Connect with us

ព័ត៌មានទូទៅ

៦ខែ៖ ពលរដ្ឋប្តឹងមន្ត្រី ១៣២ករណី ក្នុងចំណោមពាក្យបណ្ដឹងចំនួន៦០៣

Published

on

122 Views

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹង​មន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។​

បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន ៣២៤បណ្ដឹង។

ក្នុងចំណោមបណ្ដឹងទាំងនោះ មានបណ្ដឹងដែលទទួលបានតាមរយៈទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៥បណ្ដឹង។ លើសពីនេះ តាមការបញ្ជាផ្ទាល់ ៨បណ្ដឹង, តាមរយៈក្រុមការងារហ្វេសប៊ុក ៣បណ្ដឹង, តាមការដាក់ពាក្យផ្ទាល់មកក្រសួងមហាផ្ទៃ ២៨បណ្ដឹង, តាមប្រព័ន្ធអនឡាញ ១៨២បណ្ដឹង, តាមការស្រង់មតិយោបល់ពីទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋាន ១០បណ្ដឹង និងតាមការស្រង់ខ្លឹមសារសារព័ត៌មានតាមបណ្ដាញសង្គមចំនួន ៣៦៧បណ្ដឹង។

ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានបានទទួលរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន ២៣៧របាយការណ៍។ ជាមួយគ្នានេះ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែង និងរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ៣៩៦បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១៨៦របាយការណ៍៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

16 + 15 =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

52 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

57 Views
Continue Reading
Advertisement
Advertisement

ពេញនិយម