ព័ត៌មានទូទៅ
មហាសេដ្ឋីវ័យ ៧៨ឆ្នាំ Jimmy Lai ជាប់ពន្ធនាគារ ២០ឆ្នាំ លើបទចោទបីករណី
មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមាន៖ ការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ។ លោក Lai ដែលជាស្ថាបនិកនៃស្ថាប័នកាសែត Apple Daily ដែលបច្ចុប្បុន្នបានបិទទ្វារហើយ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។

ក្នុងចំណោមរឿងផ្សេងទៀត ក្រុមចៅក្រមបានសម្រេចថា បទល្មើសរបស់លោក Lai គឺ «ធ្ងន់ធ្ងរ» ហើយការឃុបឃិតគ្នាទាំងនោះស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរបំផុត»។ ក្រុមចៅក្រមបន្តថា ការឃុបឃិតគ្នាជាមួយបរទេសត្រូវបាន «គ្រោងទុកយ៉ាងល្អ» និង «មានការគិតទុកជាមុន» នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរបស់បុរសវ័យ ៧៨ឆ្នាំរូបនេះ គឺជាសេចក្ដីសម្រេចដ៏ធ្ងន់ធ្ងរបំផុតដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិរបស់ចិន បើគិតមកដល់ពេលនេះ។
ក្រុមគ្រួសាររបស់លោក Lai បានបង្ហាញក្ដីបារម្ភអំពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកក្នុងពន្ធនាគារ ប៉ុន្តែអាជ្ញាធរក្រុងហុងកុង និងប្រទេសចិន បាននិយាយថា លោកមានសុខភាពល្អជា ហើយសិទ្ធិរបស់លោក ត្រូវបាន «ការពារយ៉ាងពេញលេញ»៕
ព័ត៌មានទូទៅ
រដ្ឋមន្ត្រីដឹកជញ្ជូន រកឃើញរថយន្តពីរគ្រឿងដឹកលើសទម្ងន់ ក្នុងពេលចុះឆ្មក់មើលសកម្មភាពត្រួតពិនិត្យនៅក្រុងព្រៃវែង

ព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន ដល់ ៤៣ តោន។
បើគិតជាភាគរយគឺលើសចន្លោះពី ៦៨% ដល់ ៩៥% នៃច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។


ទោះជាមានការចុះឆ្មក់មើលពីថ្នាក់ដឹកនាំកំពូលក្រសួង វេលាម៉ោង ១២កន្លះយប់ទៅហើយក្តី តែអ្វីដែលជាការកត់សំគាល់ និងបើតាមប្រភពពីពលរដ្ឋនៅតាមដងផ្លូវបានឱ្យដឹងថា បច្ចុប្បន្នរថយន្តដឹកទំនិញប្រភេទធំៗ កំពុងចរាចរណ៍យ៉ាងច្រើននៅលើដងផ្លូវទាំងភូមិសាស្រ្តខេត្តព្រៃវែង និងស្វាយរៀង ហើយការផ្ទុកទំនិញគឺលើសពីតួយានយន្តច្រើនណាស់ ទាំងកម្ពស់ និងបណ្តោយ គ្រាន់តែពួកគាត់មិនអាចដឹងថា លើសទម្ងន់ ឬត្រឹមត្រូវ ដោយសារបានត្រឹមតែឃើញនឹងភ្នែក។

ទាំងលោករដ្ឋមន្រ្តី និងពលរដ្ឋ សំណូមពរឱ្យមានការគិតគូរចំនុចនេះពីអ្នកដឹកជញ្ជូន ខណៈគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងកើតឡើងរៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ៕
ព័ត៌មានទូទៅ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដួចផ្ដើមបង្កើតបណ្ដាញអង្គការ និងសហគមន៍នៅតាមតំបន់ឆ្នេរ និងសមុទ្រ ដើម្បីពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលាឡើងក្នុងគោលដៅកសាងទំនាក់ទំនងល្អ នឹងឈានទៅសម្រេចបានការបង្កើតបណ្ដាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរនិងសមុទ្រ ដើម្បី៖ គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ។ ការងារនេះអនុវត្តជាដៃគូ រវាងរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានជលផលជាសេនាធិការផ្ទាល់ ខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន បណ្តាញសហគមន៍ នឹងរួមគ្នាលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។






ទន្ទឹមនឹងនោះ អនុរដ្ឋលេខាធិការដដែល បានថ្លែងអំណរគុណដល់ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង។






តាមរយៈការចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងសកម្មពីសិក្ខាកាម និងចែករំលែកបទពិសោធន៍ ពីអង្គការដៃគូទាំងអស់ អនុរដ្ឋលេខាធិការរូបនេះ ជឿជាក់ថា ការគ្រប់គ្រងធនធានជលផលសមុទ្ររបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុន ដើម្បីធានានិរន្ដរភាពធនធានជលផលសមុទ្រកម្ពុជា ឲ្យបានគង់វង្ស ឋិតឋេរ ធំធាត់ សម្រាប់កូនចៅជំនាន់ក្រោយ៕



ព័ត៌មានទូទៅ
តារាក្មេងជាងវ័យ គង់ សុជាតិ ទទួលតំណែងទូតសុច្ឆន្ទៈផលិតផលបារាំង
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត12 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ11 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ10 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ


