សុខភាព

ពល​រដ្ឋ​កម្ពុជា​ នៅ​តែ​ប្រឈម​ពី​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ ក្នុង​រដូវ​វស្សា​នេះ

Published

on

ពល​រដ្ឋ​កម្ពុជា​ នៅ​តែ​ប្រឈម​ពី​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ ក្នុង​រដូវ​វស្សា​នេះ
20 Views

(ភ្នំពេញ)៖ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ ពី​ក្រសួង​សុខា​ភិបាល​ ស្តី​ពី​ការ​បង្កើន​ការ​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩​ ដែល​ Natra Post​ ទទួល​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ការ​ចម្លង​វីរុស​កូវីដ-១៩​ នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ ដែល​តម្រូវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ខ្លួន​ឱ្យ​បាន​ហ្មត់​ចត់​ជាប់​ជា​និច្ច​ ជា​ពិសេស​នា​រដូវ​វស្សា​ខាង​មុខ​នេះ។

ក្រសួង​បញ្ជាក់​ថា​ ប្រសិន​បើ​ពល​រដ្ឋ​មាន​អាការៈ​ក្តៅ​ខ្លួន​ ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​ ឬ​មាន​បញ្ហា​សុខ​ភាព​ ត្រូវ​ទៅ​ពិនិត្យ​ព្យា​បាល​ជំងឺ​ឱ្យ​បាន​ត្រឹម​ត្រូវ។​ រក្សា​គម្លាត​សុវត្ថិ​ភាព​ពេល​នៅ​ក្បែរ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ផ្ដា​សាយ។​ បុគ្គល​ម្នាក់ៗ ​ត្រូវ​បន្ត​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ បន្ថែម​ដើម្បី​ពង្រឹង​ការ​ការ​ពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩។

សូម​​ជំរាប​​ថា​ ​ពពួក​​អូមី​​ក្រុង​​បំប្លែង​​ថ្មី​​ប្រភេទ​​ជេ​អិន១​​ (JN.1)​​ ដែល​​រក​​ឃើញ​​ដំបូង​ ក្នុង​ខែ​សីហា ​ឆ្នាំ​២០២៣​ ហើយ​បាន​ក្លាយ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក។​ ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា​ ឆ្នាំ​២០២៥​ អូមី​ក្រុង​បំប្លែង​ថ្មី​ប្រភេទ​ជេអិន១​ (JN.1)​ ត្រូវ​បាន​រក​ឃើញ​មាន​ជាង​១៥ភាគរយ​នៃ​ករណី​ជំងឺ​កូវីដ-១៩​ ដែល​បាន​រក​ឃើញ​នៅ​ទូទាំង​ពិភព​លោក។​ ចំពោះ​​អ្នក​​ឆ្លង​អូមី​ក្រុង​បំប្លែង​ថ្មី​ជេអិន១​ (JN.1)​ នេះ​ គឺ​មាន​រោគ​សញ្ញា​មិន​ខុស​ប្លែក​គ្នាពី​ ប្រភេទ​កូវីដ-១៩ ជំនាន់​មុនៗ នោះទេ៕

អត្ថ​បទ ​៖ យ៉ាត ស្រីនីច

Leave a Reply

Your email address will not be published. Required fields are marked *

three − two =

ពេញនិយម

Exit mobile version