14 Viewsរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី២៦ ខែកក្កដានេះ បានព្រមានថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវមួយដោយអ៊ុយក្រែនលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រកាសព្យែន។ យោងតាម AFP បានផ្សាយថា វាបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ទីក្រុងគៀវបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយនៅសមុទ្រកាសព្យែនប្រឆាំងនឹងកប៉ាល់ដែលដឹកជញ្ជូនទំនិញយោធាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ពីវិមាត្រអន្តរជាតិកាន់តែខ្លាំងឡើងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងលើទំព័រ X ថា «លោក Zelenskyy បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង...
33 Viewsការវាយប្រហារថ្មីៗរបស់សហរដ្ឋអាម៉េរិកបានបង្កឱ្យមានការការពារដែនអាកាសយ៉ាងម៉ត់ចត់នៅទីក្រុងតេអេរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា លោកមិនទាន់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈអាម៉េរិកបានខាតបង់ទឹកប្រាក់ ៣៧,៥ ពាន់លានដុល្លាររួចទៅហើយ។ នេះបើយោងតាមការផ្សាយរបស់ AFP។ បន្ទាប់ពីការប្រយុទ្ធគ្នាលើច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz បាននាំឱ្យមានការបំផ្លាញនៃកិច្ចព្រមព្រៀងបឋម។ យ៉ាងណាក៏ដោយ អ្នកការទូតកំពូលអាម៉េរិក លោក Marco Rubio បានបញ្ជាក់ជាថ្មីថា ខ្លួនមានឆន្ទៈក្នុងការប្រើប្រាស់ការទូតដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។ លោក Rubio បានបញ្ជាក់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានមួយនៅទីក្រុងម៉ានីលថា «បញ្ហាដែលយើងកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះគឺថា...
42 Viewsស្របពេលច្រកសមុទ្រហ័រមូហ្សនៅតែបន្តបិទ ឥឡូវនេះ អ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងបង្កើនបន្ទុកថ្មីលើពាណិជ្ជកម្មពិភពលោក តាមរយៈការប្រើក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន ឱ្យបិទច្រកបាបអែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវទឹកដ៏សំខាន់ភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដានេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការគំរាមបិទច្រក បាប អែល ម៉ាន់ដេប បង្ហាញថា អ៊ីរ៉ង់កំពុងពង្រីកជម្លោះឱ្យហួសពីឈូងសមុទ្រពែរ្ស ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាម៉េរិក និងធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។ ច្រកសមុទ្រ បាប អែល...
48 Viewsអតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសារគំរាមគំហែលអាយុជីវិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដោយលោកបានប្រកាសជាសាធារណថារដ្ឋអ៊ីស្លាមអាចធ្វើឃាតលោកទោះបីជាស្ថិតនៅក្នុងសេតវិមានក៏ដោយ។ លោក Hossein Kanani Moghaddam អតីតមេបញ្ជាការ IRGC បានបញ្ជាក់ថាការធ្វើឃាតលោក ត្រាំ នៅសេតវិមាននេះ សាធារណរដ្ឋអ៊ីស្លាមអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលបំផុតពេលណាដែលចាំបាច់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពក្នុងការធ្វើរឿងនេះបាន។ អតីតមេបញ្ជាការ បន្ថែមទៀតថាអ៊ីរ៉ង់មិនចរចាជាមួយអាម៉េរិកដើម្បីសន្តិភាពទេ យើងកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹង។ ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកគឺមានបំណងពង្រឹងការទាមទាររបស់អ៊ីរ៉ង់ និងបង្ហាញជំហររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងសហរដ្ឋអាម៉េរិក។ លោកសង្គត់ធ្ងន់ថាអ៊ីរ៉ង់មិនចរចាដើម្បីសន្តិភាពជាមួយលោក ត្រាំ និងជំនួយការឧក្រិដ្ឋជនរបស់អាម៉េរិកឡើយ៕
53 Viewsសភាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីច្រកសមុទ្រហ័រមូស ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រ។ ប្រធានគណៈកម្មាធិការសន្តិសុខ លោក Ebrahim Azizi បានសរសេរនៅលើ X ថា «យប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក សេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល...
84 Viewsកូនប្រុសបីនាក់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងពិធីបុណ្យសពរបស់លោក ប៉ុន្តែបើជាមិនឃើញកូនប្រុសម្នាក់ទៀតមិនបង្ហាញខ្លួនគឺលោក Mojtaba Khamenei ខណៈលោកជាអ្នកស្នងតំណែងមេដឹកនាំថ្មីរបស់អ៊ឺរ៉ង់។ ហ្វូងមនុស្សរាប់ពាន់នាក់បានបំពេញបរិវេណសាសនា Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ពីរថ្ងៃជាប់ៗគ្នា ដើម្បីចូលរួមពិធីបុណ្យសពរបស់លោក Khamenei និងសមាជិកគ្រួសារបួននាក់ ដែលត្រូវបានសម្លាប់នៅថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសរបស់អាម៉េរិកនិងអ៊ីស្រាអែល។ ក្រៅពីការបញ្ចុះសពមេដឹកនាំកំពូលនេះដែលបានគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាមអស់រយៈពេលជាងបីទសវត្សរ៍កន្លះ ពិធីបុណ្យសពគឺជាឱកាសមួយសម្រាប់អាជ្ញាធរអ៊ីរ៉ង់ដើម្បីពង្រឹងភាពធន់របស់ពួកគេ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំសប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។ ក្បួនដង្ហែសពត្រូវបានគ្រោងទុកសម្រាប់ថ្ងៃចន្ទនៅទីក្រុងតេអេរ៉ង់...
123 Views (មជ្ឈិមបូព៌ា)៖ បីខែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ការបិទផ្លូវរបស់អាម៉េរិក និងការក្តាប់របស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បានបង្កើតភាពជាប់គាំងដ៏លំបាក់មួយ ដោយគ្មានភាគីណាមួយអាចដោះស្រាយបាន ការឈឺចាប់ផ្នែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង និងហានិភ័យនៃសង្គ្រាមឡើងវិញកំពុងកើនឡើង។ បើតាមអង្គភាពរ៉យបានផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើគោលនយោបាយមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតមកដល់ឬអត់នោះទេ ប៉ុន្តែថាតើភាពតានតឹងអាចបន្តបានយូរប៉ុណ្ណា មុនពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការវាយប្រហារខុស ឬទីក្រុងតេអេរ៉ង់បង្កើតជម្លោះឡើងវិញ។ ការអំពាវនាវឱ្យមានការវាយប្រហារថ្មីកំពុងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយមន្ត្រីមួយចំនួនបានអះអាងថា សម្ពាធកើនឡើងអាចធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ និងបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ យោងតាមលោក Danny Citrinowicz អ្នកស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ីស្រាអែល...
191 Views (មជ្ឈិមបូព៌ា)៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។ យោងតាមអង្គភាពរ៉យទ័រ ចុះផ្សាយថ្ងៃទី៤មេសានេះ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាម៉េរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាម៉េរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។ ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
237 Views អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។ យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕