វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
កម្ពុជាចាប់ផ្តើមដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ




ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទូរគមនាគមន៍កម្ពុជា សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនា និងសារព័ត៌មានទូទៅដោយឥតគិតថ្លៃ។ ក្រសួងនឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។
ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ក្រុមហ៊ុន Huawei និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងការអភិវឌ្ឍន៍ទេពកោសល្យ ICT


ទីក្រុងសៀងហៃ៖ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Huawei និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងអំឡុងពេលព្រឹត្តិការណ៍ Huawei Connect 2025 ដែលប្រព្រឹត្តិទៅនៅទីក្រុងសៀងហៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបច្ចេកវិទ្យា។
ពិធីចុះហត្ថលេខានេះ មានការចូលរួមពី សាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ អគ្គនាយក ITC លោក Tao Guangyao ប្រធាន Huawei Southeast Asia Multi-Country Region និងជានាយកប្រតិបត្តិ Huawei Cambodia ។






MOU ក្រុមហ៊ុន Huawei និង ITC នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអប់រំ ICT និងបណ្តុះជំនាញផ្នែកឌីជីថលនៅកម្ពុជា។ ភាគីទាំងពីរមានគោលដៅបង្កើនលទ្ធភាពដើម្បីបណ្តុះអ្នកដឹកនាំបច្ចេកវិទ្យាជំនាន់ក្រោយ និងគាំទ្រដំណើរផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។
សាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ សរសើរចំពោះការបន្តគាំទ្ររបស់ Huawei និងលើកឡើងថា ភាពជាដៃគូតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងបេសកកម្មរបស់ ITC ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងឱកាសសហប្រតិបត្តិការអន្តរជាតិសម្រាប់និស្សិតថ្នាក់មហាវិទ្យាល័យ។
លោក Tao Guangyao បានលើកឡើងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន Huawei ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី ICT នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទេពកោសល្យរបស់កម្ពុជា តាមរយៈភាពជាដៃគូជិតស្និទ្ធជាមួយសាកលវិទ្យាល័យឈានមុខដូចជា ITC ជាដើម។
អនុស្សារណៈនេះគឺជាការបញ្ជាក់ជាថ្មី និងច្បាស់លាស់អំពីចក្ខុវិស័យរួមគ្នារបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ការច្នៃប្រឌិត ការអប់រំ និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
វិធីការពារបាតុភូតរន្ទះ

លោក គង់ ផារិទ្ធ ប្រធានក្រុមហ៊ុន IMB Cambodia ឬហៅថា ស្ថាបនិកអំពូលសូឡាដ៏ល្បីដំបូងគេនៅកម្ពុជា ថ្លែងថា៖ កាលពីបុរាណក៏មានការប្រើប្រាស់ឧបករណ៍ការពាររន្ទះដូចសម័យទំនើបនេះដែរ។ សូមទស្សនាកិច្ចសម្ភាសន៍ជាមួយលោក គង់ ផារិទ្ធ ប្រធានក្រុមហ៊ុន IMB Cambodia លើប្រធានបទ៖ វិធីការពារបាតុភូតរន្ទះ ។
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
Skype បិទជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែឧសភា ២០២៥នេះ

បន្ទាប់ពីដំណើរការអស់ជាងពីរទសវត្សរ៍ ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការហៅតាមទូរស័ព្ទ និងបញ្ជូនរូបភាព សំឡេងតាមអ៊ីនធឺណិតល្បីមួយក្នុងពិភពលោក «Skype» ត្រូវបានក្រុមហ៊ុន Microsoft បិទជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ។

App នេះបានថយចុះខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវត្តមានកម្មវិធីថ្មីៗជាច្រើនបានច្របាច់បញ្ចូលគ្នា ហើយមានការគាំទ្រទូលំទូលាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យា Digital ដូចជា Zoom, Google Meet និង WhatsApp ជាដើម។
Microsoft បានទិញ Skype ក្នុងឆ្នាំ២០១១ ប៉ុន្តែ App Skype ជួបភាពរអាក់រអួលចាប់តាំងពីដំណើរការកម្មវិធីជជែកថ្មី «Microsoft Teams» ក្នុងឆ្នាំ២០១៦មក។
ក្រោយពីបិទ ក្រុមហ៊ុន Microsoft កំពុងបង្វែរអ្នកប្រើប្រាស់ Skype ប្ដូរទៅកាន់កម្មវិធីជជែកថ្មីរបស់ខ្លួនឈ្មោះថា Microsoft Teams នេះ។
បើកដំណើរការដំបូងក្នុងឆ្នាំ២០០៣ កម្មវិធី Skype បានបង្កើតបដិវត្តន៍ពីមធ្យោបាយទំនាក់ទំនងតាមរយៈការបង្កើតការហៅទូរសព្ទជារូបភាពវីដេអូ និងជាសំឡេង មានតម្លៃទាប ឬឥតគិតថ្លៃសម្រាប់មនុស្សរាប់លាននាក់។
សូមបញ្ជាក់ថា កម្មវិធី Skype មានអ្នកប្រើប្រាស់ខ្ពស់បំផុតជាង ៣០០លាននាក់នៅទូទាំងពិភពលោក។

-
ចំណេះដឹងទូទៅ7 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត7 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ7 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត6 months ago
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ5 months ago
ព្រះសក្យមុនីចេតិយ !
-
កម្សាន្ត7 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ពត៌មានទូទៅ5 months ago
កម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍