186 Viewsខាងក្រោមនេះជាចំណុចសំខាន់ៗពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលអត្ថបទនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៖ ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ សហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរៀងៗខ្លួន «ប្រកាសបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់»។ ភាគីទាំងអស់សន្យាថា «មិនចាប់ផ្តើមសង្គ្រាម ឬប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងគ្នាទៅវិញទៅមក និងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមក និងធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។ កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកប្តេជ្ញា «ចរចា និងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា...
230 Views កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកមួយកន្លែងនៅក្នុងប្រទេសហ្ស៊កដានី និងគោលដៅចំនួន ២១ ផ្សេងទៀតនៅក្នុងឈូងសមុទ្រនៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិកនៅជុំវិញច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នាទាំងនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងអរិភាព ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់កាលពីខែមេសា។ ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលរួមមានការវាយប្រហារនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន បានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យដី និងទីតាំងរ៉ាដាឃ្លាំមើលនៅជិតច្រកសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាម៉េរិកកាលពីថ្ងៃអង្គារ៕ ដោយ៖ ចិន្តា ទីទិ
213 Views ខណៈដែលតួកគីនិងនិងប៉ាគីស្ថាន កំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ បំផុតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រទេសអ៊ីរ៉ង់បែរជាបានបង្កើនការអនុវត្តទណ្ឌកម្មប្រហារជីវិតយ៉ាងគំហុកទៅលើប្រជាជនខ្លួនឯងទៅវិញ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារ DW បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា ស្ថានភាពនៅអ៊ឺរ៉ង់បានបង្កើតជាចម្ងល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែអ្នកវិភាគ និងអង្គការសិទ្ធិមនុស្ស យល់ថាវាគឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយរបស់របបដឹកនាំក្រុងតេហេរ៉ង់ ក្នុងការរក្សាអំណាច និងការបង្ក្រាបការបះបោរផ្ទៃក្នុង។ ឫសគល់ចម្បងដែលធ្វើឲ្យអ៊ីរ៉ង់បន្តប្រហារជីវិតមនុស្សជាបន្តបន្ទាប់ គឺដើម្បីបំបាក់ស្មារតីប្រជាជនផ្ទាល់ខ្លួន ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏យល់ឃើញថា ភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល អាចធ្វើឲ្យសន្តិសុខផ្ទៃក្នុងរង្គោះរង្គើ និងជំរុញឲ្យប្រជាជនក្រោកឈរឡើងប្រឆាំងរបបដឹកនាំម្តងទៀត។...