Connect with us

ពត៌មានទូទៅ

Michael B Alfaro ជានរណា?

Published

on

Michael B Alfaro ជានរណា ?
341 Views

Michael B Alfaro ជានរណា?

«អាល់ហ្វារ៉ូ» មិនមែនជាអ្នកកាសែត ឬជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នៅះទេ !

ការយល់ច្រឡំ ដោយសារតែសារព័ត៌មានក្នុងស្រុកមួយចំនួនចម្លងតគ្នាពីតួនាទីគាត់«ខុស» !

នេះជាដកស្រង់ បង្ហាញពី Alfaro របស់ លោក សួន សេរីរដ្ឋា ៖

គាត់ជា Founder, CEO, Correspondence, Lobbyist and Consultant របស់ Lobby Firms មួយនៅ Washington D.C មានឈ្មោះថា The Capitol Hill & Friends

– គាត់ជា PR, Federal Lobbyists and Political Financial Consultants ដែលមាន Accreditation ជាមួយ White House ពិសេសគាត់មានទំនាក់ទំនងល្អជាមិត្តភក្តិជាមួយលោក Garry Franci ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៅ សេតវិមាន ។

– គាត់ជាមនុស្សសំខាន់ម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ក្នុងក្រុមការងារយុទ្ធនាការដំណែងប្រធានាធិបតីរបស់លោក Trump និងព្រឹទ្ធសមាជិកសាធារណរដ្ឋជាច្រើនរូបទៀត ឲ្យជាប់ឆ្នោត ដោយសារគាត់ជាសកម្មជនរៃអង្គាសថវិកាយុទ្ធនាការបោះឆ្នោតបានរាប់សិបលានដុល្លារឲ្យ GOP

– គាត់ជា PR ដ៏ជោគជ័យដែលបានជួយប្រជាជននិងក្មេងរងគ្រោះនៅប្រទេសឡាវ និងបានរៃអង្គាសថវិកាសង់មន្ទីពេទ្យនៅខេត្ត អាតពើ ប្រទេសឡាវ

– គាត់ជា PR Lobby បានជោគជ័យនៅ អាហ្គានីស្ថាន ជួយស្ថានការនយោបាយ អាហ្គានីស្ថានឲ្យប្រសើរ

– ពិសេសសម្រាប់កម្ពុជា គាត់ជាអតីតៈមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលបានជាប់នៅក្នុងកប៉ាល់ Westerdam ក្នុងសម័យ Covid-19 ដែលត្រូវបានកម្ពុជាសង្គ្រោះ ឲ្យចូលចត…. ។

គាត់មកប្រទេសកម្ពុជា គឺក្នុងបំណងជួយប្រជាជន និងប្រទេសកម្ពុជាយើងពិតប្រាកដ ពិសេសគឺចង់សងគុណថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលគាត់ចងចាំពេលកម្ពុជាបើកបេះដូងឲ្យកាប៉ាល់ Westerdam ចូលចត សង្គ្រោះពីមហន្តរាយ Covid-19 កាលពីថ្ងៃទី១៣ កុម្ភៈ ២០២០ កន្លងទៅ ។

គាត់ក៏ជា PR & Lobbyists High Profile ម្នាក់ថ្នាក់ Federal នៃអាណត្តិរដ្ឋបាលរបស់ President Trump ដែរ ។ ដូចនេះសំឡេងរបស់គាត់គឺពិតណាស់បានទៅដល់លោក Trump ពិតប្រាកដ និងធ្វើឲ្យពិភពលោកបានដឹងការពិតពីកម្ពុជា ក្នុងពេលសៀមឈ្លានពានកម្ពុជា ។

តែសោកស្តាយដោយសារមន្ត្រី និងសារព័ត៌មានមួយចំនួនបានហៅ តួរនាទីរបស់គាត់ខុស ដែលនាំឲ្យមានប្រតិកម្មនិងការបកស្រាយពីសំណាក់ពួកសត្រូវឈ្លានពាន មកមកវ៉ៃប្រហាលើរូបគាត់ និងចោទថា គាត់ត្រូវបានទិញជួលដោយរដ្ឋាភិបាលកម្ពុជាទៅវិញ ៕

ដោយ ៖ សួន សេរីរដ្ឋា

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម