740 Viewsដើម្បីការពារអាយុជីវិតរបស់អ្នកប្រើប្រាស់សំណង់ និងបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាងក៏ដូចជាសាធារណៈជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាកចេញពីសំណង់អគារចាស់ទ្រុឌទ្រោមដែលមានសភាពគ្រោះថ្នាក់នេះ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់។ ការប្រកាសជាព័ត៌មានដោយមានបិទភ្ជាប់នឹងសំណង់អគារចំណាស់មួយនេះ បានទុករយៈពេល៣០ថ្ងៃ កំណត់ឱ្យអ្នករស់នៅក្នុងអគារចាកចេញជាបន្ទាន់ ពោលគឺត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតិឱ្យបន្តស្នាក់នៅតទៅទៀតឡើយ ហើយអាជ្ញាធរនឹងហ៊ុំព័ទ្ធអគារហាមចូល និងហាមប្រើប្រាស់អគារនេះ ហើយបន្ទាប់មកនឹងរុះរើសំណង់ទាំងមូល ឬផ្នែកណាមួយដែលអាចបង្ករគ្រោះថ្នាក់។ យោងតាមការជូនព័ត៌មានអំពីការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់ អគារដែលស្ថិតនៅលើបណ្តោយផ្លូវ៩៣ មហាវិថីព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករានេះ...
786 Views«ទាក់ដំរី» ជារបាំថ្មីមួយដែលសិស្សសាលាមធ្យមវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ហាត់រៀនដើម្បីធ្វើឲ្យស្នាដៃបង្កើតថ្មីនេះទទួលបានជោគជ័យ និងការគាំទ្រ។ សូមចូលរួមគាំទ្រការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ប្រពៃណ៏ខ្មែរយើង !
576 Views
809 Views
515 Views
512 Views ក្រៅពីការរៀនសូត្រមុខវិជ្ជានានាក្នុងថ្នាក់រៀន កុមារា កុមារីគ្រប់ថ្នាក់ដែលសិក្សានៅសាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស បានទទួលការហាត់រៀនពីរបៀបឆ្លងផ្លូវ។ កុមារទាំងឡាយត្រូវចេះពីរបៀបឆ្លងដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារបញ្ហាចរាចរណ៍ ព្រមទាំងមានទម្លាប់ល្អភ្ជាប់ជាមួយថែមទៀតលើសីលធម៌សង្គមគឺការសំពះអរគុណចំពោះអ្នកបើកបរយានជំនិះដែលគោរពច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវផងដែរ៕ សូមទស្សនាវីដេអូ… !
355 Viewsក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផា ទទួលពិនិត្យផ្ទៃពោះស្រ្តី ពី៣០០ ទៅ៥០០នាក់ និងសម្រាលកូន ពី៦០-៨០នាក់។ ក្នុងចំនួននេះ ក៏មានបញ្ហាប្រឈម ១០-១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជា៖ កូនខ្សោយ បញ្ហាលើសសម្ពោធឈាម និងជំងឺបង្រុងក្រឡាភ្លើងជាដើម។ 👉 ការបរិច្ចាគឈាមរបស់លោកអ្នក ពិតជាមានតម្លៃណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ និងទារក-កុមារ នៅកម្ពុជា ! ប្រភព: មន្ទីរពេទ្យគន្ធបុប្ផា
468 Viewsអ្នកជំនាញផ្នែកបរិស្ថានក្រុមហ៊ុនរ៉ែមាស Renaissence ប្រទេសអូស្រ្តាលី ចែករំលែកពីមូលហេតុនៃគ្រោះថ្នាក់មនុស្ស សត្វ បណ្តាលមកពីសារធាតុពុលតាមប្រភពទឹកធម្មជាតិ។ អ្នករស់នៅតាមសហគមន៍តំបន់ព្រៃត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ជាពិសេសនៅក្នុងរដូវវស្សា។ ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងឃុំអូខ្វាវ ខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន ពិសេសអ្នករស់នៅក្នុងសហគមន៍នេះផ្ទាល់។ សូមស្តាប់លោក រ៉ាន់ សុភារុណ អ្នកគ្រប់គ្រងផ្នែកបរិស្ថានរបស់ក្រុមហ៊ុនរ៉ែមាស Renaissence ពន្យល់ (Video) !
387 Viewsពេលវេលាចាប់ត្រីដែលចង់ចាប់ឲ្យបាន តែមិនចង់បានត្រី។ ភាគច្រើននៃអ្នកចូលរួមគឺចង់ឃើញការចូលរួមច្រើន ហើយចាប់បានច្រើនទាំងអស់គ្នា។ នេះគឺជាចិត្តគំនិតមួយដែលល្អប្រពៃ។ ដូច្នេះការរកបានដោយស្នាដៃខ្លួនឯង និងគេឯងក៏រកបានគឺជាក្តីសុខ និងក្តីរំភើប រីករាយក្នុងចិត្តរបស់ម្នាក់ៗ។ អ្នកចូលរួមពីចម្ងាយគឺទៅក្នុងបំណងបានសប្បាយ ជាមួយនឹងការរំលឹកអនុស្សាវរីយ៍ដែលខ្លួនបានឆ្លងកាត់ ព្រមតាមស្របតាមចំណូលចិត្ត។ ទស្សនមហាជន « ប្រសិនទឹកចិត្ត មានដូចការចុះទឹកចាប់ត្រីបែបប្រពៃណីនេះ គឺជារឿងដ៏ល្អប្រសើរសម្រាប់យើង »។
340 Viewsឆ្មាំល្បាតឆ្នេរនៅរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ កុម្ភៈ បានរកឃើញបំណែកយន្តហោះខ្នាតតូចមួយគ្រឿងនៅលើទឹកកកផ្ទៃសមុទ្រ ក្រោយពីយន្តហោះមួយនេះបានបាត់ដានភ្លាមៗពីប្រព័ន្ធសញ្ញាទាក់ទងក្នុងលំហរអាកាស នៅថ្ងៃទី៦ កុម្ភៈ។ ផ្នែកឆ្មាំល្បាតឆ្នេរអាមេរិកដែលទៅដល់កន្លែងយន្តហោះធ្លាក់ បាននិយាយថា មានសាកសព 0៣នាក់នៅខាងក្នុងតួយន្តហោះ ចំណែក ៧នាក់ទៀត ជាប់នៅក្នុងគំនរបាក់បែក។ដោយសារបញ្ហាអាកាសធាតុត្រជាក់ខ្លាំង មានការចំណាយពេលច្រើនម៉ោង ឬច្រើនថ្ងៃដើម្បីយកសាកសពមនុស្សទាំង១០នាក់ចេញពីកន្លែងធ្លាក់នៅតំបន់ដាច់ស្រយាលនេះ។ យន្តហោះប្រភេទ Cessna 208B Grand Caravan មានអាកាសយានិកម្នាក់ និងអ្នកដំណើរពេញវ័យ...