Connect with us

ព័ត៌មានទូទៅ

ពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ

Published

on

113 Views

ក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។

ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ញាតិកាទាំង ៧សន្តាន និងជាពិសេសគឺវីរយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិ។

ពិធីនេះក៏ជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ ឱ្យកាន់តែមានកម្លាំងចិត្ត និងស្មារតីសាមគ្គីភាព របស់វីរជនជំនាន់មុនដែលបានខិតខំកសាង និងការពារទុក៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

two × five =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

42 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

49 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

54 Views
Continue Reading
Advertisement
Advertisement

ពេញនិយម