43 Viewsចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។ ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។...
129 Viewsនៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។ ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ...
165 Viewsបទយកការណ៌៖ស្លាកស្នាមអតីតកាលដ៏សែនឈឺចាប់ ដែលសៀមបានចូលវាយបែកបន្ទាយលង្វែក និងប្រមូល បដិមា គម្ពីរដីកា បេតិកភណ្ឌ យកទៅស្រុកសៀមខ្ទេចគ្មានសល់។
264 Viewsក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបើកដំណើរការកម្មវិធីចំពិព័រណ៍មិនអចិន្ត្រៃយ៍ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ស្ដីអំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ។ ពិព័រណ៍នេះកំពុងតាំងបង្ហាញនូវរូបថតវត្ថុសិល្បៈខ្មែរដែលបានប្រគល់ត្រឡប់មកកម្ពុជាវិញ និងរូបថតវត្ថុបុរាណដែលបាត់ កំពុងស្វែងរកបន្តទាមទារ។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក៏បានរៀបចំមហោស្រពសិល្បៈល្ខោននិយាយក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ជូនសាធារណជនទស្សនារយៈពេលពីរថ្ងៃផងដែរ៕
539 Viewsអាថ៌កំបាំងដ៏មានតម្លៃ នៃការដឹកនាំក្នុងសម័យអង្គរមាននៅក្នុងសិលាសំស្រ្កឹត ។
661 Viewsឆ្នាំ២០២៧ កម្ពុជានឹងធ្វើជាប្រធានប្ដូរវេនសន្និសីទអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍។
757 Viewsព្រះសក្យមុនីចេតិយ !មានទីតាំងស្ថិតនៅលេីភ្នំព្រះរាជទ្រព្យ (ខ្លះហៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស) នៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ព្រះសក្យមុនីចេតិយ ជាកន្លែងតម្កល់សារីរិកធាតុព្រះពុទ្ធ (ឆ្អឹងព្រះពុទ្ធ) ដែលដង្ហែពីប្រទេសស្រីលង្កា មកកាន់ទីក្រុងភ្នំពេញ ដេីម្បីប្រារព្ធខួបទី២៥០០ឆ្នាំ (ហៅថា បុណ្យពាក់កណ្តាលសាសនា) ។ ព្រះសារីរិកធាតុដំបូងតម្កល់នៅក្នុងព្រះចេតិយមុខស្ថានីយរថភ្លេីង ក្រោយមកនៅក្នុងឆ្នាំ២០០២ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេចដង្ហែទៅតម្កល់នៅលេីភ្នំព្រះរាជទ្រព្យដែលជាអតីតរាជធានីឧដុង្គ វិញ។ ការសាងសង់ព្រះសក្យមុនីចេតិយ...
760 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...
689 Views
929 Views