខែកក្កដានេះ។ លោក Suriya បានលើកឡើងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad...