ពត៌មានទូទៅ

អ្នករស់នៅ​ក្នុង​សំណង់​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​ តម្រូវ​ឱ្យ​ចាក​ចេញ​ជា​បន្ទាន់!

Published

on

អ្នករស់នៅ​ក្នុង​សំណង់​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​ តម្រូវ​ឱ្យ​ចាក​ចេញ​ជា​បន្ទាន់!
240 Views

ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​អ្នក​ប្រើ​ប្រាស់​សំណង់​ និង​បង្ការ​គ្រោះ​ថ្នាក់​ដល់​សំណង់​ជិត​ខាង​ក៏​ដូច​ជា​សា​ធារណៈ​ជន​ ក្រសួង​រៀបចំ​ដែន​ដី​ នគ​រូប​នីយ​កម្ម​ និង​សំណង់​ និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក​ចេញ​ពី​សំណង់​អគារ​ចាស់​ទ្រុឌ​ទ្រោម​ដែល​មាន​សភាព​គ្រោះ​ថ្នាក់​នេះ​ រក​ទី​កន្លែង​ស្នាក់​នៅ​ថ្មី​ដែល​មាន​សុវត្ថិ​ភាព​ជា​បន្ទាន់។​ ការ​ប្រកាស​ជា​ព័ត៌​មាន​ដោយ​មាន​បិទ​ភ្ជាប់​នឹង​សំណង់​អគារ​ចំណាស់​មួយ​នេះ​ បាន​ទុក​រយៈ​ពេល​៣០​ថ្ងៃ​ កំណត់​ឱ្យ​អ្នក​រស់​នៅ​ក្នុង​អគារ​ចាក​ចេញ​ជា​បន្ទាន់​ ពោល​គឺ​ត្រឹម​ថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០២៥​ ដោយ​មិន​អនុ​ញ្ញាតិ​ឱ្យ​បន្ត​ស្នាក់​នៅ​ត​ទៅ​ទៀត​ឡើយ​ ហើយ​អា​ជ្ញា​ធរ​នឹង​ហ៊ុំ​ព័ទ្ធ​អគារ​ហាម​ចូល​ និង​ហាម​ប្រើ​ប្រាស់​អគារ​នេះ​ ហើយ​បន្ទាប់​មក​នឹង​រុះ​រើ​សំណង់​ទាំង​មូល​ ឬ​ផ្នែក​ណា​មួយ​ដែល​អាច​បង្ករ​គ្រោះ​ថ្នាក់។

យោងតាម​ការ​ជូន​ព័ត៌​មាន​អំពី​ការ​វាយ​តម្លៃ​គុណ​ភាព​ និង​សុវ​ត្ថិភាព​សំណង់​ អគារ​ដែល​ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ​៩៣​ មហា​វិថី​ព្រះ​មុន្នី​វង្ស​កែង​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​នេះ​ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ «សំណង់​អគារ​ដែល​មាន​សភាព​គ្រោះ​ថ្នាក់​ នឹង​អាច​កើត​ឡើង​ភ្លាមៗ។

សូម​បញ្ជាក់​ថា​ ការ​ស្នាក់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​អគារ​ទាំង​មូល​ ដើម​ឡើយ​មានចំនួន​សរុប​ ៦៦​ គ្រួសារ​ស្មើនិង១០៥បន្ទប់ ដោយ​ឡែក​ប្រជា​ពល​រដ្ឋ​ចំនួន​៥៦​គ្រួសារ​ស្មើ​និង​៩១​បន្ទប់​ត្រូវ​បាន​ដោះ​ស្រាយ។​ ហើយ​​មក​​ដល់​​ពេល​​នេះ​​មាន​​អ្នក​​កំពុង​​រស់​​នៅ​​ចំនួន​​ ១០​​ គ្រួសារ​ស្មើ​១៤​បន្ទប់​​ ដែល​​ពុំ​ទាន់​​ចាក​​ចេញ​​នៅ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

4 × 4 =

ពេញនិយម

Exit mobile version