62 Views (មជ្ឈិមបូព៌ា)៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។ យោងតាមអង្គភាពរ៉យទ័រ ចុះផ្សាយថ្ងៃទី៤មេសានេះ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាម៉េរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាម៉េរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។ ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
69 Views អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។ យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕