88 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...
100 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
100 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
101 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...
154 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សេចក្ដីស្រឡាញ់ ភក្ដីភាព និងកាតព្វកិច្ចសីលធម៌ គឺជាគ្រឹះដ៏មានឥទ្ធិពលដែលតម្រង់ទិសទំនាក់ទំនងមនុស្សជាតិ។ នៅពេលដែលគំនិតនេះត្រូវបានលើកយកមកពិចារណាក្នុងវិសាលភាពដ៏ទូលំទូលាយ មិត្តភាពលែងនៅត្រឹមតែជាចំណងបុគ្គលរវាងមនុស្សនិងមនុស្សទៀតហើយ ប៉ុន្តែវាបានក្លាយជា «ស្ថាបត្យកម្មសាកល» ដែលសម្រេចវាសនារបស់គ្រួសារ ស្ថាប័ន និងសូម្បីតែទំនាក់ទំនងអន្តររដ្ឋ។ នៅក្នុងដំណើរនៃការស្វែងយល់ពីខ្លឹមសារនេះ ទស្សនវិជ្ជាបុរាណរបស់ អារីស្តូត បានចាត់ទុកមិត្តភាពដ៏ខ្ពង់ខ្ពស់បំផុតថាជាមិត្តភាពដែលឈរលើមូលដ្ឋាននៃគុណធម៌។ មិត្តល្អមិនមែនត្រឹមតែជាបុគ្គលដែលផ្ដល់ភាពសប្បាយរីករាយ ឬផលប្រយោជន៍ក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ។ ក្នុងន័យនេះ...
179 Viewsជម្លោះរវាងកម្ពុជា និងថៃ មានប្រវត្តិយូរលង់ណាស់ ចាប់ពីសម័យអាណាចក្របុរាណ រហូតដល់បញ្ហាព្រំដែន និងការបកស្រាយប្រវត្តិសាស្ត្រនៅសម័យបច្ចុប្បន្ន។ វីដេអូនេះនឹងលើកយកទស្សនៈ និងភស្តុតាងប្រវត្តិសាស្ត្រមកពិភាក្សា អំពី៖ ✅ ជម្លោះក្នុងអតីតកាលរវាងអាណាចក្រខ្មែរ និងសៀម✅ ការផ្លាស់ប្តូរព្រំដែនតាមសម័យកាល✅ បញ្ហាបេតិកភណ្ឌ និងការបកស្រាយប្រវត្តិសាស្ត្រ✅ ជម្លោះព្រំដែននៅសម័យទំនើប✅ មេរៀនដែលប្រវត្តិសាស្ត្របង្រៀនសម្រាប់អនាគត 🎥 វីដេអូនេះមានគោលបំណងផ្តល់ការយល់ដឹង និងជំរុញការពិភាក្សាដោយផ្អែកលើប្រភពប្រវត្តិសាស្ត្រ មិនមែនដើម្បីញុះញង់ឱ្យមានការស្អប់ ឬជម្លោះរវាងប្រជាជននៃប្រទេសទាំងពីរឡើយ។ #កម្ពុជា #ប្រវត្តិសាស្ត្រខ្មែរ #cambodia...
157 Viewsច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។ លោកស្រី នង បូរ៉ាវី បានពន្យល់ថា...
253 Viewsបើកដំណើរការជាផ្លូវការ ដើម្បីរួមគ្នាកសាងអនាគតយានយន្តអគ្គិសនីនៅកម្ពុជាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន GenRich Investment សហការជាមួយ Graphion Energy Solutions បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ...
188 Viewsក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នករួចជីវិតបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោងជិត១២យប់ កាលពីថ្ងៃអាទិត្យ ទី១២ កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។ ថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na...
184 Viewsព្យុះទីហ្វុង Bavi បានវាយប្រហារ កោះ Sakishima ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយបង្កជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះនេះកំពុងបក់បោកឆ្ពោះទៅកោះតៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដី។នៅលើកោះ Ishigaki ដែលជាផ្នែកនៃខេត្ត Okinawa ប្រឈម នឹងខ្យល់ និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរបានចេញការព្រមានអំពីខ្យល់បក់ខ្លាំងរហូតដល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ជើងហោះហើរ និងសេវាកម្មស្រឡាងឆ្លងកាត់កោះ...