16 Viewsប្រាសាទក្រវ៉ាន់តាំងនៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មានតួប៉មចំនួន៥សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។ ប្រាសាទនេះ កសាងឡើងនៅដើមសតវត្សរ៍ទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍(វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះ មានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។ តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត...
19 Viewsពេជ្រខៀវ (Blue Diamond) ដ៏កម្របំផុតក្នុងលោក បានបាត់ខ្លួនឈឹង តើអ្នកជឿទេថា កម្មករសាមញ្ញម្នាក់អាចលួចមាសពេជ្រទម្ងន់ ៩០ គីឡូក្រាម ចេញពីរាជវាំងអារ៉ាប៊ីសាអ៊ូឌីត ហើយដឹកមកដល់ផ្ទះដោយសុវត្ថិភាព? រឿងនេះមិនមែនភាពយន្តទេ តែជាប្រវត្តិសាស្ត្រពិតដែលធ្វើឱ្យទំនាក់ទំនងថៃ-អារ៉ាប៊ីសាអ៊ូឌីត ត្រូវបង្កកជិត ៣០ឆ្នាំ!នៅឆ្នាំ ១៩៨៩ គ្រៀងក្រៃ តេឆាមោង ជាកម្មករថៃ បានលួចគ្រឿងអលង្ការរាជវង្សអារ៉ាប់។ សំណួរគឺ តើគាត់យកចេញបានដោយរបៀបណា?មិនមែនញាត់តាមខ្លួនទេ គាត់បានលាក់ពេជ្រក្នុងថង់ម៉ាស៊ីនបូមធូលី កំប៉ុងសាប៊ូ និងប្រអប់ផ្លែឈើ...
25 Viewsនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក...
44 Viewsអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី ៣ ខែកុម្ភៈ ថា ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណីអាចការពារបាន ប្រសិនបើមនុស្សជៀសវាងកត្តាហានិភ័យជាច្រើន រួមមានការជក់បារី ការទទួលទានស្រា ការបំពុលខ្យល់ និងការឆ្លងជំងឺមួយចំនួនទៀត។ ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោក បានប៉ាន់ប្រមាណថាករណី ៣៨ ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ មាន៧,១លានករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុដែលអាចការពារបាន។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានទាំងទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលកត្តាចំនួន៣០ចំណុច ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីក។ ថ្នាំជក់គឺជាមូលហេតុឈានមុខគេ ដែលមាន១៥ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់ បន្ទាប់មកគឺការឆ្លងមេរោគដែលបង្កមកពីជំងឺមហារីក មាន១០ភាគរយ...
31 Views
31 Viewsវីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ...
38 Viewsតាមបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនយោបាយ ប្រសិនបើ កម្ពុជាមិនទម្លាប់ទទួលយកការដោះស្រាយបញ្ហាតាមច្បាប់ សង្គមនៅតែមិនប្រែប្រួលវិជ្ជមានទេ។ បណ្ឌិត យង់ ពៅ បញ្ជាក់ថា “ខ្ញុំសង្កេតឃើញ សង្គមខ្មែរយើងចូលចិត្តយកមនោសញ្ចេតនាមកដោះស្រាយបញ្ហានានាដែលកើតមានឡើង ឧ. បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្លោះមួយចំនួន…”។ បណ្ឌិត យង់ ពៅ បន្ថែមថា “យើងតោងត្រូវចាំអំពីទស្សនៈនយោបាយដឹកនាំរដ្ឋថា ការដឹកនាំសង្គម ឬដឹកនាំប្រទេសខុសពីការដឹកនាំគ្រួសារដាច់ (ខ្មែរយើងចេះតែប្រៀបធៀបដូចនឹងគ្រួសារ) ក្នុងគ្រួសារឪពុកម្តាយមិនអាចជ្រើសរើសបានទេ...