51 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
15 Views ក្នុងរយៈពេល ២៥ ឆ្នាំចាប់តាំងពីក្រុមសកម្មប្រយុទ្ធអាល់កៃដា (al Qaeda) បានប្លន់យន្តហោះដឹកអ្នកដំណើរ ហើយបើកទៅបុកអគារ World Trade Center ក្នុងទីក្រុងញូវយ៉ក និងអគារ Pentagon មក ក្រុមដែលបង្កើតឡើងដោយមេដឹកនាំ Osama bin Laden បានបង្កើតក្រុមឧទ្ទាមនានា និងជំរុញឱ្យមានការវាយប្រហារនានានៅជុំវិញពិភពលោក។ ទោះបីជាក្រុមនេះបានជួបប្រទះនឹងការបរាជ័យមួយចំនួន ជាពិសេសការសម្លាប់មេដឹកនាំ bin Laden...
20 Views (ក្រុងដាឡាស)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី១០កញ្ញានេះថា លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥,០០០ ដុល្លារអាម៉េរិកដល់អ្នកគាំទ្រពេញវ័យគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋរបស់លោកឈ្នះនិងបន្តគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ។ តើការទូទាត់ប្រាក់នឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវានឹងស្របច្បាប់ឬអត់ ខណៈមនុស្សពេញវ័យអាម៉េរិកប្រហែល ២៧០ លាននាក់ ដូចច្នេះរដ្ឋបាលលោកនឹងត្រូវចំណាយអស់ប្រហែល ១.៣៥ ពាន់លានដុល្លារអាម៉េរិកទើបអាចផ្តល់បានគ្រប់ៗគ្នា។ ក្នុងអំឡុងពេលថ្លែងសារនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីជោគជ័យរបស់លោកក្នុងរយៈពេលពីរឆ្នាំ នៃប្រវត្តិសាស្ត្រក្នុងអាណត្តិជាប្រធានាធិបតីដោយលោកបានដាក់ខ្លួនឯងជាមនុស្សសំខាន់បំផុតនៅការបោះឆ្នោតនេះ បើទោះបីជាទិដ្ឋភាពក្រៅឆាកនៃប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។...
14 Views ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ចំពោះបញ្ហានេះ...
12 Viewsប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។ លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា...
20 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...
20 Views មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។ អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA...
61 Views មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។ យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។ ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។ ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។ យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ...
30 Views មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ)...
33 Views មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើទូកដឹកអ្នកដំណើរមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។ ឆ្មាំសមុទ្របានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១០កញ្ញានេះថា អគ្គិភ័យនៅលើទូកឈ្មោះ M/V June Aster នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅចម្ងាយប្រហែល ២,២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយបានបន្ថែមថា សាកសពជនរងគ្រោះចំនួន ៥ នាក់ត្រូវបាននាំយកមកលើគោក។ យោងតាមលោកស្រី...