ព័ត៌មានអន្តរជាតិ4 weeks ago
កម្ពុជាគាំទ្រលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា UNCLOS កម្ពុជា-ថៃ
94 Views កម្ពុជាបានគាំទ្រការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ។ ក្នុងការតែងតាំងនេះ កម្ពុជាជឿជាក់ថាដំណើរផ្សះផ្សារនេះនឹងបើកឱកាសដោះស្រាយវិវាទព្រំដែនសមុទ្រ ក៏ដូចជាអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទាមទារស៊ីត្រួតគ្នា ដែលជាកត្តាដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា «កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា»។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ...