Connect with us

ចំណេះដឹងទូទៅ

តើលោកអ្នកមានដឹងទេថា ការប្រើប្រាស់សឺម៉ី បានត្រឹមត្រូវ ត្រូវរៀបចំយ៉ាងណា ?

Published

on

ការប្រើប្រាស់សឺមីទាំង៦ពណ៌អោយបានត្រឹមត្រូវ
553 Views

​នេះជាកិច្ចការប្រចាំថ្ងៃដែលអ្នកបំពេញការងារនៅតាមការិយាល័យគួរគប្បីយល់ដឹង !

សឺមឺទាំង៦ពណ៌

សឺម៉ី មានទាំងអស់ចំនួន ៦ពណ៌។  ទោះបីក្របសឺម៉ីប្រភេទមួយៗមានទំហំប៉ុនគ្នា  ប៉ុន្តែពណ៌វាទាំង៦ ក៏មានន័យខុសៗគ្នាដែរសម្រាប់ការប្រើប្រាស់ ។

ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច និងចុះហត្ថលេខា  យើងគួរប្រើពណ៌សឺម៉ី បែបនេះ៖

  • ពណ៌ខៀវ មានន័យថា «សាមញ្ញ ធម្មតា»
  • ពណ៌ពងក្រសា ឬផ្ទៃមេឃ មានន័យថា «ប្រញាប់»
  • ពណ៌បៃតង មានន័យថា «ប្រញាប់ណាស់»
  • ពណ៌ក្រហម ឬផ្កាឈូក គឺក្នុងន័យ «ប្រញាប់បំផុត»
  • ពណ៌លឿង មានន័យថា «សម្ងាត់»
  • ពណ៌លឿងទុំ គឺក្នុងន័យ «សម្ងាត់បំផុត»

ប្រសិនមានការផលិតពណ៌ផ្សេងៗទៀតនោះ គេអាចប្រើចំពោះកិច្ចការមិនទាន់សម្រេច សម្រេចហើយ ឬទុកមួយអន្លើសិន។

ចំណេះដឹងទូទៅ

ប្រាសាទបាលិលេយ្យ

Published

on

40 Views

នៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បាន​​សាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។

ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។​ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យ​​មានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។

ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ពីប្រាសាទបាយ័នក្នុងអតីតក្រុងអង្គរធំ (យសោធរបុរ)​។

Continue Reading

ចំណេះដឹងទូទៅ

ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ

Published

on

ភ្នំខ្មោច
44 Views

តាមឯកសារ សច្ចធម៌ប្រវត្តិសាស្ត្រ បានចែករំលែកការពិតថា ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ។

Continue Reading

ចំណេះដឹងទូទៅ

​ពិព័រណ៍៖​ ​ការ​យាង​ត្រឡប់​មក​វិញ​នៃ​ព្រ​លឹង​ដូន​តា​

Published

on

ពិព័រណ៍ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»
176 Views

ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ ​កំពុង​បើក​ដំ​ណើរ​ការ​កម្ម​វិ​ធី​ចំ​ពិព័រណ៍​មិន​អ​ចិន្ត្រៃយ៍​ ​នៅ​រម​ណីយ​ដ្ឋាន​ប្រ​វត្តិ​សាស្ដ្រ​វត្ត​ភ្នំ​ ​ស្ដី​អំ​ពី​ ​«​ការ​យាង​ត្រ​ឡប់​មក​វិញ​នៃ​ព្រ​លឹង​ដូន​តា​៖​ ​វត្ថុ​សិល្បៈ​ខ្មែរ​ដែល​បាន​បាត់​បង់​ ​និង​ការ​ទាម​ទារ​បញ្ជូន​ត្រ​ឡប់​មក​កម្ពុជា​វិញ​»​ ​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ​ដល់​ថ្ងៃ​ទី​ ​២៨​ ​ខែ​តុលា​ ​ឆ្នាំ​២០២៥​នេះ​។

​ពិព័រណ៍​នេះ​កំពុងតាំង​បង្ហាញ​នូវ​រូប​ថត​វត្ថុ​សិល្បៈ​ខ្មែរ​ដែល​បាន​ប្រ​គល់​ត្រ​ឡប់​មក​កម្ពុជា​វិញ​ ​និង​រូប​ថត​វត្ថុ​បុ​រាណ​ដែល​បាត់​ ​កំពុង​ស្វែង​រក​បន្ត​ទាម​ទារ​។​ ​ក្នុង​ព្រឹ​ត្តិ​ការណ៍​តាំង​ពិព័រណ៍​នេះ​ ​មន្ទីរ​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​រាជ​ធា​នី​ភ្នំពេញ​ ​ក៏បា​ន​រៀប​ចំ​ម​ហោ​ស្រព​សិល្បៈ​ល្ខោន​និយាយ​ក្រោម​ប្រធាន​បទ​ ​«​វត្ត​ភ្នំ​ជុំ​រុំ​ប្រវត្តិសាស្រ្ត​វប្ប​ធម៌​»​ ​ជូន​សា​ធារ​ណ​ជន​ទស្សនា​រយៈ​ពេល​ពីរ​ថ្ងៃ​ផង​ដែរ​៕​


Continue Reading
Advertisement
Advertisement

ពេញនិយម