14 Viewsរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី២៦ ខែកក្កដានេះ បានព្រមានថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវមួយដោយអ៊ុយក្រែនលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រកាសព្យែន។ យោងតាម AFP បានផ្សាយថា វាបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ទីក្រុងគៀវបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយនៅសមុទ្រកាសព្យែនប្រឆាំងនឹងកប៉ាល់ដែលដឹកជញ្ជូនទំនិញយោធាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ពីវិមាត្រអន្តរជាតិកាន់តែខ្លាំងឡើងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងលើទំព័រ X ថា «លោក Zelenskyy បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង...
86 Viewsអាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបិទអាកាសយានដ្ឋានចំនួន ៤ របស់ទីក្រុងមូស្គូមួយរយៈខ្លីកាលពីថ្ងៃទី២២ ខែមិថុនានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចូលវាយវាយប្រហារ។ អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៥៩ គ្រឿងដែលធ្វើដំណើរឆ្ពោះទៅទីក្រុងត្រូវបានស្ទាក់ចាប់ដោយរ៉ាដា ខណៈមួយចំនួនទៀតបានវាយប្រហារចំគោលដៅសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុង Kyiv បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងប្រទេសរុស្ស៊ី ជាការសងសឹកចំពោះទីក្រុងមូស្គូ ដែលបានទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួន ទោះបីជា អភិបាលក្រុងមូស្គូមិនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកហោះមកពីអ៊ុយក្រែនក៏ដោយ៕
76 Views (ក្រុងមូស្គូ)៖ អ៊ុយក្រែនបានប្រើប្រាស់ដ្រូនប្រមាណជិត ២០០ គ្រឿងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើទីក្រុងមូស្គូ ចំពេលដែលលោកប្រធានាធិបតីរុស្ស៊ីដឹកនាំកិច្ចប្រជុំជាមួយដឹកនាំអាស៊ាន ក្នុងខួប៣៥ឆ្នាំ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ និងទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់យោធាអ៊ុយក្រែន ក្នុងនោះយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកណ្តាលទីក្រុងមូស្គូ។ លោក Sobyanin អះអាងទៀតថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០ គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅព្រឹកព្រលឹម...
118 Views ឆមាសថ្មីនៃយប់ឆ្នាំ២០២៦ ថ្ងៃទី១មិថុនានេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល់ទូទាំងប្រទេសអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក វ្លាឌីម៊ៀ ហ្ស៊ែលែនស្គី (Volodymyr Zelenskyy) បានព្រមានថាទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារថ្មីដ៏ធំ»។ ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីការចាប់ផ្តើមវាយលុកក្នុងឆ្នាំ២០២២ ដែលជារឿយៗបង្កឱ្យមានការសងសឹកពីទីក្រុងគៀវ ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំងមិនអាចស្វែងរកដំណោះស្រាយបាន។ យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦គ្រឿង និងមីស៊ីលចំនួន ៧៣គ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដែលបង្កអគ្គីភ័យដ៏សន្ធោសន្ធៅ កាត់ផ្តាច់ចរន្តអគ្គិសនី...