សុខភាព
ការសិក្សាស្រាវជ្រាវ៖ ជំងឺទឹកនោមផ្អែមរបស់ម្តាយក្នុងអំឡុងពេលពរពោះ អាចបង្កើនហានិភ័យនៃជំងឺអូទីហ្សឹមលើកូន
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការសិក្សាថ្មីដ៏សំខាន់ និងធំមួយដែលត្រូវបានរកឃើញ ដោយបានបន្ថែមលើភស្តុតាងជាច្រើន បង្ហាញថា ជំងឺទឹកនោមផ្អែមរបស់ម្តាយនៅក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាប្រភពដំបូងនៃការនាំមកនូវហានិភ័យ ដោយក្នុងនោះនាំឲ្យកើតមានឡើងបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទចំពោះកូន រួមទាំងជំងឺអូទីហ្សឹមផងដែរ។
មានការចោទជាសំណួរថា៖ តើជំងឺទឹកនោមផ្អែមពិតជាបណ្តាលឱ្យមានបញ្ហាទាំងនោះមែនឬយ៉ាងណា? ចំពោះចម្លើយនៅតែមិនទាន់ច្បាស់នៅឡើយ។ ក៏ប៉ុន្តែនៅពេលម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ទារកមានលទ្ធភាពទទួលរងបញ្ហានេះ ២៨% រួចទៅហើយថាអាចធ្វើរោគវិនិច្ឆ័យឃើញមានជំងឺសរសៃប្រសាទ។ នេះបើយោងតាមការវិភាគទិន្នន័យដែលប្រមូលពីការសិក្សាមុនៗ ចំនួន២០២ករណី ពាក់ព័ន្ធនឹងម្តាយ និងកូនជាង ៥៦លានគូ។
ចំណែកហានិភ័យចំពោះកូនរបស់ម្តាយដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលពរពោះ គឺមានខ្ពស់ជាង ២៥% សម្រាប់ជំងឺអូទីហ្សឹម និង៣០% សម្រាប់ជំងឺខ្វះការផ្ចង់អារម្មណ៍ខ្លាំង ព្រមទាំង៣២% សម្រាប់ពិការភាពផ្នែកបញ្ញាស្មារតី។ លើសពីនេះ តាមការស្រាវជ្រាវរកឃើញថា ហានិភ័យក៏កើតមានខ្ពស់ផងដែរចំពោះក្មេងលើបញ្ហាផ្សេងៗទៀតបើប្រៀបធៀបនឹងកុមារដែលម្តាយគ្មានជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងនោះជាង២០% សម្រាប់បញ្ហាទំនាក់ទំនង និង១៧% សម្រាប់បញ្ហាចលនាខណៈហានិភ័យ១៦% សម្រាប់បញ្ហាក្នុងការសិក្សា។
យោងតាមទិនានុប្បវត្តិ The Lancet នៃជំងឺទឹកនោមផ្អែម និងប្រព័ន្ធប្រាសាទ អ្នកស្រាវជ្រាវបានបង្ហាញរបាយការណ៍ថា ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅមុនពេលមានផ្ទៃពោះ ហាក់ដូចជាផ្តល់ហានិភ័យខ្ពស់ដល់ទៅ៣៩% ចំពោះទារកដែលអាចកើតជំងឺប្រព័ន្ធប្រសាទ (មួយករណី ឬ ច្រើនជាងនេះ) បើធៀបនឹងជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមអំឡុងពេលពរពោះ៕