Connect with us

សុខភាព

ពល​រដ្ឋ​កម្ពុជា​ នៅ​តែ​ប្រឈម​ពី​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ ក្នុង​រដូវ​វស្សា​នេះ

Published

on

ពល​រដ្ឋ​កម្ពុជា​ នៅ​តែ​ប្រឈម​ពី​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ ក្នុង​រដូវ​វស្សា​នេះ
22 Views

(ភ្នំពេញ)៖ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ ពី​ក្រសួង​សុខា​ភិបាល​ ស្តី​ពី​ការ​បង្កើន​ការ​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩​ ដែល​ Natra Post​ ទទួល​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ការ​ចម្លង​វីរុស​កូវីដ-១៩​ នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ ដែល​តម្រូវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ខ្លួន​ឱ្យ​បាន​ហ្មត់​ចត់​ជាប់​ជា​និច្ច​ ជា​ពិសេស​នា​រដូវ​វស្សា​ខាង​មុខ​នេះ។

ក្រសួង​បញ្ជាក់​ថា​ ប្រសិន​បើ​ពល​រដ្ឋ​មាន​អាការៈ​ក្តៅ​ខ្លួន​ ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​ ឬ​មាន​បញ្ហា​សុខ​ភាព​ ត្រូវ​ទៅ​ពិនិត្យ​ព្យា​បាល​ជំងឺ​ឱ្យ​បាន​ត្រឹម​ត្រូវ។​ រក្សា​គម្លាត​សុវត្ថិ​ភាព​ពេល​នៅ​ក្បែរ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ផ្ដា​សាយ។​ បុគ្គល​ម្នាក់ៗ ​ត្រូវ​បន្ត​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ បន្ថែម​ដើម្បី​ពង្រឹង​ការ​ការ​ពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩។

សូម​​ជំរាប​​ថា​ ​ពពួក​​អូមី​​ក្រុង​​បំប្លែង​​ថ្មី​​ប្រភេទ​​ជេ​អិន១​​ (JN.1)​​ ដែល​​រក​​ឃើញ​​ដំបូង​ ក្នុង​ខែ​សីហា ​ឆ្នាំ​២០២៣​ ហើយ​បាន​ក្លាយ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក។​ ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា​ ឆ្នាំ​២០២៥​ អូមី​ក្រុង​បំប្លែង​ថ្មី​ប្រភេទ​ជេអិន១​ (JN.1)​ ត្រូវ​បាន​រក​ឃើញ​មាន​ជាង​១៥ភាគរយ​នៃ​ករណី​ជំងឺ​កូវីដ-១៩​ ដែល​បាន​រក​ឃើញ​នៅ​ទូទាំង​ពិភព​លោក។​ ចំពោះ​​អ្នក​​ឆ្លង​អូមី​ក្រុង​បំប្លែង​ថ្មី​ជេអិន១​ (JN.1)​ នេះ​ គឺ​មាន​រោគ​សញ្ញា​មិន​ខុស​ប្លែក​គ្នាពី​ ប្រភេទ​កូវីដ-១៩ ជំនាន់​មុនៗ នោះទេ៕

អត្ថ​បទ ​៖ យ៉ាត ស្រីនីច

ពត៌មានទូទៅ

មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ វះ​កាត់​សង្គ្រោះ​ទារក​មាន​ទំងន់​លើស​ប្រក្រតី​ជិត​ ៦​គីឡូ​ក្រាម

Published

on

មន្ទីរពេទ្យជ័យវរ្ម័នទី៧ វះកាត់សង្គ្រោះទារកមានទំងន់លើសប្រក្រតីជិត ៦គីឡូក្រាម
97 Views

ទារក​មាន​ទំងន់​កំណើត​លើស​ប្រក្រតី​ ៥.៦kg​ ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​ឯក​ទេស​សម្ភព​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ បាន​សម្រេច​ជួយ​សង្គ្រោះ​ដោយ​ធ្វើ​ការ​វះកាត់​ជោគ​ជ័យ​ នៅ​វេលា​ម៉ោង​ ៨​ និង​៣៨​ នាទី​ ថ្ងៃទី​ ២៤​ មេសា​ ២០២៥​នេះ។ ​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​បុក​ Dr. Beat Richner។

ទារក​ភេទ​ប្រុស​ មាន​ទំងន់​ពី​កំណើត​ ទទួល​អន្តរា​គមន៍​ពិនិត្យ​ព្យា​បាល​ និង​ថែ​ទាំ​ដោយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ទារក​រួច​បញ្ជូន​ទៅ​ព្យា​បាល​បន្ត​នៅ​សាល​សង្គ្រោះ​ទារក​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧។​ ចំណែក​ស្រ្តី​ជា​ម្តាយ​អាយុ​ ៣៤ឆ្នាំ ​មាន​ទី​លំនៅ​នៅ​ភូមិ២​ ឃុំ​កំពង់​ស្វាយ​ ស្រុក​សេរី​សោភ័ណ្ឌ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ថាន​ភាព​សុខ​ភាព​ល្អ​ប្រសើរ​ក្រោយ​វះកាត់។​

ក្រុម​វេជ្ជ​បណ្ឌិត​​ឯក​ទេស​សម្ភព​ និង​ទារក​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ​ពន្យល់​ថា៖ ​ការ​ធ្វើ​អន្តរា​គមន៍​វះ​កាត់​សម្រាល​នេះ ​គឺ​មាន​គោល​បំណង​កាត់​បន្ថយ​ទប់​ស្កាត់​កត្តា​ហា​និភ័យ​ដែល​អាច​កើត​មាន​នៅ​លើ​ស្រ្តី​ជា​ម្តាយ​ ដូច​ជា​ ហូរ​ឈាម​ច្រើន​ក្រោយ​សម្រាល​ ព្រម​ទាំង​ប្រឈម​លើ​ទារក​ ដូច​ជា ​ការ​ពិបាក​សម្រាល​ ជាប់​ស្មា​ រឺ​ក្បាល​ របួស​បាក់​ឆ្អឹង​ដង​កាំបិត​ វិបត្តិ​សរសៃ​ប្រសាទ​ដៃ ​ទារក​ខ្វះ​ជាតិ​ស្ករ​ វិបត្តិ​ដង្ហើម​ និង​ការ​សន្លប់​ជា​ដើម។​

អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ​និង​ ស្ថិត​ក្នុង​បេះដូង​ពល​រដ្ឋ​ រាល់​ការ​ព្យាបាល​ទាំង​អស់​ គឺ​ឥត​គិត​ថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​ ដោយ​គ្មាន​ការ​រើស​អើង៕

Continue Reading

សុខភាព

ការសិក្សាស្រាវជ្រាវ៖ ជំងឺ​ទឹក​នោម​ផ្អែម​របស់​ម្តាយ​ក្នុង​អំឡុង​ពេល​ពរ​ពោះ​ អាច​បង្កើន​ហា​និភ័យ​នៃ​ជំងឺ​អូទី​ហ្សឹម​លើ​កូន

Published

on

ជំងឺ​ទឹក​នោម​ផ្អែម​របស់​ម្តាយ​ក្នុង​អំឡុង​ពេល​ពរ​ពោះ​ អាច​បង្កើន​ហា​និភ័យ​នៃ​ជំងឺ​អូទី​ហ្សឹម​លើ​កូន
90 Views

ក្រុមអ្នក​ស្រាវ​ជ្រាវ​ បាន​និយាយ​ថា​ ការ​សិក្សា​ថ្មី​ដ៏​សំខាន់ និង​ធំ​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ ដោយ​បាន​បន្ថែម​លើ​ភស្តុតាង​ជា​ច្រើន​ បង្ហាញ​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​របស់​ម្តាយ​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​ប្រភព​ដំបូង​នៃ​ការ​នាំ​មក​នូវ​ហានិ​ភ័យ ដោយ​ក្នុង​នោះ​នាំ​ឲ្យ​កើត​មាន​ឡើង​បញ្ហា​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ចំពោះ​កូន​ រួម​ទាំង​ជំងឺ​អូទី​ហ្សឹម​ផង​ដែរ។

មាន​ការ​ចោទ​ជា​សំណួរ​ថា៖​ តើ​ជំងឺ​ទឹក​នោម​ផ្អែម​ពិត​ជា​បណ្តាល​ឱ្យ​មាន​បញ្ហា​ទាំង​នោះ​មែន​ឬ​យ៉ាង​ណា?​ ចំពោះ​ចម្លើយ​នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​។ ក៏​ប៉ុន្តែ​នៅ​ពេល​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ​ ទារក​មាន​លទ្ធ​ភាព​​ទទួល​រង​បញ្ហា​នេះ​ ២៨% រួច​ទៅ​ហើយ​ថា​អាច​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ឃើញ​​មាន​ជំងឺ​សរសៃ​ប្រសាទ។​ នេះ​បើ​យោង​តាម​ការ​វិភាគ​ទិន្ន​ន័យដែល​ប្រមូល​ពី​ការ​សិក្សា​មុន​ៗ ចំនួន​២០២​ករណី​ ពាក់​ព័ន្ធ​នឹង​ម្តាយ​ និង​កូន​ជាង ៥៦​លាន​គូ។

ចំណែក​ហានិ​ភ័យ​ចំពោះ​កូន​របស់​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពរ​ពោះ​ គឺ​មាន​ខ្ពស់​ជាង​ ២៥%​ សម្រាប់​ជំងឺ​អូទី​ហ្សឹម​ និង​៣០%​ សម្រាប់​ជំងឺ​ខ្វះ​ការ​ផ្ចង់​អារម្មណ៍​ខ្លាំង​ ព្រម​ទាំង​៣២%​ សម្រាប់​ពិការ​ភាព​ផ្នែក​បញ្ញា​ស្មារតី។​ លើស​ពី​នេះ​ តាម​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ហា​និ​ភ័យ​ក៏​កើត​មាន​ខ្ពស់​ផង​ដែរ​ចំពោះ​ក្មេង​លើ​បញ្ហា​ផ្សេងៗ​ទៀត​បើ​ប្រៀប​ធៀប​នឹង​កុមារ​ដែល​ម្តាយ​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ក្នុង​នោះ​ជាង​២០%​ សម្រាប់​បញ្ហា​ទំនាក់​ទំនង​ និង​១៧%​ សម្រាប់​បញ្ហា​ចលនា​​ខណៈ​ហា​និភ័យ​១៦%​ សម្រាប់​បញ្ហា​ក្នុង​ការ​សិក្សា។
យោង​តាម​ទិនា​នុប្បវត្តិ​ The​ Lancet​ នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ប្រព័ន្ធ​ប្រាសាទ​ អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​របាយ​ការណ៍​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​ឡើង​នៅ​មុន​ពេល​មាន​ផ្ទៃ​ពោះ​ ហាក់​ដូច​ជា​ផ្តល់​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៣៩%​ ចំពោះ​ទារក​ដែល​អាច​កើត​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ (មួយ​ករណី​ ឬ ច្រើន​ជាង​នេះ)​ បើ​ធៀប​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ចាប់​ផ្តើម​អំឡុង​ពេល​ពរ​ពោះ៕

Continue Reading

សុខភាព

ការបរិច្ចាគឈាម​របស់​លោក​អ្នក ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ និង​ទារក-កុមារ

Published

on

ការបរិច្ចាគឈាម​របស់​លោក​អ្នក ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ និង​ទារក-កុមារ
99 Views

ក្នុង​មួយ​ថ្ងៃៗ​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ទទួល​ពិនិត្យ​ផ្ទៃ​ពោះ​ស្រ្តី​ ពី​៣០០​ ទៅ​៥០០​នាក់​ និង​សម្រាល​កូន​ ពី​៦០-៨០​នាក់។ ក្នុង​ចំនួន​នេះ​ ក៏​មាន​បញ្ហា​ប្រឈម​ ១០-១៥​ករណី​ ជា​ស្រ្តី​ដែល​មាន​ហា​និ​ភ័យ​ ដូច​ជា​៖ កូន​ខ្សោយ​ បញ្ហា​លើស​សម្ពោធ​ឈាម​ និង​ជំងឺ​បង្រុង​ក្រឡា​ភ្លើង​ជា​ដើម។​

👉 ការ​បរិច្ចាគ​ឈាម​របស់​លោក​អ្នក​ ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ​និង​ទារក-​កុមារ​ នៅ​​កម្ពុជា !

ប្រភព:​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា

Continue Reading
Advertisement
Advertisement

ពេញនិយម