ព័ត៌មានទូទៅ3 weeks ago
អ្នកទោសជនជាតិចិន ៥នាក់ ប៉ុនប៉ងរត់គេចពីពន្ធនាគារភ្នំពេញ
75 Views(ភ្នំពេញ)៖ កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហានេះ មានករណីជនជាប់ឃុំជាជនជាតិចិនចំនួន ៥នាក់ បានប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ PJ ប៉ុន្តែត្រូវបានកម្លាំងអនុរក្សដែលកំពុងប្រចាំការធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដែលមានវត្ថុតាងខ្សែចងភ្ជាប់ និងដែក។ តាមរយៈវីដេអូខ្លីដែលផ្សាយលើបណ្ដាញសង្គម គេឃើញជនជាប់ឃុំម្នាក់ បានចុះតាមកាំជណ្ដើរដែក ជាមួយខ្សែចងជាប់នឹងខ្លួន។ ក្រោយមកសមត្ថកិច្ចក៏បានចាប់ឡើងរថយន្តពន្ធនាគារទៅតែម្ដង។ បន្ទាប់ពីកើតមានករណីនេះ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី...