សុខភាព1 week ago
ជំងឺទឹកនោមផ្អែមរបស់ម្តាយក្នុងអំឡុងពេលពរពោះ អាចបង្កើនហានិភ័យនៃជំងឺអូទីហ្សឹមលើកូន
42 Viewsក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការសិក្សាថ្មីដ៏សំខាន់ និងធំមួយដែលត្រូវបានរកឃើញ ដោយបានបន្ថែមលើភស្តុតាងជាច្រើន បង្ហាញថា ជំងឺទឹកនោមផ្អែមរបស់ម្តាយនៅក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាប្រភពដំបូងនៃការនាំមកនូវហានិភ័យ ដោយក្នុងនោះនាំឲ្យកើតមានឡើងបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទចំពោះកូន រួមទាំងជំងឺអូទីហ្សឹមផងដែរ។ មានការចោទជាសំណួរថា៖ តើជំងឺទឹកនោមផ្អែមពិតជាបណ្តាលឱ្យមានបញ្ហាទាំងនោះមែនឬយ៉ាងណា? ចំពោះចម្លើយនៅតែមិនទាន់ច្បាស់នៅឡើយ។ ក៏ប៉ុន្តែនៅពេលម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ទារកមានលទ្ធភាពទទួលរងបញ្ហានេះ ២៨% រួចទៅហើយថាអាចធ្វើរោគវិនិច្ឆ័យឃើញមានជំងឺសរសៃប្រសាទ។ នេះបើយោងតាមការវិភាគទិន្នន័យដែលប្រមូលពីការសិក្សាមុនៗ...