ព័ត៌មានអន្តរជាតិ2 weeks ago
អ៊ីស្រាអែល នឹងជីកប្រឡាយលែងសត្វក្រពើជុំវិញពន្ធនាគារ ដែលដាក់អ្នកទោសប៉ាឡេស្ទីន
42 Views អ៊ីស្រាអែល កំពុងពិចារណាអនុវត្តសំណើរដ៏ចម្រូងចម្រាសរបស់រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដើម្បីជីកប្រឡាយទឹកហ៊ុំព័ទ្ធពន្ធនាគារឃុំឃាំងដែលដាក់អ្នកទោសប៉ាឡេស្ទីន ជាមួយនឹងការលែងសត្វក្រពើដ៏ច្រើនសន្ធឹកសន្ធាប់។ យោងតាមសារព័ត៌មាន Channel 7 របស់អ៊ីស្រាអែលឱ្យដឹងថ្ងៃទី១៧ខែកក្កដានេះថា រដ្ឋមន្ត្រីការពារបរិស្ថាន លោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយ ក្នុងការចាត់ថ្នាក់ក្រពើជាសត្វព្រៃដែលត្រូវបានគ្រប់គ្រង អនុញ្ញាតឱ្យស្ថាប័នរដ្ឋាភិបាល រួមទាំងសេវាពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុងកន្លែងលក្ខខណ្ឌជាក់លាក់។ ចលនាមួយនេះ នឹងលុបបំបាត់ផ្លូវច្បាប់របស់ប្រទេស ដោយសារពីមុនក្រពើត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលត្រូវបានការពារ អាចរក្សាទុកបានតែនៅក្នុងសួនសត្វដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។...