ព័ត៌មានទូទៅ3 weeks ago
ពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ
72 Viewsក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី...