150 Views(អ៊ីរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៦ ពាន់លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នកាន់កាប់នៅក្នុងប្រទេសកាតា នឹងត្រូវបានបញ្ចេញ និងប្រគល់ជូនប្រទេសអ៊ីរ៉ង់វិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។ លោក Masoud Pezeshkian បានបញ្ជាក់ថាទំហំនៃទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កកក្នុងប្រទេសកាតា មានចំនួន ១២ ពាន់លានដុល្លារអាម៉េរិក លោកថាការតាមដានចាំបាច់កំពុងត្រូវបានធ្វើឡើងដើម្បីប្រគល់មូលនិធិដែលនៅសល់ទៅប្រទេសអ៊ីរ៉ង់វិញ។ ប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា...
190 Views ថ្នាក់ដឹកនាំប្រទេសជាង ៣០ នឹងមកចូលរួមពិធីបុណ្យសព របស់អតីតមេបញ្ជាការកំពូលអ៊ឺរ៉ង់ Ayatollah Ali Khamenei ដែលត្រូវអាម៉េរិក-អ៊ីស្រាអែលសម្លាប់ ក្នុងការវាយប្រហារអាកាស អំឡុងពេលផ្ទុះសង្គ្រាម នៅដើមខែមិនា។ បើតាមការផ្សាយរបស់ Xinhua នៅថ្ងៃទី១ ខែកក្កដានេះ បានឱ្យដឹងថា ក្រៅពីថ្នាក់ដឹកនាំ និងមន្ត្រី មកពីជាង ៣០ប្រទេសនេះ ក៏នៅមានមេដឹកនាំសាសនាមកពីជាង ៩០ប្រទេសផងដែរ នឹងមកចូលរួមក្នុងពិធីបុណ្យសព ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី៣កក្កដា នៅសប្តាហ៍នេះ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប មិនត្រូវបានអញ្ជើញឡើយ ព្រោះពួកគេមិននៅខាងអ៊ីរ៉ង់ ពេលផ្ទុះសង្គ្រាម។ គូសបញ្ជាក់ថាលោក Ayatollah បានដឹកនាំសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អស់រយៈពេល ៣៧ឆ្នាំ ក្នុងនាមជាមេដឹកនាំកំពូល កាន់តំណែងយូរបំផុតលំដាប់ទីពីរ របស់ប្រទេសនេះ។ ចាប់តាំងពីអាម៉េរិកធ្វើឃាត សពរបស់លោក ត្រូវបានតម្កល់ទុក ឲ្យសាធារណជនគោរពវិញ្ញាណក្ខន្ធ។ ការរៀបចំផ្នែកភស្តុភារ ក៏ជួបភាពរាំងស្ទះជាបន្តបន្ទាប់ ដោយសារតែជម្លោះ ផ្ទុះឡើងមិនទាន់ឈប់។ យ៉ាងណា ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងខែមេសា និងការចរចារវាងទីក្រុងវ៉ាស៊ីនតោន ជាមួយតេហេរ៉ង់ មន្ត្រីនានាសង្ឃឹមថា ស្ថានភាពអំណោយផលនេះ អាចពិធីបុណ្យនឹងអាចប្រព្រឹត្តទៅដោយសុវត្ថិភាពបំផុត៕
142 Views យោងតាមការវាយតម្លៃបឋមនៃទិន្នន័យផ្កាយរណបដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃទី៣០ ខែមិថុនានេះបានឱ្យដឹងថា ការរញ្ជួយដីភ្លោះដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីសប្តាហ៍មុនបានធ្វើឱ្យខូចខាត ឬបំផ្លាញអគារជាង ៥៨,០០០ ខ្នង។ មនុស្សប្រហែល ១,៧០០ នាក់បានស្លាប់ និងរាប់ពាន់នាក់នៅតែបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ ដែលជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាមេរិកខាងត្បូងនេះក្នុងរយៈពេលជាងមួយសតវត្ស។ យោងតាមអ្នកស្រាវជ្រាវរបស់ Corey Scher និង Jamon Van Den...
146 Views(ក្រុងស៊ីដនី)៖ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទនាំចូលហេរ៉ូអ៊ីនជាងមួយគីឡូក្រាម (២.២ ផោន) ចូលទៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបស្ពាយ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី៣០ ខែមិថុនានេះ។ ស្ត្រីអាយុ ២៦ ឆ្នាំរូបនេះ ដែលកំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិថៃអ៊ែរវ៉េ (THAI.BK) នៅពេលដែលនាងមកដល់អាកាសយានដ្ឋានមែលប៊ន នៅថ្ងៃទី២៥ ខែមិថុនា មានកាបូបស្ពាយចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។ បន្ទាប់មកបានរកឃើញហេរ៉ូអ៊ីន ដែលលាក់ទុកក្នុងថង់តូចៗ មានតម្លៃប្រមាណ ៥០០,០០០...
125 Views (ម៉ានីល)៖ មនុស្សជិត ១លាននាក់នៃនិកាយសាសនាដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការប៉ុនប៉ងចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ដែលជាសមាជិកជាន់ខ្ពស់នៃព្រះវិហាររបស់ពួកគេ គឺលោក Rodante Marcoleta ជុំវិញការចោទប្រកាន់ពីបទពុករលួយរឿងលាក់បាំងថវិកាឃោសនាបោះឆ្នោតប្រមាណ ១.២លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០មិថុនានេះ។ អ្នកនាំពាក្យប៉ូលិសតំបន់ លោកស្រី Hazel Asilo បានឱ្យដឹងថា គិតត្រឹមព្រឹកនេះចំនួនហ្វូងមនុស្សមានប្រហែល ៨,០០០នាក់ ដែលបានចេញមកតវ៉ានៅតាមដងផ្លូវ និងកំពុងបន្តកើនឡើងថែមទៀត ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។...
182 Viewsយោធាអ៊ីស្រាអែល យ៉ាងហោចណាស់ជិត១០០០នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាម ដែលអ៊ីស្រាអែលបានប្រកាសចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលដែលក្រុមហាម៉ាស បានបើកការវាយឆ្មក់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សជាង១២០០នាក់ និងចាប់ពង្រត់មនុស្សជាង២៤០នាក់។ បើយោងតាមបណ្តាញសង្គម Israel Today បានបង្ហោះរូបភាពនៃការស្មិងស្មាធិ៍ របស់ក្រុមនៃឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីស្រាអែល ដើម្បីរៀបចំសន្និសីទរយៈពេល១០០០ថ្ងៃនៃសង្គ្រាមចាប់តាំងពីការចាប់ផ្តើមវាយលុកចូលតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ ការអង្គុយស្មិងស្មាធិ៍ (moment of silence) គឺសម្រាប់ទាហាន៩៦៤នាក់ដែលបានពលីជីវិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ យោងតាមនាយសេនាធិការចម្រុះនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល Eyal Zamir បានឱ្យដឹងថា «យើងបច្ចុប្បន្ននេះស្ថិតនៅចំណុចរបត់យុទ្ធសាស្រ្តដ៏សំខាន់ក្នុងយុទ្ធនាការយោធា។...
108 Views ភូមិភាគស្វយ័តវៃវ៉ូអឺស៊ីនជាំង មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន វាជាទឹកដីដ៏ធំទូលាយ និងមានសណ្ឋានដីប្លែកៗ បូករួមទាំងភ្នំហិមៈ បឹងបួរ វាលស្មៅ និងវាលខ្សាច់ជាដើម។ តំបន់ស៊ីនជាំងមានទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យ និងទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែប នៃក្រុមជនជាតិភាគតិច ដែលធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់និងល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ស៊ីនជាំងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនៃការរួមបញ្ចូលគ្នានូវវប្បធម៌ និងទេសចរណ៍ ដោយធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្តម្ភឧស្សាហកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃបណ្តាញគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងកន្លែងទេសចរណ៍ វិស័យទេសចរណ៍និងវប្បធម៌របស់តំបន់ស៊ីនជាំងបានវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដោយបានទទួលភ្ញៀវទេសចរចំនួន ៣២៣...
101 Views នាពេលថ្មីៗកន្លងទៅនេះ ផ្លែទុរេនថៃនិងដូងវៀតណាមប្រមាណ ១៣៥ តោនបានត្រូវដឹកជញ្ជូនមកដល់កំពង់ផែផ្លូវដែកអន្តរជាតិទីក្រុងណាននីង ភូមិភាគស្វាយ័តក្វាងស៊ីប្រទេសចិនតាមរថភ្លើងខ្សែសង្វាក់ផ្លែឈើត្រជាក់ឆ្លងដែនពិសេសរបស់អាស៊ាន ។ តាមរបាយការណ៍ថាបានឱ្យដឹងថា ភូមិភាគស្វាយ័តក្វាងស៊ីបានបង្កើតច្រកបៃតងសម្រាប់ផ្លែឈើនាំចូល។ តាមរយៈវិធានការដូចជាការសម្អាតគយដែលបានរៀបចំទុកជាមុន ការគ្រប់គ្រងជាលំដាប់ និងការលើកលែងតាមលក្ខខណ្ឌ ពេលវេលាត្រួតពិនិត្យផ្លែឈើត្រូវបានកាត់បន្ថយ ៤០% ហើយប្រសិទ្ធភាពសម្អាតគយទាំងមូលបានកើនឡើងជាង ៣០% ដើម្បីធានាថាផ្លែឈើអាស៊ានទៅដល់អ្នកប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រមទាំងរក្សាបាននូវភាពស្រស់ថ្លានិងគុណភាពរបស់ផ្លែឈើ ។ ភូមិភាគស្វាយ័តក្វាងស៊ី គឺជាបង្អួចសម្រាប់ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនទៅកាន់អាស៊ាន និងជា“មជ្ឈមណ្ឌលច្រកទ្វារ”សម្រាប់ផ្លែឈើអាស៊ាននាំចូលទៅក្នុងប្រទេសចិន ។ យោងតាមទិន្នន័យពាក់ព័ន្ធបានបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភា...
116 Views នៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មន្ត្រីពាក់ព័ន្ធម្នាក់មកពីក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញថា សហគ្រាសបរទេសជិត ៤០០០ បានបង្កើនការវិនិយោគ នៅក្នុងប្រទេសចិនក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។ មន្ត្រីរូបនេះបានបញ្ជាក់ថា បើយោងតាមស្ថិតិមិនពេញលេញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ សហគ្រាសបរទេសជាង៨០០០បានបន្ថែមការវិនិយោគនៅក្នុងប្រទេសចិន គឺកើនឡើងជាង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ លោកLingJi អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងជាអនុប្រធានតំណាងពាណិជ្ជកម្មអន្តរជាតិចិនបានលើកឡើងថា ទំហំនៃការវិនិយោគបរទេសដែលទាក់ទាញដោយប្រទេសចិននៅតែរក្សាលេខរៀងទីមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ចាប់ពីពេលនេះតទៅ យើងនឹងធ្វើតាមការរៀបចំនៃគម្រោង “ផែនការប្រាំឆ្នាំទី១៥” ដោយផ្តោតសំខាន់ទៅលើការអនុញ្ញាតឱ្យចូលទីផ្សារសេវាកម្មនិងវិស័យបើកចំហរ បន្តពង្រីកការបើកចំហរ ដើម្បីបង្កើតបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរសម្រាប់ការវិនិយោគពីបរទេស៕
133 Views (ការ៉ាកាស)៖ ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតពីការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាក្នុងសប្តាហ៍នេះ ដោយមានសញ្ញានៃការរស់រានមានជីវិតនាំមកនូវការធូរស្បើយម្តងម្កាលចំពោះដំណើរស្វែងរកដ៏លំបាកមួយ ដើម្បីកាត់បន្ថយបញ្ជីមនុស្សរាប់ម៉ឺននាក់ដែលបាត់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីពីរលើកកាលពីថ្ងៃពុធបានកើនឡើងដល់ជិត ១៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងរដ្ឋ La Guaira ជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដែលជាប់គាំងជាយូរមកហើយនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ អគាររាប់សិបខ្នងបានដួលរលំទៅជាគំនរខ្សាច់ និងកម្ទេចកម្ទីនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងជើងនៃការ៉ាកាស។ យោងតាមលោក...