Connect with us

ព័ត៌មានទូទៅ

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-វៀតណាម​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិជ្ជាជីវៈ​ និង​ការ​អភិវឌ្ឍ​ព័ត៌មាន​ក្នុង​សតវត្សរ៍​ឌីជីថល

Published

on

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-វៀតណាម​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិជ្ជាជីវៈ​ និង​ការ​អភិវឌ្ឍ​ព័ត៌មាន​ក្នុង​សតវត្សរ៍​ឌីជីថល
400 Views

ភ្នំពេញ, ​ថ្ងៃទី២៣​ ខែតុលា ​ឆ្នាំ២០២៥​ ក្លិប​អ្នកកាសែត​កម្ពុជា ​និង​សមាគម​អ្នក​កាសែត​វៀតណាម​ បាន​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​នៃ​វិស័យ​ព័ត៌មាន​ និង​ការ​ពង្រឹង​សហ​ប្រតិ​បត្តិការ​វិជ្ជា​ជីវៈ​រវាង​ប្រទេស​ទាំងពីរ។

លោក ពុយ គា​ ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា ​បាន​លើក​ឡើងថា​ វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លាស់​ប្តូរ​យ៉ាង​លឿន​ ដោយ​សារ​ការ​រីក​ចម្រើន​នៃ​បច្ចេក​​វិទ្យា​ឌីជីថល​ បញ្ញា​សិប្ប​និមិត្ត ​(AI) ​និង​ឥទ្ធិពល​នៃ​អ្នក​ផលិត​មាតិការ​ព័ត៌​មាន​តាម​បណ្តាញ​សង្គម ​(Influencers)។​ អ្នក​សារ​ព័ត៌មាន​អាជីព ​“ត្រូវ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ ដើម្បី​អាច​ប្រកួត​ប្រជែង​ និង​រក្សា​គុណ​ភាព​ព័ត៌​មាន​ក្នុង​ស្ថាន​ភាព​​ហិរញ្ញ​វត្ថុ​ដែល​កាន់​តែស្តួច”។
ដោយ​ឡែក​ ក្នុង​ស្ថាន​ការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា–ថៃ ​លោក ពុយ គា​ បាន​បញ្ជាក់​ថា ​“អ្នក​សារ​ព័ត៌មាន​កម្ពុជា​បាន​ប្រកាន់​យក​ការ​ផ្សាយ​ព័ត៌​មាន​ដោយ​ប្រយ័ត្ន​ប្រយ៉ែង​ និង​គោរព​វិជ្ជាជីវៈ​ដោយ​ព្យា​យាម​មិន​បំប៉ោង​ស្ថាន​ភាព​ឲ្យ​កាន់​តែ​តាន​តឹង​ឡើយ”។

ពី​ភាគី​វៀតណាម​ លោក​ ង្វៀន ឌឹកឡឺយ ​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​សមា​គម​អ្នក​កាសែត​វៀតណាម​ ដែល​ដឹក​នាំ​ប្រតិ​ភូ​ចំនួន​ប្រាំរូប​ មក​ទស្សន​កិច្ច​កម្ពុជា​រយៈ​ពេល​៥ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី២៤​ តុលា ​ឆ្នាំ​២០២៥​ បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ និង​តំបន់​ទេសចរណ៍​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
​កិច្ច​ប្រជុំ​នៅ​ភ្នំពេញ​រវាង​ក្លិប​អ្នក​កាសែត​កម្ពុជា​ និង​សមាគម​អ្នក​កាសែត​វៀតណាម​ ត្រូវ​បាន​ធ្វើ​ឡើងក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិជ្ជាជីវៈ​ ស្តីពី​ការ​ផ្សាយ​ព័ត៌មាន​ដោយ​សុចរិត​ភាព ​និង​ការ​បង្កើន​ភាព​ជាដៃ​គូ​សហការ​រវាង​សារ​ព័ត៌មាន​កម្ពុជា​ និង​វៀតណាម៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

17 − 3 =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

37 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

53 Views
Continue Reading
Advertisement
Advertisement

ពេញនិយម