ព័ត៌មានអន្តរជាតិ4 weeks ago
ឡាវ បញ្ជូនក្រុមឆបោកអនឡាញជនជាតិថៃ ២៤ នាក់ទៅស្រុកកំណើតវិញ
64 Views(ឈៀងរ៉ាយ)៖ អាជ្ញាធរឡាវប្រចាំខេត្តបកែវ កាលពីថ្ងៃ៣០ ខែមិថុនានេះ បានប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ (បុរស ១៥នាក់ និងស្ត្រី ៩នាក់) ជូនដល់សមត្ថកិច្ចថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ បន្ទាប់ពីពួកទាំងនោះជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Call Center Scam)។ នេះបើតាមយោងតាមការចេញផ្សាយរបស់កាសែតThe Thaiger នៅថ្ងៃទី២ ខែមិថុនានេះ។ ក្នុងចំណោមមនុស្សទាំង ២៤នាក់នោះ មាន ២នាក់ជាជនសង្ស័យមានដីកាចាប់ខ្លួនស្រាប់ពីបទឆបោក...