36 Viewsអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បានគំរាមប្រើកម្លាំងបន្ថែមទៀតចំពោះការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងតេអេរ៉ង់បានកំណត់គោលដៅនាវាចម្បាំងអាមេរិកនៅក្នុងការប៉ះទង្គិចគ្នាជុំចុងក្រោយរបស់ពួកគេ។ ការបាញ់ប្រហារគ្នា ដែលបានចាប់ផ្តើមជាមួយនឹងការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានកើតឡើងចំពេលមានភាពជាប់គាំងនៅក្នុងសង្គ្រាមរយៈពេលប្រាំមួយខែរវាងសត្រូវទាំងពីរ។ អ៊ីរ៉ង់បានរក្សាការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបន្តបិទច្រកទ្វារអ៊ីរ៉ង់។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោនក៏កំពុងស្វែងរកការបិទសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយដាក់ទណ្ឌកម្មលើអង្គភាពដែលមានទំនាក់ទំនងហិរញ្ញវត្ថុជាមួយសាធារណរដ្ឋអ៊ីស្លាមក្នុងការប៉ុនប៉ងបង្ខំឱ្យវាចុះចូល។ យ៉ាងណាម៉ិញ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលបានដើរតួជាប្រធានអ្នកចរចាក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម បាននិយាយកាលពីថ្ងៃទី៧ ខែកញ្ញានេះថា «សម័យកាលនៃការឆ្លើយតបសមាមាត្របានមកដល់ទីបញ្ចប់ហើយ»។ លោកបានបន្ថែមថា «ការឈ្លានពានណាមួយប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់នឹងទទួលបានការឆ្លើយតបកាន់តែលឿន...
61 Views អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងទទួលបានប្រព័ន្ធការពារមីស៊ីលលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមីស៊ីលការពារដែនអាកាសបាញ់ស្មាផលិតនៅប្រទេសចិនរហូតដល់ ៤០០គ្រាប់ ខណៈដែលខ្លួនកំពុងកសាងឡើងវិញនូវការការពាររបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក។យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ការទិញនេះ ដែលមានតម្លៃ ៦០-៧០ លានដុល្លារ គឺជាការព្យាយាមដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយខ្លីរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានបង្ហាញពីចន្លោះប្រហោងក្នុងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។យោងតាមប្រភពមួយបានឱ្យដឹងថា កិច្ចសន្យានេះគ្របដណ្តប់លើការទិញប្រព័ន្ធការពារដែនអាកាសចល័ត (MANPADS) ចន្លោះពី ៣០០ ទៅ ៤០០គ្រាប់ រួមទាំងមីស៊ីល QW-12 និង...
144 Viewsប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងថា បើគ្មានមីស៊ីលទេ ប្រទេសរបស់លោកនឹងបញ្ចប់ «ដូចក្រុងហ្គាហ្សា» ដោយទទូចថា កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនគឺមិនអាចចរចាបានទេ។ លោកបានអះអាងក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី២៤ ខែមិថុនានេះ ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ក្នុងការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាថា «ប្រសិនបើមីស៊ីលដែលយើងមានសម្រាប់ការពារខ្លួនមិនមានទេ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនឹងបានភ្ជួររាស់ និងសម្លាប់រង្គាល់អ៊ីរ៉ង់ដូចហ្គាហ្សាដែរ ដោយមិនបង្ហាញក្តីមេត្តាចំពោះមនុស្សចាស់ ឬក្មេងឡើយ»។ លោកបានបន្ថែមថា «យើងនឹងមិនចរចាជាមួយនរណាម្នាក់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អំពីសមត្ថភាពការពាររបស់យើងឡើយ»។...
135 Viewsអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានបញ្ចប់ការចរចាជុំទីមួយ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា នៅឯតំបន់ Burgenstock ក្នុងប្រទេសស្វីស កាលពីម្សិលម៉ិញនេះ ដោយកិច្ចចរចាបច្ចេកទេសនឹងបន្តបន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសាទរចំពោះវឌ្ឍនភាពដ៏សំខាន់ ដែលសម្រេចបាន ដោយមានជំនួយពីអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតា ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកមិនទាន់បានចេញសេចក្តីថ្លែងការណ៍សាទរណាមួយនៅឡើយទេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗពីសេចក្តីថ្លែងការណ៍រួមរវាងកាតា និងប៉ាគីស្ថាន នៅពេលបញ្ចប់ការចរចាជុំទីមួយ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយត្រូវបានព្រមព្រៀងគ្នា គណៈកម្មាធិការកម្រិតខ្ពស់ដែលបង្កើតឡើងដោយទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រួតពិនិត្យការចរចា បានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល...
160 Viewsកិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។ នេះបើតាម BBC នៅថ្ងៃទី២២ ខែមិថុនានេះបានផ្សាយថា ស្របពេលកិច្ចប្រជុំប្រព្រឹត្តទៅលោក ដូណាល់ ត្រាំ ស្រាប់តែគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។ លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមបញ្ឈប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។ ទន្ទឹមនឹងការគំរាមរបស់លោកត្រាំ គណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជាសញ្ញានៃ«ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញរួចជាស្រេចអស់ហើយសម្រាប់ការការប្រឈមមុខតទល់គ្នា។ កិច្ចចរចាសន្តិភាពអាម៉េរិក-អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២១...
143 Viewsខាងក្រោមនេះជាចំណុចសំខាន់ៗពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលអត្ថបទនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៖ ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ សហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរៀងៗខ្លួន «ប្រកាសបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់»។ ភាគីទាំងអស់សន្យាថា «មិនចាប់ផ្តើមសង្គ្រាម ឬប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងគ្នាទៅវិញទៅមក និងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមក និងធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។ កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកប្តេជ្ញា «ចរចា និងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា...
185 Views កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកមួយកន្លែងនៅក្នុងប្រទេសហ្ស៊កដានី និងគោលដៅចំនួន ២១ ផ្សេងទៀតនៅក្នុងឈូងសមុទ្រនៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិកនៅជុំវិញច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នាទាំងនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងអរិភាព ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់កាលពីខែមេសា។ ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលរួមមានការវាយប្រហារនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន បានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យដី និងទីតាំងរ៉ាដាឃ្លាំមើលនៅជិតច្រកសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាម៉េរិកកាលពីថ្ងៃអង្គារ៕ ដោយ៖ ចិន្តា ទីទិ
167 Views ខណៈដែលតួកគីនិងនិងប៉ាគីស្ថាន កំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ បំផុតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រទេសអ៊ីរ៉ង់បែរជាបានបង្កើនការអនុវត្តទណ្ឌកម្មប្រហារជីវិតយ៉ាងគំហុកទៅលើប្រជាជនខ្លួនឯងទៅវិញ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារ DW បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា ស្ថានភាពនៅអ៊ឺរ៉ង់បានបង្កើតជាចម្ងល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែអ្នកវិភាគ និងអង្គការសិទ្ធិមនុស្ស យល់ថាវាគឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយរបស់របបដឹកនាំក្រុងតេហេរ៉ង់ ក្នុងការរក្សាអំណាច និងការបង្ក្រាបការបះបោរផ្ទៃក្នុង។ ឫសគល់ចម្បងដែលធ្វើឲ្យអ៊ីរ៉ង់បន្តប្រហារជីវិតមនុស្សជាបន្តបន្ទាប់ គឺដើម្បីបំបាក់ស្មារតីប្រជាជនផ្ទាល់ខ្លួន ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏យល់ឃើញថា ភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល អាចធ្វើឲ្យសន្តិសុខផ្ទៃក្នុងរង្គោះរង្គើ និងជំរុញឲ្យប្រជាជនក្រោកឈរឡើងប្រឆាំងរបបដឹកនាំម្តងទៀត។...