វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

កម្ពុជាចាប់ផ្តើមដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

Published

on

TranslateKh ជំនាន់ទី១
153 Views

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទូរគមនាគមន៍កម្ពុជា សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនា និងសារព័ត៌មានទូទៅ​ដោយឥតគិតថ្លៃ។ ក្រសួងនឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។

ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot

Leave a Reply

Your email address will not be published. Required fields are marked *

18 + ten =

ពេញនិយម

Exit mobile version