53 Views នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានចក្រភពអង់គ្លេសថា អ៊ីរ៉ង់កំពុងរៀបចំផែនការវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយ ខណៈដែលលោកបានរិះគន់រដ្ឋាភិបាលអង់គ្លេសដែលនៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកជុំវិញការប្រព្រឹត្តចំពោះប្រជាជនប៉ាឡេស្ទីន។ បើតាមនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានលើកឡើងកាលពីថ្ងៃពុធថាមាន «សញ្ញាណច្បាស់លាស់» បង្ហាញថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យនៅជិតមូលដ្ឋានទ័ពអាកាស Fairford ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) ការលើកឡើងទាំងនេះបានជំរុញឱ្យអ៊ីរ៉ង់កោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter មកសាកសួរ។...
72 Views ប្រព័ន្ធយុត្តិធម៌អាហ្សង់ទីន នៅថ្ងៃទី២១កញ្ញានេះ បានចោទប្រកាន់ជាផ្លូវការនូវជនជាតិអ៊ីរ៉ង់ចំនួន ៧នាក់ និងជនជាតិលីបង់ម្នាក់ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ ១៩៩៤ នៅមជ្ឈមណ្ឌលជ្វីហ្វ AMIA ក្នុងទីក្រុង Buenos Aires ដែលនេះគឺជាជំហានមួយទៀតឆ្ពោះទៅរកលទ្ធភាពនៃការកាត់ក្តីដោយជនជាប់ចោទមិនមានវត្តមាននៅតុលាការ (trial in absentia)។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ គ្រាប់បែកបង្កប់ក្នុងរថយន្តមួយបានបំផ្លាញអគារ AMIA ដោយបណ្តាលឱ្យមនុស្ស ៨៥ នាក់ស្លាប់ និង...
114 Viewsកាលពីចុងខែកក្កដាថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សា ហើយវាជាសមិទ្ធផលដ៏ធំមួយក្នុងការអនុវត្តផែនការសន្តិភាពរបស់លោក ខណៈកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នរវាងភាគីពាក់ព័ន្ធ។ យោងតាងអង្គភាព AFPបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមកប្រតិកម្មប្រឆាំងទៅនឹងលោក ត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាម៉េរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។ លោកអះអាងថា «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។ ការលើកឡើងបែបនេះ វាយផ្ទុយស្រឡះទៅនឹងការប្រកាសរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។ ខាងក្រោមនេះជាផែនការ ១៥ចំណុចរបស់លោក ត្រាំ ៖
108 Views ការវាយឆ្មក់របស់អ៊ីស្រាអែលទ្រង់ទ្រាយធំនៅជំរំជនភៀសខ្លួន Qalandiya ក្នុងតំបន់កាន់កាប់ West Bank បានបណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៥១នាក់រងរបួស។ នេះបើយោងតាមអភិបាលក្រុងយេរូសាឡឹមបានបញ្ជាក់នៅថ្ងៃទី៧ ខែសីហានេះ។ កងកម្លាំងអ៊ីស្រាអែល បានវាយកម្ទេចហាងអាជីវកម្មនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Qalandiya មុនពេលដាក់បម្រាមគោចរលើទីក្រុង Kafr Aqab ដែលនៅជិតខាង និងបានបិទផ្លូវដែលភ្ជាប់តំបន់នេះទៅកាន់ទីក្រុងយេរូសាឡឹម។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា មនុស្ស ៣៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការវាយដំធ្ងន់ធ្ងរ និង៦នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន...
140 Viewsនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកទៅឱ្យប្រទេសទួរគីនឹង «បំផ្លាញ» តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា។ ការព្រមានរបស់លោកបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងពិចារណាលើវិធានការលក់យន្តហោះចម្បាំង ខណៈអាម៉េរិកបានដកទណ្ឌកម្មប្រទេសទួរគីចេញពីកម្មវិធី F-35 ក្នុងឆ្នាំ ២០១៩ ដោយសារតែការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយលោក Netanyahu ហាក់បង្ហាញការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការលក់សព្វាវុធដ៏ទំនើបចុងក្រោយនេះ ខណៈសង្គ្រាមជុំទិសមិនទាន់បញ្ចប់នៅឡើយ ដោយលោកនិយាយថា...
221 Viewsយោធាអ៊ីស្រាអែល យ៉ាងហោចណាស់ជិត១០០០នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាម ដែលអ៊ីស្រាអែលបានប្រកាសចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលដែលក្រុមហាម៉ាស បានបើកការវាយឆ្មក់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សជាង១២០០នាក់ និងចាប់ពង្រត់មនុស្សជាង២៤០នាក់។ បើយោងតាមបណ្តាញសង្គម Israel Today បានបង្ហោះរូបភាពនៃការស្មិងស្មាធិ៍ របស់ក្រុមនៃឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីស្រាអែល ដើម្បីរៀបចំសន្និសីទរយៈពេល១០០០ថ្ងៃនៃសង្គ្រាមចាប់តាំងពីការចាប់ផ្តើមវាយលុកចូលតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ ការអង្គុយស្មិងស្មាធិ៍ (moment of silence) គឺសម្រាប់ទាហាន៩៦៤នាក់ដែលបានពលីជីវិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ យោងតាមនាយសេនាធិការចម្រុះនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល Eyal Zamir បានឱ្យដឹងថា «យើងបច្ចុប្បន្ននេះស្ថិតនៅចំណុចរបត់យុទ្ធសាស្រ្តដ៏សំខាន់ក្នុងយុទ្ធនាការយោធា។...
242 Views (មជ្ឈិមបូព៌ា)៖ យុទ្ធនាការយោធារបស់អ៊ីស្រាអែលទៅកាន់ដែនដីលីបង់ បានឈានដល់ការវាយលុកទ្រង់ទ្រាយធំ និងមិនស្តាប់ការអំពាវនាវរបស់អន្តរជាតិក៏ដូចជាលោកត្រាំ កំពុងឆ្លុះបញ្ចាំងពីមហិច្ឆតាភូមិសាស្ត្រនយោបាយ និងសន្តិសុខដ៏ច្បាស់លាស់មួយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការផ្លាស់ប្តូរទម្រង់សន្តិសុខនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាអចិន្ត្រៃយ៍។ តាមរយៈសកម្មភាពជាក់ស្តែងនៅលើសមរភូមិ មហិច្ឆតាពិតប្រាកដរបស់អ៊ីស្រាអែល មិនមែនត្រឹមតែជាការវាយបកធម្មតានោះទេ ប៉ុន្តែគឺជាការគ្រប់គ្រងទឹកដីមួយផ្នែកនៅភាគខាងត្បូងលីបង់ ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ក្រុមហេសបូឡា ទាំងស្រុង។ គោលដៅបន្ទាន់បំផុតរបស់អ៊ីស្រាអែល គឺការបង្កើត «តំបន់ទ្រនាប់សុវត្ថិភាព» ដ៏ធំមួយដែលលាតសន្ធឹងពីព្រំដែន រហូតទៅដល់ទន្លេ លីតានី ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក...
212 Views (មជ្ឈិមបូព៌ា)៖ បីខែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ការបិទផ្លូវរបស់អាម៉េរិក និងការក្តាប់របស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បានបង្កើតភាពជាប់គាំងដ៏លំបាក់មួយ ដោយគ្មានភាគីណាមួយអាចដោះស្រាយបាន ការឈឺចាប់ផ្នែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង និងហានិភ័យនៃសង្គ្រាមឡើងវិញកំពុងកើនឡើង។ បើតាមអង្គភាពរ៉យបានផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើគោលនយោបាយមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតមកដល់ឬអត់នោះទេ ប៉ុន្តែថាតើភាពតានតឹងអាចបន្តបានយូរប៉ុណ្ណា មុនពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការវាយប្រហារខុស ឬទីក្រុងតេអេរ៉ង់បង្កើតជម្លោះឡើងវិញ។ ការអំពាវនាវឱ្យមានការវាយប្រហារថ្មីកំពុងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយមន្ត្រីមួយចំនួនបានអះអាងថា សម្ពាធកើនឡើងអាចធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ និងបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ យោងតាមលោក Danny Citrinowicz អ្នកស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ីស្រាអែល...
260 Views ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។ យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។ កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។ លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត...