Connect with us

អន្តរជាតិ

លោកXi Jinpingឆ្លើយតបសំបុត្រ ដើម្បីលើកទឹកចិត្តអ្នកទទួលបានពានរង្វាន់យុវជន៤ ឧសភា  និងពានរង្វាន់យុវជនត្រួសត្រាយសម័យថ្មី

Published

on

66 Views

នៅក្នុងអំឡុងពេលខិតជិតទិវាយុវជន៤ ឧសភា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់តំណាងនៃអ្នកទទួលបានរង្វាន់យុវជន៤ ឧសភានិងពានរង្វាន់យុវជនត្រួសត្រាយសម័យថ្មី និងអបអរសាទរទិវាយុវជន៤ ឧសភា ចំពោះយុវជនរបស់គ្រប់ជនជាតិចិននិងលើកឡើងការរំពឹងទុក។

នៅក្នុងសំបុត្រ លោកXi Jinpingបានលើកឡើងថា អ្នកទាំងអស់បានចងចាំយ៉ាងមុតមាំនូវការផ្តែផ្តាំរបស់បក្សកុម្មុយនីស្តចិន និងបានចាក់ឫសយ៉ាងជ្រៅជ្រាលនៅក្នុងជួរមុខនៃមុលដ្ឋាន ដូចជាំការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការស្តារនិងអភិវឌ្ឍជនបទ សេវាកម្មសង្គមនិងការពារព្រំដែនជាដើម ដែលបានសរសេរជំពូកនៃយុវវ័យដែលមិនសោកស្តាយជាមួយនឹងការខិតខំប្រឹងប្រែងនិងហ៊ានទទួលខុសត្រូវ ដែលបានបង្ហាញពីស្មារតីដ៏ល្អប្រសើររបស់យុវជនចិននៅក្នុងយុគសម័យថ្មីដែលមានទំនុកចិត្ត ពឹងផ្អែកលើខ្លួនឯងនិងស្វាហាប់។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការ៥ឆ្នាំទី១៥” វាជាពេលវេលាដ៏ល្អសម្រាប់យុវជនក្នុងការបង្កើតសមិទ្ធផល ដែលសង្ឃឹមថា  អ្នកទាំងអស់គ្នានឹងឱបក្រសោបឧត្តមគតិដ៏ខ្ពង់ខ្ពស់ ខិតខំតស៊ូ និងធ្វើឱ្យយុវជនចាត់ទុកការស្វែងរករបស់ខ្លួនទៅក្នុងនិម្មានកម្មនៃការអភិវឌ្ឍប្រទេសជាតិទាំងមូល បង្កើតសមិទ្ធផលថ្មីៗជាបន្តបន្ទាប់នៅក្នុងមុខតំណែងរៀងៗខ្លួន និងរួមចំណែកកម្លាំងយុវជនក្នុងដំណើរថ្មី៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

12 + two =

អន្តរជាតិ

សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦

Published

on

10 Views

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

Continue Reading

អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន

Published

on

47 Views

យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។

ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។

ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕

Continue Reading

អន្តរជាតិ

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០

Published

on

15 Views

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០  ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

Continue Reading
Advertisement
Advertisement

ពេញនិយម