Connect with us

ព័ត៌មានទូទៅ

អ្នកទោសជនជាតិចិន ៥នាក់ ប៉ុនប៉ងរត់គេចពីពន្ធនាគារភ្នំពេញ

Published

on

126 Views

(ភ្នំពេញ)៖ កាលពី​ម៉ោង​ ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហានេះ មាន​ករណី​ជនជាប់ឃុំជាជនជាតិចិនចំនួន ៥នាក់ បានប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ PJ ប៉ុន្តែត្រូវបានកម្លាំងអនុរក្សដែលកំពុងប្រចាំការធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដែលមានវត្ថុតាងខ្សែចងភ្ជាប់ និងដែក។

តាមរយៈ​វីដេអូ​ខ្លីដែល​ផ្សាយ​លើ​បណ្ដាញសង្គម គេ​ឃើញជន​ជាប់ឃុំម្នាក់ បាន​ចុះតាម​កាំជណ្ដើរដែក​ ជាមួយ​​ខ្សែចងជាប់នឹង​ខ្លួន​។ ក្រោយ​មក​សមត្ថកិច្ច​ក៏បាន​ចាប់ឡើង​រថយន្ត​ពន្ធនាគារ​ទៅតែម្ដង។

បន្ទាប់ពីកើតមានករណីនេះ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ដោយ​ពង្រឹងការរក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងពន្ធនាគារ។ លោកក៏បានជំរុញឱ្យមន្ត្រីត្រៀមលក្ខណៈជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះករណីជនជាប់ឃុំប៉ុនប៉ងរត់គេច ឬហេតុការណ៍ផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

15 + 12 =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

52 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

57 Views
Continue Reading
Advertisement
Advertisement

ពេញនិយម