194 Viewsមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាដែលបានក្លាយជាប្រធានាធិបតីនៅដើមឆ្នាំនេះ លោក មីន អ៊ុង ឡាំង បានទៅដល់ប្រទេសឡាវនៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសអាស៊ានមួយចាប់តាំងពីទទួលបានតំណែងជាមេដឹកនាំស៊ីវិល។ លោក មីន អ៊ុង ឡាំង បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ ២០២១ នៅពេលដែលលោកបានបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី ដោយឃុំខ្លួនលោកស្រី និងបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍ជាមួយលទ្ធិប្រជាធិបតេយ្យ។ លោកបានគ្រប់គ្រងដោយផ្ទាល់ជាប្រមុខយោធារយៈពេលប្រាំឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីស៊ីវិលនៅខែមេសា បន្ទាប់ពីរៀបចំការបោះឆ្នោតដែលត្រូវបានរារាំងពីឧទ្ទាម ដោយមិនរាប់បញ្ចូលគណបក្សរបស់លោកស្រី ស៊ូជី...
197 Views(ក្រុងប៉េកាំង/វ៉ាស៊ីនតោន)៖ មេការទូតមហាយក្សចិន លោក វ៉ាង យី បានព្រមានសហរដ្ឋអាម៉េរិកចំៗឱ្យមាន«ការប្រុងប្រយ័ត្នខ្ពស់បំផុត» ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើងតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ។ លោក វ៉ាង យី ក៏បានដាស់តឿនលោក ម៉ាកូ រូប៊ីយ៉ូ ថា«បញ្ហាតៃវ៉ាន់មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងទូលំទូលាយ។ យើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដោះស្រាយកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត»។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ ប្រមុខការទូតកំពូលទាំងពីររូបបានសន្ទនាតាមទូរស័ព្ទប្រកបដោយស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ...
183 Viewsចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ២,០២៥ នាក់ច្រើនជាងការរំពឹងទុកនៅក្នុងប្រទេសបារាំងក្នុងអំឡុងពេលរលកកំដៅឡើងខ្លាំងក្នុងខែមិថុនា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Stephanie Rist បានឱ្យដឹងថា «មានអ្នកស្លាប់បន្ថែមប្រហែល ២,០២៥ នាក់ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២ ខែមិថុនា ដោយព្រមានថាចំនួនអ្នកស្លាប់សរុបមិនទាន់ដាក់បញ្ជូលទិន្នន័យនៅឡើយ៕
194 Viewsចំនួនព្រះសង្ឃដែលបានសុគតបានកើនឡើងដល់ ១០ អង្គ បន្ទាប់ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តភីកអាប់បុករះក្បួនដង្ហែព្រះពុទ្ធសាសនានៅប្រទេសថៃ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី៣ ខែកក្កដានេះ។ មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែព្រះសង្ឃមានសង្ឃដីការថា រថយន្តនោះរេចង្កូតមុនពេលធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមព្រះសង្ឃតែម្ដង។ ក្រុមព្រះសង្ឃ ៣៥ អង្គ និងពុទ្ធបរិស័ទ ៥ នាក់កំពុងដើរធម្មយាត្រានេះបានចាប់ផ្តើមនិមន្តពីខេត្ត Mukdahan ទៅកាន់ខេត្ត Ubon Ratchathani ដែលមានចម្ងាយ...
214 Viewsមេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើហ៊ានលួចវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងកាន់ទុក្ខរៀបចំសម្រាប់ពិធីបុណ្យសពរដ្ឋរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ នេះបើយោងតាមការផ្សាយដោយរ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya បានបញ្ជាក់ច្បាស់ៗថា «យើងព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាម៉េរិក និងរបប Zionist (អ៊ីស្រាអែល) ឱ្យជៀសវាងការគិតខុសណាមួយ និងគិតអំពីការសងសឹកដ៏ឃោរឃៅដែលកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងធ្វើចំពោះការគំរាមកំហែង...
178 Viewsចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នានៅប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់ នេះបើយោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបញ្ជាក់នៅថ្ងៃទី៣ ខែកក្កដានេះ។ លោកស្រី Rodriguez បានគូសបញ្ជាក់ថា មិនមានផែនការផ្តល់បច្ច័យដល់ក្រុមគ្រួសារដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនៅថ្ងៃទី២៤ ខែមិថុនានោះទេ។ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សប្រហែល ៥០.០០០ នាក់នៅតែបាត់ខ្លួន ខណៈដែលមនុស្សជិត ១៣.០០០ នាក់គ្មានផ្ទះសម្បែងរស់នៅ។ យោងតាមទិន្នន័យផ្កាយរណបក៏បានបង្ហាញថា អគារប្រមាណ ៥៩០,០០០ ខ្នងត្រូវបានបំផ្លាញ...
145 Viewsយ៉ាងហោចណាស់មានព្រះសង្ឃ ៨ អង្គបានសុគតនៅថ្ងៃព្រឹកថ្ងៃទី២ ខែកក្កដានេះ បន្ទាប់ពីក្មេងប្រុសជនជាតិថៃអាយុ ១១ឆ្នាំម្នាក់ បានបើករថយន្តភីកអាប់មួយគ្រឿងបុករះលើព្រះសង្ឃ ដែលកំពុងនិមន្តបិណ្ឌបាត្រតាមភូមិ នៅភាគឦសាននៃប្រទេសថៃ។ ព្រះសង្ឃ ៥ អង្គបានសុគតនៅកន្លែងកើតហេតុ ខណៈដែលព្រះសង្ឃ ៣ អង្គផ្សេងទៀតបានសុគតនៅមន្ទីរពេទ្យ ស្របពេលព្រះសង្ឃ ១៣ អង្គផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមអភិបាលខេត្ត Mukdahan លោក Worrayan Boonnarat។ យោងតាមប៉ូលីសមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ននេះក្មេងប្រុសរូបនេះត្រូវបានចាប់ជាប់ឃុំឃាំង។...
194 Views(កោះតៃវ៉ាន់)៖ តៃវ៉ាន់ត្រូវការ «រោងចក្រ» នៃយន្តហោះគ្មានមនុស្សបើក ដើម្បីជួយទប់ស្កាត់ជម្លោះ និងធានាសន្តិសុខជាតិ នេះបើយោងតាមអ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកប្រចាំកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យបានលើកឡើងនៅថ្ងៃទី២ ខែកក្កដានេះ។ សហរដ្ឋអាម៉េរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ ប៉ុន្តែបានគាំទ្រយ៉ាងខ្លាំងចំពោះផែនការធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាល និងការបង្កើនការចំណាយលើវិស័យការពារជាតិ។ តៃវ៉ាន់បានបញ្ជាក់រួចហើយថា ខ្លួនត្រូវការពង្រឹងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដែលអះអាងថាកោះនេះជាទឹកដីរបស់ខ្លួន។ យ៉ាងណាម៉ិញ លោក Raymond Greene នាយកវិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់ និងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកជាក់ស្តែង បានលម្អិតថា...
230 Viewsនៅក្នុងតំបន់គ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្ស៊ី កសិករមានការព្រួយបារម្ភថាពួកគេនឹងមិនអាចប្រមូលផលដំណាំរបស់ពួកគេបានទេ ដោយសារវិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងប្រេង បានរំខានដល់ជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ ខណៈពេលដែលទីក្រុងគៀវព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបង្កើតសន្តិភាពជាមួយនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ការខូចខាតដែលបណ្តាលមកពីការខាតបង់នេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ីដែលសម្បូរប្រេងត្រូវបានរឹតបន្តឹងតំបន់មួយចំនួនធំ និងការមិនពេញចិត្តពីសាធារណជនកាន់តែខ្លាំងឡើង។ យ៉ាងណាម៉ិញ ប្រទេសរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនម្តងហើយម្តងទៀតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ ២០២២ ដែលធ្វើឱ្យជនជាតិអ៊ុយក្រែនមួយចំនួនធំគ្មានអគ្គិសនី ឬគ្មានកំដៅក្នុងរដូវរងា។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់ថាពិតជាមានបញ្ហាកង្វះខាតប្រេងប្រើប្រាស់នេះមែន ព្រោះវាមានសារៈសំខាន់ជាពិសេសក្នុងការរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់វិស័យកសិកម្ម៕
200 Viewsមនុស្សជាង ១០០ ០០០នាក់មកពីគ្រប់ភាគីទាំងអស់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីប្រាំឆ្នាំមុនដែលទម្លាក់លោកស្រី អុង ស៊ានសូជី ចេញពីតំណែងបានធ្វើឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល។ នេះបើតាមអង្គការឃ្លាំមើលជម្លោះប្រដាប់អាវុធ ACLED ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី១ ខែកក្កដា។ តាមការផ្សាយចេញដោយ The Star បានឱ្យដឹងថា មានអ្នកស្លាប់បាត់បង់ជីវិតពាក់ព័ន្ធនឹងជម្លោះចំនួន ១០០ ១១៤នាក់ ចាប់តាំងពីរដ្ឋប្រហារមក។ យ៉ាងណាម៉ិញ មិនមានតួលេខផ្លូវការណាមួយច្បាស់លាស់ និងយកជាផ្លូវការណ៍ឡើយ ប៉ុន្តែក្រុមអ្នកវិភាគចាត់ទុកសង្គ្រាមស៊ីវិលរយៈពេលកន្លះទសវត្សរ៍នេះថាជាជម្លោះដែលកំពុងបន្ត...