ចំណេះដឹងទូទៅ
តើលោកអ្នកមានដឹងទេថា ការប្រើប្រាស់សឺម៉ី បានត្រឹមត្រូវ ត្រូវរៀបចំយ៉ាងណា ?
156 Views
នេះជាកិច្ចការប្រចាំថ្ងៃដែលអ្នកបំពេញការងារនៅតាមការិយាល័យគួរគប្បីយល់ដឹង !
សឺម៉ី មានទាំងអស់ចំនួន ៦ពណ៌។ ទោះបីក្របសឺម៉ីប្រភេទមួយៗមានទំហំប៉ុនគ្នា ប៉ុន្តែពណ៌វាទាំង៦ ក៏មានន័យខុសៗគ្នាដែរសម្រាប់ការប្រើប្រាស់ ។
ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច និងចុះហត្ថលេខា យើងគួរប្រើពណ៌សឺម៉ី បែបនេះ៖
- ពណ៌ខៀវ មានន័យថា «សាមញ្ញ ធម្មតា»
- ពណ៌ពងក្រសា ឬផ្ទៃមេឃ មានន័យថា «ប្រញាប់»
- ពណ៌បៃតង មានន័យថា «ប្រញាប់ណាស់»
- ពណ៌ក្រហម ឬផ្កាឈូក គឺក្នុងន័យ «ប្រញាប់បំផុត»
- ពណ៌លឿង មានន័យថា «សម្ងាត់»
- ពណ៌លឿងទុំ គឺក្នុងន័យ «សម្ងាត់បំផុត»
ប្រសិនមានការផលិតពណ៌ផ្សេងៗទៀតនោះ គេអាចប្រើចំពោះកិច្ចការមិនទាន់សម្រេច សម្រេចហើយ ឬទុកមួយអន្លើសិន។