239 Viewsការទន្ទឹងរងចាំរបស់ទស្សនិកជន គឺកាន់តែជិតមកដល់ហើយ…! The audience’s long-awaited moment is almost here…! ត្បិតតែខកខានសម្ដែងជាង១០ឆ្នាំមកហើយ តែតាមរយៈក្ដីស្រលាញ់ និងមានឈាមជ័រជាអ្នកសិល្បៈ ទាំងក្រុមរៀបចំកម្មវិធី ទាំងក្រុមសិល្បករ សិល្បការិនី ពិសេសលោកគ្រូ អ្នកគ្រូ ក្រុមការងារគ្រប់ផ្នែក ពិតជាបានយកចិត្តទុកដាក់ និងខិតខំធ្វើយ៉ាងណាឲ្យការសម្ដែងមួយនេះ កាន់តែល្អសម្រាប់ជូនអ្នកគាំទ្រ..។ ទស្សនីយភាពល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦។...
558 Views
964 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...
694 Viewsសិល្បករថតរូបរបស់ទីលាននិម្មិតចំនួន០៧រូប តាំងបង្ហាញស្នាដៃដំបូងរបស់ខ្លួននៅខេត្តសៀមរាប សិល្បករថតរូប រួមមាន៖ លោក កឹម សុវណ្ណា កញ្ញា កែវ កញ្ញា លោក ឆូយ ប៊ុនសុខហេង លោក ផន វាសនា លោក លី សុវណ្ណា លោក យូ ប៊ុនចាន់ និងលោក សឿន សាយ័ន្តសន្យា...
752 Viewsស្វែងយល់ពីរបាំប្រពៃណី និងការសិក្សាហាត់រៀនអំពីរបាំប្រពៃណីខ្មែរ ។
823 Views ផ្លូវថ្មើរជើង WALK STREET!ផ្នែកមួយសំខាន់នៅលើដងផ្លូវថ្មើរជើងនេះដែរគឺអាហារ !គុណភាព សុវត្ថិភាពចំណីអាហារ រួមទាំងរសជាតិ របៀបវេចខ្ចប់ និងសោភណ្ឌភាពគឺជារឿងសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍។ អ្នកប្រកបរបរលក់ដូរតូចៗ និងតាមរទេះនៅទីនេះគួរគិតគូរលើចំនុចទាំងនេះដើម្បីទទួលបានការគាំទ្រ អាចរកប្រាក់ចំណូលបានច្រើន។ យីហោល្បីមួយលើសេវាកម្មម្ហូបអាហារ «សេង ហុកហេង» ចង់ដើរតួជាគំរូមួយសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធយកជាលំនាំ ឬអនុវត្តតាម តាមរយៈវត្តមានរបស់ខ្លួននៅលើផ្លូវថ្មើរជើងនេះដែរ៕
1,225 Views«ទាក់ដំរី» ជារបាំថ្មីមួយដែលសិស្សសាលាមធ្យមវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ហាត់រៀនដើម្បីធ្វើឲ្យស្នាដៃបង្កើតថ្មីនេះទទួលបានជោគជ័យ និងការគាំទ្រ។ សូមចូលរួមគាំទ្រការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ប្រពៃណ៏ខ្មែរយើង !