ការប្រើប្រាស់ភាសាបរទេស លើការបង្ហាញសាធារណជន មានផលប៉ះពាល់យ៉ាងណា?
កម្សាន្ត
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »


ក្រោយពេលចូលឆ្នាំ!
ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។
តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។
អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។
ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។








ជ្រុងមួយនៃផលប៉ះពាល់សង្គម !
ទោះបីមានការអះអាង និងវាយតម្លៃពីអជ្ញាធរដែនដីថ្នាក់ខេត្ត ថាប្រព្រឹត្តិទៅដោយជោគជ័យ និងបរិយាកាសរីករាយយ៉ាងណាក៏ដោយ ក៏រូបភាពសប្បាយទាំងឡាយពុំទាន់ជាទីពេញចិត្តរបស់មនុស្សវ័យចំណាស់មួយចំនួនធំនៅឡើយ។ មិនពេញចិត្ត និងរិះគន់នៅត្រង់ថា ការបង្ករលក្ខណៈ ការរៀបចំ និងសកម្មភាពដែលមិនសូវល្អសម្រាប់សង្គមនៅត្រង់ថា ភាគច្រើននៃការសប្បាយក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺ ប៉ាតម្សៅ បាញ់ទឹក ឬជះទឹក។ ក្រៅពីការលេងប៉ាតម្សៅ បាញ់ទឹកដែលមានអ្នកចូលរួមច្រើនសន្ធឹក ព្រមទាំងជាទីពេញនិយមជាងគេក្នុងសកម្មភាពអបអរឆ្នាំថ្មីទាំង៣ថ្ងៃនោះ មនុស្សមួយចំនួនបានចាប់យកការជួបជុំទទួលទានគ្រឿងស្រវឹង និងទស្សនាតន្រ្តីដែលក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈល្បីៗបានរៀបចំសម្តែងនៅកណ្តាលខេត្តនីមួយៗ។
ក្រឡេកមើលនៅតាមភូមិ តំបន់ក្នុងក្រុង និងតាមដងផ្លូវ គឺយុវវ័យទាំងឡាយជ្រើសយកវិធីលេងដោយស្ទាក់បាញ់ទឹក លាបម្សៅ ដែលកន្លែងខ្លះរ៉ៃអង្គាសលុយថែមទៀត។
តិចតួចណាស់ ការទៅលេងវត្ត និងចូលរួមក្នុងពិធីបែបសាសនា រួមជាមួយការបង្ហាញល្បែង របាំប្រពៃណី ជាពិសេសហាក់ពុំសូវមានការចាប់អារម្មណ៍ពីក្រុមយុវវ័យ។
ការបង្ហាញរូបភាពរបស់អជ្ញាធរដែនដីទៀតសោតគឺផ្តោតខ្លាំងតែទៅលើការជួបជុំប្រមូលផ្តុំនៅកន្លែងតន្រ្តីយក្ស អមដោយការបាញ់ទឹកឪ្យត្រជាក់បុណ្ណោះ។ ចំពោះកន្លែងដើរកម្សាន្តជារមណីយដ្ឋាន ឬតំបន់ទេសចរណ៍ហាក់មានកម្រិតនៅឡើយ។
តើអាចទេ ដោយសារតែរូបភាពមនុស្សកកកុញ ប្រមូលផ្តុំនៅចំកណ្តាលទីរួមខេត្ត/ក្រុង ឃើញអស្ចារ្យ និងអាចបង្ហាញថា ចំនួនទេសចរណ៍ ឬតួលេខនៃការដើរលេងចូលឆ្នាំរាប់បានចំនួនច្រើន?
ដោយ ៖ នេត្រា










ពត៌មានទូទៅ
មានការលួចចាក់ដីចូលទន្លេជាង៧០ម៉ែត្រ ដោយអាជ្ញាធរពុំបានដឹង

កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់ចូលទៅក្នុងទន្លេដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។

ពាក់ព័ន្ធនឹងការចាក់ដីលយជ្រៅចូលទៅក្នុងទន្លេសាប ប្រវែងប្រមាណ៧០ម៉ែត្រនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា៖ ខាងក្រុមហ៊ុនទឹកស្អាត បានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង ប៉ុន្តែមន្ទីរមិនព្រមទេ។ លោកបន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រ គុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនយល់ព្រម ហើយគាត់បានឱ្យក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ពេលនេះមន្ទីរបានរាយការណ៍ជូនក្រសួងធនធានទឹករួចហើយ និងរង់ចាំខាងក្រសួង រួមនឹងអាជ្ញាធរខេត្តមានចំណាត់ការតែប៉ុណ្ណោះ។ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែឯកឧត្តមបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលើបច្ចេកទេស។ ឯកឧត្តមក៏មិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។

ទីតាំងដែលក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាបនេះ គឺនៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
គួរកត់សំគាល់ថា៖ ទន្លេសាបចំនុចផ្សារក្រោមនេះ បាននិងកំពុងរីងរាក់ទៅៗ ដែលបញ្ហានេះមានផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតផងដែរ៕
ប្រភព ៖ BTV
ពត៌មានទូទៅ
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!


ដើម្បីការពារអាយុជីវិតរបស់អ្នកប្រើប្រាស់សំណង់ និងបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាងក៏ដូចជាសាធារណៈជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាកចេញពីសំណង់អគារចាស់ទ្រុឌទ្រោមដែលមានសភាពគ្រោះថ្នាក់នេះ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់។ ការប្រកាសជាព័ត៌មានដោយមានបិទភ្ជាប់នឹងសំណង់អគារចំណាស់មួយនេះ បានទុករយៈពេល៣០ថ្ងៃ កំណត់ឱ្យអ្នករស់នៅក្នុងអគារចាកចេញជាបន្ទាន់ ពោលគឺត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតិឱ្យបន្តស្នាក់នៅតទៅទៀតឡើយ ហើយអាជ្ញាធរនឹងហ៊ុំព័ទ្ធអគារហាមចូល និងហាមប្រើប្រាស់អគារនេះ ហើយបន្ទាប់មកនឹងរុះរើសំណង់ទាំងមូល ឬផ្នែកណាមួយដែលអាចបង្ករគ្រោះថ្នាក់។





យោងតាមការជូនព័ត៌មានអំពីការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់ អគារដែលស្ថិតនៅលើបណ្តោយផ្លូវ៩៣ មហាវិថីព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករានេះ ត្រូវបានចាត់ថ្នាក់ជា «សំណង់អគារដែលមានសភាពគ្រោះថ្នាក់ នឹងអាចកើតឡើងភ្លាមៗ។
សូមបញ្ជាក់ថា ការស្នាក់នៅរបស់ប្រជាពលរដ្ឋនៅក្នុងអគារទាំងមូល ដើមឡើយមានចំនួនសរុប ៦៦ គ្រួសារស្មើនិង១០៥បន្ទប់ ដោយឡែកប្រជាពលរដ្ឋចំនួន៥៦គ្រួសារស្មើនិង៩១បន្ទប់ត្រូវបានដោះស្រាយ។ ហើយមកដល់ពេលនេះមានអ្នកកំពុងរស់នៅចំនួន ១០ គ្រួសារស្មើ១៤បន្ទប់ ដែលពុំទាន់ចាកចេញនៅឡើយ៕
-
សង្គម និងការអប់រំ5 months ago
ម្ចាស់មេដៃមាសអូឡាំពិកឆ្នាំ១៩៩២ និង១៩៩៦ លោកស្រី YUKO Arimori រួមចំណែកសំខាន់ក្នុងទិវាពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប
-
ចំណេះដឹងទូទៅ5 months ago
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ពត៌មានទូទៅ2 months ago
រកឃើញបំណែកយន្តហោះដែលបានបាត់នៅរដ្ឋអាឡាស្កា រួមជាមួយសពមនុស្ស ១០នាក់
-
ចំណេះដឹងទូទៅ2 months ago
ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ
-
ចំណេះដឹងទូទៅ5 months ago
ទង់ព្រះពុទ្ធសាសនា
-
ចំណេះដឹងទូទៅ5 months ago
ការប្រើប្រាស់សឺមីអោយបានត្រឹមត្រូវ គួររៀបចំបែបណា?
-
ចំណេះដឹងទូទៅ3 months ago
បណ្តាញសង្គម DeepSeek ចិន កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
-
ចំណេះដឹងទូទៅ5 months ago
ស្វែងយល់ពីលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា